KPT+
រៀនពីការដួលរលំរបស់ Kodak អ្នកនឹងដឹងថា ការផ្លាស់ប្តូរមិនទាន់ពេល គឺបរាជ័យ
បើអ្នក មិនចេះសម្របខ្លួនឱ្យបានរហ័ស អ្នកនឹងបរាជ័យ ទោះបីជាកាលពីមុនធ្លាប់ជោគជ័យដល់កំពូលយ៉ាងណាក្តី។ ជីវិតជាសហគ្រិន គឺនិយាយពីសមត្ថភាពរបស់យើង ដែលរៀនជានិច្ច រកមនុស្សពូកែៗមកជួយជានិច្ច ខំជានិច្ច ដាក់កាយជានិច្ច បើកចិត្តជានិច្ច ដើម្បីនៅតែមានភាពរស់រវើក និងសម្របខ្លួនបានរហ័សជាមួយការផ្លាស់ប្តូរ។

ហេតុអ្វី? ប្រសិនបើយើងកំពុងរកស៊ី តែមិនអាចយល់ឬមិនខ្វល់ចង់ដឹង ពីអ្វីៗដែលកំពុងកើតឡើងជាមួយអាជីវកម្មឬអតិថិជនរបស់យើង ដូចជាសេដ្ឋកិច្ច(ពួកគេមានលុយពីណាមកហូប?) នយោបាយ(ពួកគេនឹងអាចមកទិញរបស់យើងបានទៀតទេ?) និងអ្វីច្រើនទៀត ដែលកំពុងដំណើរការជុំវិញយើង កន្លែងយើងរកស៊ី តើយើងធ្វើផែនការអនាគតនៃរបរនេះរបៀបណា? ហើយបើគ្មានផែនការអនាគតគេហៅថា របរហេងស៊យ ដែលរស់មួយថ្ងៃគិតមួយថ្ងៃ។

ត្រូវការពង្រឹងខ្លួនឯងជាប្រចាំ។ ចូរមើលឧទាហរណ៍ដ៏ធំមួយ របស់កូដាក (Kodak) ម៉ាកហ្វីលថតរូបពេញនិយមនិងល្អបំផុតមួយ ដែលឡើងដល់កំពូលលើទីផ្សារ បែរជាដួលរលំព្រោះបត់មិនទាន់។
ឆ្នាំ ១៨៨៩ – លោក George Eastman បានបង្កើតក្រុមហ៊ុន អ៊ីសមេនកូដាក និងបង្កើតម៉ាស៊ីនថតកូដាកជាលើកដំបូង ហើយក្នុងពេលតែ ប៉ុន្មានឆ្នាំក្រោយមក ម៉ាស៊ីនថត Kodak ទទួលបានជោគជ័យយ៉ាងខ្លាំង។
ឆ្នាំ ១៩៣៥ – ក្រុមហ៊ុនបានណែនាំ Kodachrome ដែលជាវត្ថុធាតុដើមពណ៌ ដែលទទួលបានជោគជ័យដំបូងគេ ហើយត្រូវបានប្រើសម្រាប់ទាំងភាពយន្តនិងវីដេអូ។
ឆ្នាំ ១៩៦២ – ការលក់ Kodak បានកើនលើស ១ ប៊ីលានដុល្លារ។
ឆ្នាំ ១៩៦៣ -ក្រុមហ៊ុនបានលក់ចេញនូវម៉ាស៊ីនថត Instamatic ចំនួន ៥០ លានគ្រឿងក្នុងរយៈពេល ៧ ឆ្នាំដំបូង។
ឆ្នាំ ១៩៦៦ – ចំណូលពីការលក់បានកើនលើស ២ ប៊ីលានដុល្លារអាមេរិក។

ឆ្នាំ ១៩៧២ – ការលក់នៅទូទាំងពិភពលោករបស់កូដាកបានកើនឡើងដល់ ៣ ប៊ីលានដុល្លារ។
ឆ្នាំ ១៩៧៥ – លោក Steve Sasson វិស្វករនៅ Kodak បានបង្កើតម៉ាស៊ីនថតឌីជីថល។
ឆ្នាំ ១៩៧៦ កូដាកមានភាពលេចធ្លោហួសហេតុ រហូតអាចច្រានដៃគូប្រកួតប្រជែងរបស់ពួកគេចេញពីទីផ្សារដោយគេកាន់កាប់ម៉ាស៊ីនថត ៨៥% ចំណែកហ្វីលលើទីផ្សារភាពយន្ត ៩០% ។
ឆ្នាំ ១៩៨១ – ការលក់ខ្ពស់ឡើងដល់ចំណូលកម្រិតខ្ពស់ឯកទគ្គកម្មគឺ ១០ ប៊ីលានដុល្លារអាមេរិក។
នៅចុងទសវត្សឆ្នាំ ១៩៨០ ការកើនឡើងនៃការថតរូបឌីជីថលបាននាំឱ្យលក់កាមេរ៉ា analogue ថយចុះសន្សឹមៗ។
១៩៨៤ – អតិថិជនប្តូរពីកូដាក ទៅហ្វូជីរបស់ជប៉ុន ព្រោះវាមានតម្លៃថោកជាងកូដាក ២០% ។
ឆ្នាំ ១៩៩១- កាមេរ៉ាឌីជីថលដំបូងរបស់ Kodak បានកើតឡើង។
ឆ្នាំ ១៩៩១–២០១១ កូដាកបានបញ្ចេញផលិតផលឌីជីថលផ្សេងៗទៀត ប៉ុន្តែការលក់នៅតែបន្តធ្លាក់ចុះ។
ឆ្នាំ ២០១២ – Kodak បានដាក់ពាក្យស្នើសុំក្ស័យធន។

អ្វីដែលសហគ្រិនអាចរៀនពីបរាជ័យរបស់ Kodak?
ផ្លាស់ប្តូរវិធីដែលអ្នកមើលទីផ្សារ ហើយទម្លាក់អំនួតចោល។ យុទ្ធសាស្ត្រម៉ូឌែលអាជីវកម្ម និងការគ្រប់គ្រងច្នៃប្រឌិតតែងតែត្រូវការមនុស្សជំនាន់ថ្មី។
ចូរត្រៀមខ្លួនផ្លាស់ប្តូរ និងធ្វើបដិវត្តធនធានមនុស្សជានិច្ច!
ប្រែសម្រួល៖ សាយ ពេជ្រ
ចុចអាន៖ ប្រវត្តិនៃការបង្កើតបណ្ដាញ instagram ដំបូង
ចុចអាន៖ ដាក់ឈ្មោះអាជីវកម្មយ៉ាងណាអាចទាក់ទាញចំណាប់អារម្មណ៍ខ្លាំង
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម


