Connect with us

សន្តិសុខសង្គម

អាជ្ញាធរពាក់ព័ន្ធ សម្របសម្រួលជម្លោះរវាង នាយកសាលាបឋមសិក្សារបោះអង្កាញ់ និង គ្រូបង្រៀន ដោះស្រាយបញ្ចប់រឿងហើយ

បានផុស

នៅ

អាជ្ញាធរពាក់ព័ន្ធ បានសម្របសម្រួល ជម្លោះរវាងនាយកសាលាបឋមសិក្សារបោះអង្កាញ់ និង គ្រូបង្រៀន ដោះស្រាយបញ្ចប់រឿងហើយ ក្រោយមានការបង្ហោះវីដេអូលើបណ្តាញសង្គម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជាក់ស្តែងកាលពីរសៀលថ្ងៃទី ២៨ ខែឧសភា ឆ្នាំ ២០២៦ ម្សិលមិញ រដ្ឋបាលសង្កាត់ព្រែកឯង បានអញ្ជើញ លោកនាយកសាលាបឋមសិក្សារបោះអង្កាញ់ និង អ្នកគ្រូបង្រៀនថ្នាក់ទី ២ មកកាន់ស្នាក់ការសង្កាត់ ដើម្បីសម្រួលដោះស្រាយគ្នា។

ដោយមានការសម្របសម្រួលពីលោក សឺង ឈុន ប្រធានការិយាល័យអប់រំ យុវជន និង កីឡា ខណ្ឌច្បារអំពៅ និង មានការចូលរួមពី លោកគ្រូ អ្នកគ្រូ សមាជិកក្រុមប្រឹក្សាសង្កាត់ និង នាយរងប៉ុស្តិ៍រដ្ឋបាលព្រែកឯង ភាគីទាំងពីរ បានឯកភាពគ្នាព្រមបញ្ចប់រឿងរាល់ការប៉ះពាល់ពាក្យសម្ដីគ្នា , ព្រមទាំងលុបវីដេអូសកម្មភាពដែលបានបង្ហោះក្នុងបណ្តាញសង្គម , ព្រមដកពាក្យបណ្តឹងទាំងអស់ដែលបានដាក់។ បន្ថែមនោះ ភាគីទាំងពីរ ក៏បានប្តេជ្ញាចិត្តឈប់រំលឹកនូវរឿងដែលបានកើតឡើងហើយ យកមកនិយាយ ដែលជាហេតុនាំឲ្យកើតជារឿងដដែលៗ។

ក្រោយយល់ព្រមគ្នា និង ធ្វើកិច្ចសន្យារួចរាល់ ភាគីទាំងសងខាង ក៏បានសុំទោសគ្នាទៅវិញទៅមកផងដែរ៕
អត្ថបទ ៖ រដ្ឋា

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម