សន្តិសុខសង្គម
អាជ្ញាធរចុះផ្អាកអាជីវកម្មរោងចក្រផលិតទឹកកកបណ្តោះអាសន្ន ក្រោយធ្លាយឧស្ម័នអាម៉ូញ៉ាក់
ភ្នំពេញ ៖ គណៈបញ្ជាការឯកភាពខណ្ឌឫស្សីកែវ កាលពីព្រឹកថ្ងៃទី២ ខែកញ្ញា ឆ្នាំ២០២៣ បានចុះមកធ្វើកិច្ចសន្យាអប់រំ និងផ្អាកអាជីវកម្មបណ្ដោះអាសន្ន នៅរោងចក្រផលិតទឹកកកយីហោ ឈៀង មួ ស្ថិតនៅលើផ្លូវបេតុង ក្រុមទី៥ ភូមិខ១ សង្កាត់ច្រាំងចំរេះទី២ ខណ្ឌឫស្សីកែវ ក្រោយធ្លាយឧស្ម័នអាម៉ូញ៉ាក់បង្កឲ្យមានផលប៉ះពាល់ដល់ប្រជាពលរដ្ឋជាច្រើននាក់និងស្នើឱ្យម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវាសុខភាពជូនប្រជាពលរដ្ឋទាំងអស់។

លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌនិងលោកវរសេនីយ៍ឯក ហ៊ាង ថារ៉េត អធិការនគរបាលខណ្ឌឫស្សីកែវ ដែលមានម្ចាស់ទីតាំងមានឈ្មោះ ឈៀង ប៉ោ ភេទប្រុស អាយុ៥៦ឆ្នាំ មានទីលំនៅចំណុចកើតហេតុ។
នាព្រឹកថ្ងៃដដែលនេះលោក ង៉ែត វិបុល អគ្គនាយកក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍បានដឹក នាំក្រុមការងារពិនិត្យទីតាំងជាក់ស្តែងឃើញថា ទីតាំងខាងលើមានលិខិតអនុញ្ញាតត្រឹមត្រូវពីមន្ទីរឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ រាជធានីភ្នំពេញ។

-មានកិច្ចការពារបរិស្ថាន ពីមន្ទីរបរិស្ថានរាជធានីភ្នំពេញ។
-មានប័ណ្ណប៉ាតង់ឆ្នាំចុងក្រោយ។
តាមការបញ្ជាក់របស់លោក ឯក ឃុនដឿន អភិបាលនៃគណៈអភិបាលខណ្ឌឫស្សីកែវ បានឲ្យដឹងថាការចុះមកធ្វើកិច្ចសន្យាអប់រំណែនាំដល់ម្ចាស់ទីតាំង ទី១ ត្រូវពង្រឹងបញ្ហាបច្ចេកទេសឡើងវិញ មិនឲ្យមានជាលើកទី២ឡើយ។ ទី២ក្នុងករណីមានជាលើកទី២ ត្រូវបិទអាជីវកម្មនេះតែម្ដង ត្រូវឱ្យម្ចាស់ទីតាំងរកទីតាំងថ្មីដែលនៅទីតាំងដាច់ស្រយាលមិនឲ្យមាននៅក្បែរផ្ទះប្រជាពលរដ្ឋ។ ទី៣ ថ្លៃសម្រាកព្យាបាលរបស់ប្រជាពលរដ្ឋដែលរងគ្រោះត្រូវម្ចាស់ទីតាំងរោងចក្រទឹកកកជាអ្នកចេញថ្លៃព្យាបាលទាំងស្រុង។
គួរបញ្ជាក់ផងដែរថា កាលពីម៉ោង៧យប់ ថ្ងៃទី១ ខែកញ្ញា ឆ្នាំ២០២៣ មនុស្សប្រុសស្រីចំនួន២៩នាក់ ខ្លះដួលសន្លប់ ខ្លះទៀតថប់ដង្ហើម និងហូរទឹកភ្នែក ត្រូវបានរថយន្តសាម៉ុយបញ្ជូនទៅសង្គ្រោះនៅមន្ទីរពេទ្យ បន្ទាប់ពីមានការធ្លាយចំហាយ អាម៉ូញាក់ ចេញពីរោងចក្រផលិតទឹកកកមួយកន្លែង ស្ថិតនៅលើផ្លូវជាតិលេខ៥ ភូមិ ក សង្កាត់ច្រាំងចំរេះ២ ខណ្ឌឫស្សីកែវ រាជធានីភ្នំពេញ។
បច្ចុប្បន្នចំពោះទីតាំងរោងចក្រផលិតទឹកកកនេះ ត្រូវបានអាជ្ញាធរខណ្ឌឫស្សីកែវផ្អាកអាជីវកម្មបណ្ដោះអាសន្ន និងស្នើឱ្យម្ចាស់ទីតាំងរោងចក្រទទួលរាប់រងថ្លៃព្យាបាលសេវាសុខភាពជូនប្រជាពលរដ្ឋដែលរងផលប៉ះពាល់។
ជាមួយគ្នានោះដែរ លោកអភិបាលខណ្ឌក៏បានស្នើឲ្យម្ចាស់ទីតាំងត្រូវធ្វើការកែលំអប្រព័ន្ធសុវត្ថិភាព បច្ចេកទេសឲ្យបានត្រឹមត្រូវមុននឹងដំណើរការឡើងវិញ។
ប្រសិនជាថ្ងៃក្រោយមានការលេចធ្លាយនៅឧស្ម័នអាម៉ូញ៉ាក់ សូមឱ្យម្ចាស់ទីតាំងទទួលខុសត្រូវទាំងស្រុង ចំពោះមុខច្បាប់៕
ដោយ ៖ សុខា



-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


