ជីវិតកម្សាន្ដ
មហាជនស្ញប់ស្ញែងខ្លាំងនឹងការរៀបចំពិធីមង្គលការតាមប្រពៃណីខ្មែរ របស់គូស្នេហ៍តារារ៉េប
កម្មវិធីដ៏ឱឡាឬកក្នុងឱកាសថ្ងៃចូលរោងជ័យ នៃអាពាហ៍ពិពាហ៍របស់គូស្នេហ៍តារាចម្រៀងរ៉េប លោក G-Devith និងអ្នកនាង ទេព បូព្រឹក្ស បានរៀបចំរំលេចនូវវប្បធម៌ប្រពៃណីជាតិពោរពេញដោយអត្ថន័យ មិនថាសម្លៀកបំពាក់ និងកម្មវិធីប្រពៃណីខ្មែរមួយចំនួន សូម្បីតែការរចនាសាលពិធីបង្ហាញ ក៏បង្ហាញពីទិដ្ឋភាពប្រាសាទបុរាណដែលជាអត្តសញ្ញាណជាតិខ្មែរ មករំលេចក្នុងកម្មវិធីមង្គលរបស់ខ្លួនផងដែរ។

ក្នុងលំដាប់លំដោយក្នុងទិដ្ឋភាពមង្គលការប្រពៃណីខ្មែរ គិតត្រឹមរសៀលថ្ងៃនេះ បានរៀបចំពិធីមួយចំនួនរួចទៅហើយ ដូចជា ពិធីបើករបងជ័យ; ក្រុងពាលា; សូត្រមន្តចម្រើនព្រះបរិត្ត; កម្មវិធីបន្ទប់; ពិសីជុំពេលា និង ជាវខាន់ស្លាជាដើម ខណៈនៅមានកម្មវិធីបន្តបន្ទាប់ទៀត។
គួររំលេចដែរថា “ពិធីបើករបងជ័យ” ជាពិធីមួយដែលគេប្រារព្ធរៀបចំឡើងនៅល្ងាចថ្ងៃចូលរោង វេលាថ្ងៃរសៀល (ចន្លោះចាប់ពីម៉ោង១-២ រសៀល)។ បើតាមការកត់សម្គាល់ បច្ចុប្បន្នពិធីនេះ ច្រើនតែប្រារព្ធរៀបចំភាគច្រើនសម្រាប់ក្រុមគ្រួសារ ដែលមានធនធាន ជាពិសេសក្រុមគ្រួសារមន្រ្តីធំៗជាដើម។

បន្ទាប់ពីពិធីបើករបងជ័យ កូនក្រមុំ និងកូនកំលោះ ព្រមនិងសាច់ញាតិ ត្រូវបន្តធ្វើពីធីក្រុងពាលា មុននឹងរៀបចំពិធី សូត្រមន្តចម្រើនព្រះបរិត្ត។ ក្នុងប្រពៃណីខ្មែរពីបរមបុរាណ ពិធីនេះប្រារព្ធធ្វើដើម្បីសូមការអនុញ្ញាតសង់រោងជ័យ និងបួងសួងសុំសេចក្តីសុខចម្រើន ការពារនូវគ្រោះណាមួយដែលបម្រុងនឹងកើតឱ្យជៀសចេញចាកឆ្ងាយពីរោងជ័យនេះ ហើយសូមឱ្យតែបាននូវពុទ្ធិពរទាំង ៤ប្រការជានិច្ច ដរាបតរៀងទៅ។









-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២២ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


