ជីវិតកម្សាន្ដ
ឧកញ៉ា ព្រាប សុវត្ថិ ចាត់ទុកមរណភាពលោក កៅ សី ហា ជាការបង់ធនធានមានតម្លៃ ក្នុងវិស័យសិល្ប:កម្ពុជា
លោក ព្រាប សុវត្ថិ កំពូលតារាចម្រៀងងារជាឧកញ៉ា បានបង្ហាញក្តីរន្ធត់ចិត្តជាពន់ពេកក្រោយទទួលដំណឹងមរណភាពរបស់អ្នកនិពន្ធ និង ដឹកនាំរឿង កៅ សីហា ។ មរណភាពរបស់លោក កៅ សីហាត្រូវលោក ព្រាប សុវត្ថិ ចាត់ទុកថាជាការបង់ធនធានមានតម្លៃនៅក្នុងវិសិល្ប:កម្ពុជា។

ផលិតករភាពយន្តនិងដឹកនាំរឿងឆ្នើមរូបនេះបានទទួ លមរណភាពកាលពីថ្ងៃទី២០ ខែតុលាឆ្នាំ២០២៤ ប ន្ទាប់ពីបញ្ជូនទៅ សង្គ្រោះនៅប្រទេសវៀតណាមដោ យសារជំងឺដាច់សរសៃឈាមខួរក្បាលខ្លួនធ្ងរ។បច្ចុប្ប ន្នសពផលិតករលោក កៅ សីហា កំពុងតម្កល់ធ្វើបុ ណ្យតាមប្រពៃណីនៅគេដ្ឋានបុរីសម្បត្តិមានហេង។
បន្ទាប់ពីទទួលដំណឹងនៃមរណភាព លោកកៅ សីហា ត្រូវបានកំពូលតារាចម្រៀងលោក ព្រាប សុវត្ថិ រៀបរាប់ដោយក្តីរន្ធត់ថា “ពិតជាដំណឹងដ៏រន្ធត់ចិត្តនិងសោកស្តាយបំផុត ដែលប្អូនប្រុស កៅសីហា បានទទួលមរណភាពដោយមិននឹកស្មានដល់”។

លោក ព្រាប សុវត្ថិ បានបញ្ជាក់ថា “ការបាត់បង់របស់ប្អូ ន កៅ សីហា ជាការបាត់ធនធានសិល្ប:មមួយរូបដែ លបានលះបង់កំលាំងកាយកំលាំងចិត្ត ក្នុងវិស័យសិ លល្ប:បានបន្សល់ទុកស្នាដៃជាច្រេីនទាំង, ការនិពន្ធសៀវភៅ, ការដឹកនាំរឿងនិងដឹកនាំសម្ដែងបទចម្រៀងល្បីៗជាច្រេីន ដែលបន្សល់ទុកជាអនុស្សាវរីយ៍សិល្បៈមិនអាចបំភ្លេចបានឡេីយ”។
ឧកញ៉ា ព្រាប សុវត្ថិបានបន្ថែមថាក្នុងឱកាសនេះលោ កសូមចូលរួមរំលែកមរណទុក្ខដ៏សែនក្រៀមក្រំនិងអាឡោះអាល័យបំផុតជាមួយគ្រួសារនៃសពរបស់ប្អូនប្រុស កៅ សីហា នឹង សូមឧទ្ទិសបួងសួងដល់ដួងវិញ្ញាណក្ខន្ធប្អូនបានទៅកាន់សុគតិភពកុំបីឃ្លៀងឃ្លាតឡើយ៕ អត្ថបទ៖ ចាន់រ៉ា
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៥ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៦ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៤ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


