ព័ត៌មានជាតិ
ផ្អាកពិធីមង្គលការ និងការជួបជុំផ្សេងៗទាំងអស់ជាបណ្តោះអាសន្ន នៅខេត្តឧត្តរមានជ័យ
ឯកឧត្ដម ប៉ែន កុសល្យ អភិបាលខេត្តឧត្តរមានជ័យ កាលពីថ្ងៃទី១២ ខែមីនា ឆ្នាំ២០២១នេះ បានបើកកិច្ចប្រជុំគណៈបញ្ជាការឯកភាពខេត្ត ដោយសម្រេចឲ្យផ្អាកកម្មវិធីរៀបចំមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា ជាបណ្ដោះអាសន្នទាំងអស់ ដើម្បីទប់ស្កាត់ការឆ្លងរីករាលដាលជំងឺកូវីដ-១៩ ក្នុងភូមិសាស្ដ្រខេត្តឧត្តរមានជ័យ។

ឯកឧត្តមអភិបាលខេត្ត បានលើកឡើងថា «ដោយសារស្ថានភាពនៃការឆ្លងរីករាលដាលជំងឺកូវីដ១៩ ក្នុងព្រឹត្តិការណ៍ «សហគមន៍ ២០ កុម្ភៈ» នៅតែបន្តកើនឡើងជាលំដាប់ពីមួយថ្ងៃ ទៅមួយថ្ងៃ ហើយជាមួយគ្នានេះ រដ្ឋបាលខេត្តឧត្តរមានជ័យ បានសង្កេតឃើញថា នៅមានបងប្អូនប្រជាពលរដ្ឋមួយចំនួនតូចនៅបន្តរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានា ដែលមានការប្រមូលផ្តុំមនុស្សច្រើន និងពិធីផ្សេងៗទៀត គួបផ្សំនឹងប្រជាពលរដ្ឋមួយចំនួននៅតែមានការធ្វេសប្រហែស មិនបានអនុវត្តខ្ជាប់ខ្ជួននូវវិធានការអនាម័យ និងវិធានការទប់ស្កាត់ការរីករាលដាលនៃជំងឺកូវីដ១៩ តាមវិធានការ «៣កុំ និង ៣ការពារ» កត្តាទាំងនេះ បានបង្កហានិភ័យខ្ពស់ក្នុងការចម្លង និងការឆ្លងរាលដាលនៃជំងឺកូវីដ១៩ ចូលក្នុងសហគមន៍»។

រដ្ឋបាលខេត្តឧត្តរមានជ័យ បានធ្វើការណែនាំដល់អភិបាលក្រុងស្រុក ក្នុងខេត្ត ដូចខាងក្រោម៖
ទី១៖ ត្រូវណែនាំជាបន្ទាន់ដល់លោក លោកស្រីមេឃុំ ចៅសង្កាត់ ត្រូវតែផ្អាកជាបណ្តោះអាសន្ននូវការអនុញ្ញាតច្បាប់ សម្រាប់រៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំបែបសាសនានានា ក្នុងរូបភាពប្រមូលផ្តុំមនុស្សច្រើនចាប់ពីថ្ងៃទី១៣ ខែមីនា ឆ្នាំ២០២១ នេះតទៅ
ទី២៖ ក្នុងករណីទទួលបានការអនុញ្ញាតឲ្យរៀបចំពិធីពីអាជ្ញាធរមានសមត្ថកិច្ចមុនទទួលបានសេចក្តីណែនាំនេះ ត្រូវធ្វើការអប់រំណែនាំម្ចាស់ពិធីដែលបានស្នើសុំរួចរាល់នោះឱ្យលើកពេល ឬផ្អាកពិធីដែលមានការប្រមូលផ្តុំមនុស្សច្រើន ក្នុងពេលចាំបាច់ចំពោះមុខនេះសិន ឬក្នុងករណីចាំបាច់ត្រូវតែបន្តប្រារព្ធពិធីត្រូវណែនាំឲ្យកាត់បន្ថយភ្ញៀវចូលរួមជាអប្បបរមា ដោយចាំបាច់ត្រូវពាក់ម៉ាស មានអាល់កុល ឬជែល សម្រាប់លាងសម្អាតដៃ និងបាញ់សម្លាប់មេរោគ ដោយតាមដានវត្តមានភ្ញៀវដែលត្រូវចូលរួមឲ្យបានច្បាស់លាស់ (ពិសេសអត្តសញ្ញាណ និងមធ្យោបាយទំនាក់ទំនង សម្រាប់អ្នកមកពីក្រៅខេត្ត) និងរក្សាគម្លាតសុវត្ថិភាពសង្គម ពិសេសត្រូវរៀបចំតុអាហារមិនឱ្យលើសពី ០៥នាក់ ក្នុងមួយតុជាកំហិត។ ក្នុងករណីដែលម្ចាស់ពិធីមិនចូលរួមសហការ និងមិនអនុវត្តតាមការណែនាំរបស់ក្រសួងសុខាភិបាល នៅបន្តរៀបចំពិធីដោយពុំមានការអនុញ្ញាត និងមិនគោរពតាមវិធានការអនាម័យ និងការណែនាំគណៈបញ្ជាការឯកភាពរដ្ឋបាលក្រុង ស្រុក ត្រូវចុះបិទ ឬផ្អាកពិធីនៃការជួបជុំនោះជាបន្ទាន់។
ទី៣៖ បន្តពង្រឹងការអនុវត្តវិធានការការពារសុវត្ថិភាពសង្គម តាមគោលការណ៍របស់រាជរដ្ឋាភិបាល ក្រសួងសុខាភិបាល និងក្រសួងស្ថាប័នពាក់ព័ន្ធ ដើម្បីកាត់បន្ថយហានិភ័យនៃការរីករាលដាលជំងឺកូវីដ១៩ និងត្រូវអនុវត្តវិធានការច្បាប់ដែលមានជាធរមានជាចាំបាច់ចំពោះជនណាដែលបំពានការណែនាំ និងមិនសហការជាមួយអាជ្ញាធរមូលដ្ឋាន ក្នុងការងារទប់ស្កាត់ការឆ្លងរីករាលដាលនៃជំងឺកូវីដ១៩។
និងទី៤៖ ការផ្អាកជាបណ្តោះអាសន្នការរៀបចំពិធីមង្គលការ ពិធីជប់លៀង និងការជួបជុំតាមបែបសាសនានានា និងត្រូវបន្តអនុវត្តរហូតដល់មានការជូនដំណឹងជាថ្មីពីរដ្ឋបាលខេត្ត៕


អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ រាជធានីភ្នំពេញត្រៀមដី ១០ ហិកតា និងឡរបច្ចេកទេសស្តង់ដារ៦ ដើម្បីបូជាសពដែលស្លាប់ដោយជំងឺកូវីដ-១៩
-
ព័ត៌មានអន្ដរជាតិ២៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


