ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត អញ្ជើញសម្ពោធអគារសិក្សានៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្រុកស្ទឹងត្រង់
នាព្រឹកថ្ងៃទី២៣ ខែវិច្ឆិកា ឆ្នាំ២០២៤ ឯកឧត្តម ហ៊ុន ម៉ានិត និងឯកឧត្តម ហួត ហាក់ ប្រធានក្រុមការងារគណបក្សចុះមូលដ្ឋានស្រុកស្ទឹងត្រង់ បានអញ្ជើញសម្ពោធអគារសិក្សា និងទីចាត់ការនៅអនុវិទ្យាល័យហ៊ុនសែនមាឃបី ស្ថិតក្នុងឃុំព្រែកកក់ ស្រុកស្ទឹងត្រង់ ខេត្តកំពង់ចាម។

អនុវិទ្យាល័យនេះ ត្រូវបានបង្កើតឡើងនៅក្នុងឆ្នាំ២០០៦ ដែលមានអគារតែមួយខ្នង ចំនួន ៦បន្ទប់ និងមិនមានទីចាត់ការសម្រាប់លោកគ្រូ អ្នកគ្រូឡើយ ហើយខ្វះខាតបន្ទប់សិក្សា ខណៈសិស្សានុសិស្សមានការកើនឡើងជារៀងរាល់ឆ្នាំ។
ដោយមើលឃើញពីការលំបាកនេះ ឯកឧត្តម ហ៊ុន ម៉ានិត និងលោកជំទាវ ព្រមទាំងក្រុមការងារគណបក្ស និងសប្បុរជន បានរួមគ្នាចូលរួមចំណែកកសាងអគារសិក្សាមួយខ្នងបន្ថែមទៀត មានចំនួន ៦បន្ទប់ និងទីចាត់ការថ្មី ១ខ្នងសម្រាប់លោកគ្រូ អ្នកគ្រូ និងសិស្សានុសិស្ស។ សមិទ្ធផលទាំងនេះ នឹងចូលរួមចំណែកបន្ថែមទៀតក្នុងការអភិវឌ្ឍវិស័យអប់រំ កសាងធនធានមនុស្សជូនជាតិមាតុភូមិ។

ថ្លែងក្នុងពិធីនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា កម្មវិធីនាថ្ងៃនេះ មិនអាចសម្រេចទៅបានឡើយ ប្រសិនបើប្រទេសជាតិគ្មានសុខសន្តិភាព និងការគាំទ្រជ្រោមជ្រែងពីសំណាក់ប្រជាជនគ្រប់មជ្ឈដ្ឋានចំពោះរាជរដ្ឋាភិបាល។
ឯកឧត្តម បានថ្លែងអំណរគុណដល់លោកគ្រូ អ្នកគ្រូ ដែលបានស្វះស្វែងគ្រប់មធ្យោបាយ ផ្តល់ចំណេះដឹង អប់រំទូន្មាន ដល់កុមារ និងយុវជន ក្នុងមូលដ្ឋានឱ្យមានសីលធម៌ ចំណេះដឹង សីលធម៌ និងគុណធម៌។

ទន្ទឹមនេះ ឯកឧត្តម ក៏បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះក្រុមការងារគណបក្សគ្រប់ជាន់ថ្នាក់ អាជ្ញាធរ និងសមត្ថកិច្ច ក្នុងស្រុកស្ទឹងត្រង់ ដែលបានលះបង់គ្រប់បែបយ៉ាងបម្រើប្រជាពលរដ្ឋយ៉ាងស្មោះស័្មគ្រ ប្រកបដោយប្រសិទ្ធភាព ភាពទន់ភ្លន់ និងបានទាន់ពេលវេលា៕
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច២ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


