Connect with us

ព័ត៌មានជាតិ

ក្រសួងសាធារណការ នឹងផ្អាកចរាចរណ៍ ៣ ថ្ងៃ ដើម្បីរំកិលធ្នឹមស្ពានឆ្លងកាត់ទន្លេបាសាក់ (ចាក់អង្រែក្រោម-ព្រែកប្រា)

បានផុស

នៅ

ក្រសួងសាធារណការ និងដឹកជញ្ជូន សូមជម្រាបជូនដំណឹងដល់ ប្រជាពលរដ្ឋ និងក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ដែលធ្វើដំណើរឆ្លងកាត់តាមផ្លូវជាតិលេខ២ ជ្រាបថា ក្រសួងសាធារណការ និង ដឹកជញ្ជូន បាននិងកំពុងអនុវត្តគម្រោងសាងសង់ស្ពានឆ្លងកាត់ទន្លេបាសាក់(ចាក់អង្រែក្រោម-ព្រែកប្រា) មានទីតាំងភូមិសាស្ត្រខាងលិច ស្ថិតនៅសង្កាត់ចាក់អង្រែក្រោម ខណ្ឌមានជ័យ និងខាងកើតនៅសង្កាត់ព្រែកប្រា ខណ្ឌច្បារអំពៅ រាជធានីភ្នំពេញ។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ក្នុងអំឡុងពេលនេះ នៅតំបន់ការដ្ឋានសាងសង់ស្ពានផ្នែកខាងលិច នៅចន្លោះសសរស្ពានទី៥ កាត់រំលងផ្លូវជាតិលេខ២ (ក្បែរសាលា ACE) នឹងចាប់ផ្តើមអនុវត្តរំកិលធ្នឹមស្ពាន ចាប់ពីថ្ងៃទី២៩ ខែវិច្ឆិកា ឆ្នាំ២០២៥ ដល់ថ្ងៃទី១ ខែធ្នូ ឆ្នាំ២០២៥ ចាប់ពីវេលាម៉ោង៦ព្រឹក រហូតដល់ម៉ោង៤ រសៀល។ ដើម្បីសុវត្ថិភាពក្នុងអំឡុងពេលនៃការអនុវត្តរំកិលធ្នឹមស្ពានចំណុចខាងលើនេះ នឹងត្រូវបានបិទចរាចរណ៍រយៈពេលខ្លីៗ ដែលអាចនឹងកកស្ទះ រំខានដល់អ្នកធ្វើចរាចរណ៍។

លោក ផង រឹម អ្នកនាំពាក្យក្រសួងសាធារណការ និងដឹកជញ្ជូន បានប្រាប់កម្ពុជាថ្មី ឲ្យដឹងថា ដើម្បីសម្រួលដល់ការធ្វើដំណើរ និងធានាបាននូវសុវត្ថិភាពអ្នកធើ្វដំណើរតាមផ្លូវជាតិលេខ២ ឆ្លងកាត់តំបន់ការដ្ឋានសាងសង់ សូមអំពាវនាវដល់សាធារណជន ប្រជាពលរដ្ឋ ក្រុមហ៊ុនដឹកជញ្ជូនទាំងអស់ មេត្តាប្រើប្រាស់ផ្លូវវាងតាមមហាវិថី សម្តេចតេជោហ៊ុន សែន (ផ្លូវ៦០ម៉ែត្រ) ដើម្បីកាត់បន្ថយការកកស្ទះ។ ក្នុងកំឡុងពេលធើ្វដំណើរឆ្លងកាត់ការដ្ឋាន សូមមេត្តាយកចិត្តទុកដាក់ក្នុងការបើកបរ ដោយមានការប្រុងប្រយ័ត្ន គោរពតាមផ្លាកសញ្ញាបង្ហាញ អនុវត្តតាមការផ្តល់សញ្ញា និងការណែនាំពីសមត្ថកិច្ច និងបុគ្គលិកការដ្ឋានសាងសង់ ដើម្បីចៀសវាងឧបទ្ទវហេតុកើតឡើងជាយថាហេតុ៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម