សេដ្ឋកិច្ច
មន្ត្រីកសិកម្មអះអាង ផលិតកម្មដំណាំនៅកម្ពុជា ទទួលបានលើសផែនការ
លោក ងិន ឆាយ ប្រតិភូរាជរដ្ឋាភិបាលទទួលបន្ទុកជាអគ្គនាយកនៃអគ្គនាយកដ្ឋានកសិកម្ម មានប្រសាសន៍នៅថ្ងៃទី ២៥ ខែតុលា ឆ្នាំ ២០២៤ នេះថា ផលិតកម្មដំណាំនៅក្នុងឆ្នាំ ២០២៤ ដំណើរការល្អ ការដាំដុះទាំងដំណាំស្រូវ សាកវប្បកម្ម និងដំណាំឧស្សាហកម្មទទួលបានលើសផែនការ។

លោក ងិន ឆាយ បានឱ្យដឹងថា ការនាំចេញអាស្រ័យលើប្រភេទដំណាំ ឧទាហរណ៍ថា ផលិតកម្មដំណាំស្រូវ តាមធម្មតាកម្ពុជាផលិតបាន ១២,៥ លានតោន ឆ្នាំ ២០២៣ និងបានការនាំចេញទាំងអង្ករ និងស្រូវ ដែលតួលេខកាលពីឆ្នាំ ២០២៣ ក្នុងនោះកម្ពុជានាំចេញអង្ករបាន ៦០ ម៉ឺនតោន និងស្រូវប្រមាណ ៤ លានតោន ស្វាយចន្ទីដូចគ្នា កម្ពុជាផលិតលើសជាតួលេខរួមបានប្រមាណជា ៨០ ម៉ឺនតោន ស្វាយចន្ទីត្រូវបាននាំចេញស្ទើរតែទាំងអស់ ដែលភាគច្រើនគឺជាគ្រាប់ស្វាយចន្ទីឆៅ ខណៈកែច្នៃបានតែ ១០%។ ក្រៅពីនេះ កម្ពុជាមានផលិតកម្មដំឡូងមីចំនួន ១៤ លានតោន ដែលធ្វើការនាំចេញស្ទើរតែទាំងអស់ដែរ។

បើតាមលោក ងិន ឆាយ កម្ពុជាមានផលិតផលជាច្រើនទៀត ដូចជាស្វាយកែវរមៀត មៀនប៉ៃលិន និងចេកអំបូងលឿងក៏នាំចេញច្រើន។
លោកបញ្ជាក់ថា កម្ពុជាអាចផ្គត់ផ្គង់ដំណាំប្រភេទបន្លែប្រមាណ ៧០ ទៅ ៨០% អាស្រ័យទៅតាមរដូវ ខណៈរដូវរំហើយជាពេលសមស្របដាំដុះបន្លែទៅជាបញ្ហាផ្គត់ផ្គង់លើស ដែលធ្វើឱ្យតម្លៃធ្លាក់ចុះ៕
អត្ថបទ៖ ឡេង ដេត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


