Connect with us

ព័ត៌មានជាតិ

រដ្ឋបាលខណ្ឌកំបូល បន្តចុះបាញ់ថ្នាំកម្ចាត់មូស ដើម្បីបង្ការទប់ស្កាត់ការចម្លងជំងឺគ្រុនឈាម

បានផុស

នៅ

រដ្ឋបាល​ខណ្ឌ​កំបូល បន្ត​ចុះ​បាញ់​ថ្នាំ​កម្ចាត់​មូស ដើម្បី​បង្ការ និង​ទប់ស្កាត់ ការ​ចម្លង​ជំងឺ​គ្រុនឈាម ដោយ​អនុវត្ត​តាម​បទបញ្ជា​របស់ លោក ឃឹម ស៊ុនសូដា អភិបាល នៃ​គណៈ​អភិបាល​ខណ្ឌ​កំបូល ឲ្យ​បន្ត​យុទ្ធនាការ​បាញ់​ថ្នាំ​កម្ចាត់​មូស​តាម​មូលដ្ឋាន ទី​វត្ត​អារាម សាលារៀន ជាដើម។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

ជា​បន្តបន្ទាប់ មន្ត្រី​ការិយាល័យ​សង្គមកិច្ច និង​សុខុមាលភាព​សង្គម និង​កម្លាំង​សន្តិសុខ​សណ្ដាប់ធ្នាប់​ខណ្ឌ​កំបូល បាន​បន្ត​ចុះ​បាញ់ថ្នាំ​កម្ចាត់​មូស ដើម្បី​បង្ការ​ការ​ចម្លង​ជំងឺ​គ្រុនឈាម​តាម​លំនៅឋាន​ប្រជាពលរដ្ឋ ស្ថិត​ក្នុង​ភូមិ​កំរៀង សង្កាត់​កន្ទោក ខណ្ឌ​កំបូល រាជធានី​ភ្នំពេញ កាលពី​ល្ងាច​ថ្ងៃ​ទី ៥ ខែ​ធ្នូ ឆ្នាំ ២០២៤។

ជាមួយ​នេះ លោក ឃឹម ស៊ុនសូដា បាន​អំពាវនាវ​ឲ្យ​ប្រជាពលរដ្ឋ​ចូលរួម​លុបបំបាត់​ជម្រក​មូស​ខ្លា ដូចជា លុបបំបាត់​ទឹក​ដក់​ថ្លា​ជា​ជម្រក​មូស​ខ្លា ទឹក​ដក់​ក្នុង​សំបក​កង់ឡាន កង់​ម៉ូតូ សំបក​កំប៉ុង ដប វត្ថុ​ដក់​ទឹកភ្លៀង​ជា​ជម្រក​មូស​ខ្លា នៅ​ក្នុង​សហគមន៍ ដើម្បី​រួមចំណែក​ទប់ស្កាត់​ការ​ចម្លង​ជំងឺ​គ្រុនឈាម។

សូម​រំលឹក​ថា រាជរដ្ឋាភិបាល​កម្ពុជា នីតិកាល​ទី ៧ នេះ បាន​ជំរុញ​ការ​លើក​កម្ពស់​សុខភាព និង​សុខុមាលភាព​ប្រជាពលរដ្ឋ គឺជា​អាទិភាព​ដ៏​សំខាន់​របស់​រាជរដ្ឋាភិបាល​កម្ពុជា​ដែល​ក្រសួង-ស្ថាប័ន និង​រដ្ឋបាល​ថ្នាក់ក្រោម​ជាតិ ត្រូវ​បន្ត​យកចិត្តទុកដាក់​ជាប្រចាំ៕

អត្ថបទ ៖ សំណាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
ព័ត៌មានអន្ដរជាតិ៥ ម៉ោង មុន

អត់ខ្មាស់ពិភពលោក បាញ់មកកម្ពុជាមុន តែ ផែថងតាន ថា ខាងខ្លួន​ខំអត់ធ្មត់​ និងចាស់ទុំជាងគេទៅវិញ

ព័ត៌មានអន្ដរជាតិ២ ម៉ោង មុន

សារព័ត៌មានថៃសម្រុកផ្សាយពីភាពរងគ្រោះរបស់ខ្លួន ខណៈកងទ័ពថៃ​ជាអ្នកបង្កហេតុ​

ព័ត៌មានអន្ដរជាតិ២៤ ម៉ោង មុន

ថៃធ្វើបាន! សូម្បីម៉ូដសក់យុវជនខ្មែរ ក៏ថៃអះអាងថា ជារបស់ខ្លួនដែរ

ព័ត៌មានអន្ដរជាតិ១០ ម៉ោង មុន

ជាល្បិចឬយ៉ាងណា? ក្រោយអនុព័ន្ធយោធាបរទេសមិនខ្វល់ស្តាប់ ទាហានថៃ ៥នាក់ទៀតក៏ដើរជាន់មីន 

ព័ត៌មានអន្ដរជាតិ៤៩ នាទីutes មុន

​​សារ​ព័ត៌មានល្បីៗ​ផ្សាយ​ថា ថៃ​​​បើក​ការ​បាញ់​ប្រហារ​កម្ពុជា និង​ឆ្លងចូលទឹកដីកម្ពុជា​​

Sokha Hotels

ព័ត៌មានពេញនិយម