ព័ត៌មានជាតិ
ឯកឧត្តម ហ៊ុន ម៉ានិត៖ កត្តាសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ
ឯកឧត្តម ឧត្តមសេនីយ៍ឯក ហ៊ុន ម៉ានិត អគ្គនាយក នៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច ក្រសួងការពារជាតិ និងជាមេបញ្ជាការរង កងទ័ពជើងគោក បានលើកឡើងថា កត្តាសន្តិភាពជាមូលដ្ឋានគ្រឹះនៃការអភិវឌ្ឍលើគ្រប់វិស័យ។

ឯកឧត្តមលើកឡើងបែបនេះ នាឱកាសអញ្ជើញចូលរួមក្នុងពិធីបុណ្យកាន់អង្គ និងឆ្លងសមិទ្ធផលនានា ក្នុងវត្តគិរីសោភ័ណភ្នំទែតក្នុង ស្ថិតនៅឃុំបុសខ្នុរ ស្រុកចំការលើ ខេត្តកំពង់ចាម។ វត្តនេះ មានប្រវត្តិសាស្រ្តយូរលង់ណាស់មកហើយ ចាប់តាំងពីឆ្នាំ ១៩០៩ ហើយក្នុងរបបខ្មែរក្រហម វត្តនេះត្រូវបានគេប្រែក្លាយជាឃ្លាំងស្តុកជី ហើយព្រះវិហារ ត្រូវបានរុះរើធ្វើជាសរសរស្ពាន និងទំនប់ស្ទឹង។

តាមរយៈសំណេរនៅលើហ្វេសប៊ុកផ្ទាល់ខ្លួននៅថ្ងៃទី ០២ ខែកុម្ភៈនេះ ឯកឧត្តម ហ៊ុន ម៉ានិត បានលើកឡើងថា ក្នុងពេលប្រទេសយើងស្ថិតក្នុងសង្គ្រាម គ្មានសុខសន្តិភាព និងស្ថិរភាពនយោបាយ ប្រទេសយើងទទួលរងនូវការបំផ្លិចបំផ្លាញ សិទ្ធិសេរីភាព និងជំនឿសាសនា ត្រូវបានបាត់បង់ទាំងស្រុង ហើយគ្មានការអភិវឌ្ឍវិស័យពុទ្ធចក្រ និងអាណាចក្រ នោះទេ។ ឯកឧត្តមគូសបញ្ជាក់ថា៖«ការតស៊ូរបស់សម្តេចតេជោ ហ៊ុន សែន និងថ្នាក់ដឹកនាំគណបក្សប្រជាជនកម្ពុជា យើងបានរំដោះកម្ពុជាចេញពីរបបខ្មៅងងឹត ហើយស្វែងរកសន្តិភាពពេញលេញជូនជាតិ។ វត្តអារាម ត្រូវបានរៀបចំឡើងវិញ និងបន្តអភិវឌ្ឍជាបន្តបន្ទាប់រហូតមកដល់បច្ចុប្បន្ន»។

ទោះបីក្រុមជ្រុលនិយមមួយចំនួនតូច តែងតែលាបពណ៌ ភូតកុហុក និងបំប៉ោងព័ត៌មានជាដើមក៏ដោយ រាជរដ្ឋាភិបាល ដឹកនាំដោយសម្តេចធិបតី ហ៊ុន ម៉ាណែត នៅតែបន្តបេ្តជ្ញាអនុវត្តគោលការណ៍ និងមាគ៌ាគណបក្សប្រជាជនកម្ពុជា ក្នុងការថែរក្សាការពារសុខសន្តិភាព និងស្ថិរភាពសង្គម រួមសុខរួមទុក្ខជាមួយប្រជាជន និងលើកស្ទួយជីវភាពប្រជាជនឱ្យរីកចម្រើនទៅមុខ។



ឆ្លៀតក្នុងឱកាសនេះ ឯកឧត្តម ហ៊ុន ម៉ានិត ថ្លែងអំណរគុណដល់សប្បុរសជនទាំងអស់ ដែលបានបរិច្ចាកថវិកា ចូលរួមកសាងសមិទ្ធផលក្នុងវត្តអារាមជាបន្តបន្ទាប់ និងអរគុណដល់អាជ្ញាធរគ្រប់ជាន់ថ្នាក់ កងកម្លាំងមានសមត្ថកិច្ច និងប្រជាការពារ ចូលរួមយ៉ាងសកម្ម ក្នុងចលនាភូមិឃុំមានសុវត្ថិភាព ធានាសុខសុវត្ថិភាពជូនប្រជាជន៕
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៦ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


