ព័ត៌មានអន្ដរជាតិ
កូរ៉េខាងជើង នៅមិនទាន់បញ្ចេញប្រតិកម្មអ្វីទាំងអស់ ក្រោយពេលលោក ត្រាំ ឈ្នះឆ្នោត
សារព័ត៌មានរដ្ឋកូរ៉េខាងជើង នៅថ្ងៃព្រហស្បតិ៍នេះនៅតែស្ងៀមស្ងាត់មិនទាន់បញ្ចេញប្រតិកម្មអ្វីសោះឡើយ ចំពោះលោក ដូណាល់ ត្រាំ (Donald Trump) ដែលទើបជាប់ឆ្នោតធ្វើជាប្រធានាធាធិបតីអាមេរិកទី៤៧ ក្រោយថ្ងៃបោះឆ្នោតសកល៥វិច្ឆិកា។

សារព័ត៌មានធំបំផុតរបស់ក្រុងព្យុងយ៉ាង ដូចជា KCNA, Rodong Sinmun និង Korean Central Television ពុំបានធ្វើសេចក្ដីរាយការណ៍ទាល់តែសោះអំពីជោគជ័យរបស់លោក ត្រាំ គិតត្រឹមម៉ោង៧ព្រឹកថ្ងៃទី៧ខែវិច្ឆិកា។
កាលពីពេលមុនៗ កូរ៉េខាងជើង បានផ្សាយទាក់ទងនឹងលទ្ធផលបោះឆ្នោតនៅអាមេរិកដោយប្រយោលតែប៉ុណ្ណោះ ហើយការផ្សព្វផ្សាយនេះទៀតសោតមិនមែនធ្វើឡើងភ្លាមៗនោះដែរ។ ក្នុងអំឡុងពេលលោក Barack Obama ឈ្នះឆ្នោតចំនួន២អាណត្តិមុន កាសែត Rodong Sinmun បានចុះផ្សាយដំណឹងនេះរយៈពេល៤ថ្ងៃបន្ទាប់ពីការប្រកាសជាផ្លូវការនៅអាមេរិក។
ចំណែកឯពេល លោក ត្រាំ ឈ្នះឆ្នោតដំបូងនៅក្នុងឆ្នាំ២០១៦ កូរ៉េខាងជើងបានចុះផ្សាយលទ្ធផលរយៈពេល ១១ថ្ងៃ ក្រោយថ្ងៃបោះឆ្នោត ដោយកាសែត Rodong Sinmun ហើយកាលណោះបានរិះគន់អំពីលិខិតអបអរសាទររបស់អតីតប្រធានាធិបតីកូរ៉េខាងត្បូង លោក Park Geun-Hye ដែលបានផ្ញើទៅលោក ត្រាំ។
នៅពេលលោក ចូ បៃដិន (Joe Biden) បានឈ្នះការបោះឆ្នោតធ្វើជាប្រធានាធិបតីកាលពីឆ្នាំ២០២០ កូរ៉េខាងជើងក៏បាននៅស្ងៀមមិនអើពើរហូតដល់ទៅ២ខែឯណោះ ទើបបញ្ចេញប្រតិកម្មដោយប្រយោលតាមការឃោសនាប្រឆាំងចំថ្ងៃឡើងកាន់តំណែងផ្លូវការរបស់លោក បៃដិន។
ក្រុមអ្នកវិភាគ បានប៉ាន់ស្មានថា កូរ៉េខាងជើងអាចនឹងផ្ញើសំបុត្រអបអរក្រៅផ្លូវការទៅកាន់លោក ដូណាល់ ត្រាំ ដូចដែលមេដឹកនាំទាំងពីរធ្លាប់បានធ្វើកាលពីមុន។ យ៉ាងណាមិញ កូរ៉េខាងជើង ទំនងជាមិនចង់ធ្វើឲ្យសាធារណជនមានការរំពឹងថា ទំនាក់ទំនងរវាងក្រុងព្យុងយ៉ាង និងអាមេរិកនឹងអាចប្រសើរឡើងនោះឡើយ។
លោក ត្រាំ កាលពីខែកក្កដាធ្លាប់បានលើកឡើងអំពីចំណងមិត្តភាពល្អរបស់លោកជាមួយនឹងមេដឹកនាំកូរ៉េខាងជើង។ ប៉ុន្តែទីភ្នាក់ងារព័ត៌មាន KCNA បានរាយការណ៍ថា កូរ៉េខាងជើងមិនខ្វល់ថានរណាឈ្នះឡើយ ដោយរៀបរាប់ថា៖ «ទោះបីជារដ្ឋបាលណាមួយចូលកាន់តំណែងនៅអាមេរិកក៏ដោយ ក៏បរិយាកាសនយោបាយមិនផ្លាស់ប្តូរដែរ»។
លោក ត្រាំ និងមេដឹកនាំកូរ៉េខាងជើង ធ្លាប់បានជួបពិភាក្សាគ្នាក្នុងកិច្ចប្រជុំកំពូលនៅប្រទេសសិង្ហបុរីក្នុងឆ្នាំ២០១៨ និងប្រទេសវៀតណាមក្នុងឆ្នាំ២០១៩។ កិច្ចប្រជុំកំពូលនៅទីក្រុងហាណូយ បានបញ្ចប់ដោយគ្មានការចុះកិច្ចព្រមព្រៀងណាមួយទេ ព្រោះតែការបរាជ័យក្នុងចំណុចសំខាន់ៗពាក់ព័ន្ធនឹងវិសាលភាពនៃការរំសាយកម្មវិធីនុយក្លេអ៊ែរ និងការបន្ធូរបន្ថយទណ្ឌកម្មលើកូរ៉េខាងជើង៕
ដោយ៖ ឈាង
-
ព័ត៌មានអន្ដរជាតិ៨ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


