Connect with us

ជីវិតកម្សាន្ដ

«ភូមិគ្រឹះអាគម» ជាស្នាដៃដឹកនាំសម្តែងចុងក្រោយបង្អង់លោក កៅ សីហា ខណៈត្រៀមចាក់បញ្ចាំងតាមរោងកុនស្អែកនេះ

បានផុស

នៅ

«ភូមិគ្រឹះអាគម» ជាភាពយន្តបែបរន្ធត់របស់ផលិតកម្ម Film Corner របស់លោក សេម ឡង់ឌី ដែលមហាជនស្គាល់ថា Peypey Dy ដោយមានតួល្បីឈ្មោះ ទាំងសិល្បករជើងចាស់ និងថ្មីជាច្រើនរូប រួមសម្តែងជាមួយនឹងអ្នកពូកែថ្វីមាត់ដ៏មានប្រជាប្រិយជាច្រើនរូបផ្សេងទៀត ញាំងឱ្យ Trailer នៃសាច់រឿងនេះ កំពុងទាក់ទាញការចាប់អារម្មណ៍ពីសាធារណជន។ ខណៈភាពយន្តខ្នាតធំមួយនេះ នឹងត្រូវរៀបចំសម្ពោធឱ្យចាក់បញ្ចាំងជាផ្លូវការចាប់ពីថ្ងៃទី២៨ សីហាខាងមុខនេះ ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

«ភូមិគ្រឹះអគម» ជាស្នាដៃសហនិពន្ធដោយលោក យូ សុភា, លោក ពៅ មករា និង PeyPey Dy ដឹកនាំសម្តែងដោយលោក កៅ សីហា ។ នេះបើតាមការបង្ហាញក្នុង វីដេអូ Trailer នៃភាពយន្តខ្នាតធំមួយនេះ។

ដ្បិតរូបឃ្លាតឆ្ងាយពីលោកនេះទៅហើយក៏ពិតមែន ប៉ុន្តែអ្នកដឹកនាំដ៏មានប្រជាប្រិយប្រចាំផលិតកម្មរស្មីហង្សមាសរូបនេះ បានបន្សល់នូវស្នាដៃដឹកនាំរឿង និង MV ចម្រៀងជាច្រើន ពិសេសរឿងរាជិនី​ភូមិគ្រឹះ​ ដែលជាស្នាដៃដឹកនាំនិងនិពន្ធដំបូងរបស់លោក នៅចុងឆ្នាំ២០២១៦ ដើមឆ្នាំ២០១៧ ក្រោមស្លាកក្រុមហ៊ុននិងទូរទស្សន៍រស្មីហង្សមាស។

គិតមកដល់ពេលនេះ អ្នកនិពន្ធនិងដឹកនាំសម្តែងលោក កៅ សីហា អនិច្ចកម្មទៅរយៈពេលជិត ១ឆ្នាំទៅហើយ ខណៈមុនសូន្យសង្ខារពីលោកនេះ លោកក៏បានបន្សល់ស្នាដៃដឹកនាំសម្តែងចុងក្រោយ ២រឿង សម្រាប់ជាការចងចាំដល់ទស្សនិកជនផងដែរ នោះគឺរឿង «កញ្ញាម្ទេសខ្មាំង» ដែលទើបចាក់ផ្សាយលើប៉ុស្តិ៍ទូរទស្សន៍ហង្សមាស កាលពីខែមិថុនាកន្លងទៅថ្មីៗ និងភាពយន្តខ្នាតធំរឿង «ភូមិគ្រឹះអគម» ដែលត្រៀមចាក់បញ្ចាំងតាមរោងភាពយន្តនេះ។ តួយ៉ាង ទាំងភាពយន្តភាគមនោសញ្ចេតនា និងភាពយន្តខ្នាតធំនេះ សុទ្ធតែទទួលបានការចាប់អារម្មណ៍។

គួរជម្រាបថា «ភូមិគ្រឹះអគម» នឹងដាក់ឱ្យចាក់បញ្ចាំងតែរោងភាពយន្ត ២ប៉ុណ្ណោះ គឺគ្រប់រោងភាពយន្ត Legend និង រោងភាពយន្ត Prime Ceneplex ចាប់ពីថ្ងៃច័ន្ទ ទី២៥ សីហាស្អែកតទៅ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម