ព័ត៌មានជាតិ
អាជ្ញាធរខណ្ឌច្បារអំពៅ ដាក់កម្លាំងរៀបចំសណ្ដាប់ធ្នាប់ មុនពិធីបុណ្យអុំទូក
លោក ចេង មុនីរ៉ា អភិបាលខណ្ឌច្បារអំពៅ បានដាក់បទបញ្ជាទៅតាមបណ្ដាសង្កាត់ទាំង ៨ ក្នុងខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ ឲ្យដាក់កម្លាំងចុះរៀបចំសណ្ដាប់ធ្នាប់មុនថ្ងៃបុណ្យអុំទូក ដើម្បីកុំឲ្យកកស្ទះចរាចរណ៍។

លោកអភិបាលខណ្ឌច្បារអំពៅ បានឲ្យដឹងថា ទីតាំងសំខាន់ៗ នៅថ្ងៃបុណ្យអុំទូកដែលត្រូវដាក់កម្លាំងទប់ស្កាត់រថយន្តធុនធំចូលរាជធានីភ្នំពេញគឺមានផ្លូវជាតិលេខ ១ កែងផ្លូវចូលទៅក្រុមហ៊ុន ស្រាបៀថៃហ្គឺរ គឺរថយន្តធំត្រូវបញ្ចៀសទៅឆ្លងស្ពានព្រែកសំរោងឆ្ពោះទៅក្រុងតាខ្មៅខេត្តកណ្តាល។ ដោយឡែកទីតាំង ២ ទៀត គឺផ្លូវចូលទៅទីក្រុងកោះនរា និងគល់ស្ពានព្រះមុនីវង្សចាស់។
ជាក់ស្ដែងនៅថ្ងៃទី ១២ ខែវិច្ឆិកា នេះ គេសង្កេតឃើញកម្លាំងប្រជាការពារសង្កាត់ច្បារអំពៅទី ២ បានចុះរៀបចំសណ្ដាប់ធ្នាប់លើកំណាត់ផ្លូវជាតិលេខ ១ ត្រង់ចំណុចគល់ស្ពានព្រះមុនីវង្សចាស់។

លោក ជូ វ៉ាន់នី ជំនួយការសាលាសង្កាត់ច្បារអំពៅទី ២ បានឲ្យដឹងថា ការរៀបចំសណ្ដាប់ធ្នាប់នៅគល់ស្ពានព្រះមុនីវង្សចាស់ ធ្វើឡើងរាល់ថ្ងៃ ខណៈប្រជាពលរដ្ឋមកពីតំបន់ជាយក្រុងយកបន្លែមកបោះឲ្យម៉ូយ ប៉ុន្តែនៅថ្ងៃបុណ្យអុំទូកខាងមុខនេះ អាជ្ញាធរសុំឲ្យពលរដ្ឋរួសរាន់រើអីវ៉ាន់លក់ដូរលើចិញ្ចើមផ្លូវ ព្រោះវានាំឲ្យប៉ះពាល់ដល់ការធ្វើដំណើរដែលជាច្រកសំខាន់៕
អត្ថបទ ៖ នរា










-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


