ព័ត៌មានជាតិ
ឯកឧត្ដម ហ៊ុន ម៉ានិត៖បញ្ហាគ្រឿងញៀន ការឆបោកតាមអនឡាញ ឧក្រិដ្ឋកម្មផ្សេងៗ ជាសត្រូវរបស់កងកម្លាំងដែលត្រូវតែកម្ទេចចោល
ឯកឧត្ដម ហ៊ុន ម៉ានិត មេបញ្ជាការរងកងទ័ពជើងគោក និងជាអគ្គនាយកនៃអគ្គនាយកដ្ឋានស្រាវជ្រាវចារកិច្ច នៃក្រសួងការពារជាតិ បានចាត់ទុកបញ្ហាគ្រឿងញៀន អំពើឆបោកតាមអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាសត្រូវរបស់កងកម្លាំង ដែលដាច់ខាតត្រូវតែកម្ចាត់ចោល។ ឯកឧត្ដម ហ៊ុន ម៉ានិត ថ្លែងចាត់ទុកដូច្នេះ នៅក្នុងពិធីសម្ពោធសមិទ្ធផលនានា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ និងក្នុងពិធីប្រគល់អាវរងារដែលជាអំណោយរបស់សម្ដេចតេជោ ហ៊ុន សែន និងសម្ដេច កិត្តិព្រឹទ្ធបណ្ឌិត ប៊ុន រ៉ានី ហ៊ុន សែន ជូនដល់កងកម្លាំងប្រដាប់អាវុធដែលកំពុងឈរជើងនៅទិសយោធភូមិភាគទី៥។

នៅចំពោះមុខកងកម្លាំងទាំង៣ប្រភេទ ឯកឧត្ដម ហ៊ុន ម៉ានិត សង្កត់ធ្ងន់ដូច្នេះ៖«បញ្ហាគ្រឿងញៀន ការឆបោកតាមប្រព័ន្ធអនឡាញ និងឧក្រិដ្ឋកម្មផ្សេងៗទៀត គឺជាខ្មាំងសត្រូវរបស់យើងទាំងអស់គ្នា និងដាច់ខាតត្រូវកម្ទេចចោល។ សូមយើងរួមគ្នាដោះស្រាយបញ្ហា រួមគ្នាទទួលខុសត្រូវ សូមកុំរួមគ្នាចិញ្ចឹមបញ្ហា។»។
ជាមួយគ្នានេះ ឧត្ដមសេនីយ៍ឯក ហ៊ុន ម៉ានិត បានអរគុណកងកម្លាំងប្រដាប់អាវុធ ដែលឈរជើងនៅតាមបណ្តោយព្រំដែន ដែលបានប្រឹងប្រែង និងសហការគ្នាយ៉ាងល្អ ក្នុងការទប់ស្កាត់ឧក្រិដ្ឋកម្មឆ្លងដែន ដូចជាគ្រឿងញៀន ជួញដូរអាវុធ និងជួញដូរមនុស្សជាដើម។

ជាពិសេស ឯកឧត្ដម ហ៊ុន ម៉ានិត បានថ្លែងអំណរគុណដល់ថ្នាក់ដឹកនាំអង្គភាព និងយោធិនទាំងអស់ ដែលបានលះបង់កម្លាំងកាយចិត្ត ការពារបូរណភាពទឹកដី អធិបតេយ្យភាពជាតិ ការពារសុខសន្តិភាព ព្រមទាំងបានចូលរួមយ៉ាងសកម្មក្នុងការងារមនុស្សធម៌ ជួយសង្គ្រោះប្រជាជនក្នុងគ្រាជួបគ្រោះមហន្តរាយផ្សេងៗ។
ក្រៅពីនេះ នៅក្នុងពិធីសមិទ្ធផលនានា ក្នុងទីបញ្ជាការកងពលតូចថ្មើរជើងលេខ៥៣ រៀបចំឡើងនៅថ្ងៃ២៤ ខែវិច្ឆិកា ឯកឧត្ដម ហ៊ុន ម៉ានិត បានចាត់ទុកសមទ្ធិផលនានាដែលជាអំណោយរបស់សម្តេចធិបតី ហ៊ុន ម៉ាណែត និងលោកជំទាវបណ្ឌិត ថាបានបានបង្ហាញពីការយកចិត្តទុកដាក់ពីថ្នាក់ដឹកនាំគ្រប់ជាន់ថ្នាក់ និងរាជរដ្ឋាភិបាល លើទំនើបកម្មយោធា ការអភិវឌ្ឍអង្គភាពទ័ព និងសុខទុក្ខរបស់យោធិនគ្រប់រូប និងក្រុមគ្រួសារ។

ជាមួយគ្នានេះ ឯកឧត្ដម ហ៊ុន ម៉ានិត បានលើកឡើងថា សម្តេចតេជោ និងសម្តេចកិត្តិព្រឹទ្ធបណ្ឌិត តែងតែគិតគូរពីសុខទុក្ខរបស់កងកម្លាំងទាំងអស់គ្រប់ពេលវេលា ពោលគឺសម្តេចទាំងទ្វេរតែងផ្តល់អាវរងារនៅរដូវរងារ និងផ្តល់អាវភ្លៀងនៅរដូវភ្លៀងធ្លាក់ជូនកងកម្លាំងទាំងអស់ជារៀងរាល់ឆ្នាំ៕





-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ១៣ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
សន្តិសុខសង្គម២ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


