ព័ត៌មានអន្ដរជាតិ
លោក ត្រាំ លើកមេធាវីរបស់គាត់ Alina Habba ធ្វើជាទីប្រឹក្សាប្រធានាធិបតី
ប្រធានាធិបតីទើបជាប់ឆ្នោតលោក ដូណាល់ ត្រាំ បានប្រកាសថាលោកកំពុងតែងតាំងមេធាវីការពារក្តីរបស់លោកម្នាក់នៅក្នុងសំណុំរឿងលុយកាក់នៅទីក្រុងញូវយ៉កជាទីប្រឹក្សាប្រធានាធិបតី។ នេះបើយោងតាមការចេញផ្សាយរបស់ទីភ្នាក់ងារព័ត៌មានAPនៅថ្ងៃទី៩ខែធ្នូនេះ។

លោកស្រី Alina Habba អាយុ៤០ឆ្នាំដែលបានការពារក្ដីឲ្យលោក ត្រាំ នៅដើមឆ្នាំនេះដោយធ្វើជាអ្នកនាំពាក្យផ្នែកច្បាប់របស់គាត់ផងដែរ។ លោកស្រី Habba បានចំណាយពេលជាមួយប្រធានាធិបតីជាប់ឆ្នោតចាប់តាំងពីការបោះឆ្នោតនៅឯក្លឹប Mar-a-Lago រដ្ឋផ្លរីដាមកម្លេះ និងបានអមដំណើរលោក ត្រាំ ជាញឹកញាប់នៅលើយុទ្ធនាការ និងជាវាគ្មិនម្នាក់នៅឯការជួបជុំចុងខែតុលានៅក្នុង Madison Square Garden ទីក្រុងញូវយ៉ក។
លោក ត្រាំ បានបង្ហោះនៅលើបណ្តាញទំនាក់ទំនងសង្គម Truth Social ថា «នាងមិនងាករេក្នុងភាពស្មោះត្រង់ និងមិនអាចប្រៀបផ្ទឹមបានក្នុងការតាំងចិត្តរបស់នាង ឈរជាមួយខ្ញុំតាមរយៈ “ការប្រជែង” ការប្រយុទ្ធជាច្រើន និងរាប់មិនអស់នៅក្នុងតុលាការ ខណៈមានមនុស្សតិចណាស់ដែលយល់ពីប្រព័ន្ធ អយុត្តិធម៌។
នៅពេលនោះលោកត្រាំ បានក្លាយជាអតីតប្រធានាធិបតីអាមេរិកដំបូងគេដែលត្រូវបានកាត់ទោសពីបទឧក្រិដ្ឋកម្ម នៅពេលដែលគណៈវិនិច្ឆ័យនៅទីក្រុងញូវយ៉កក្នុងខែឧសភាបានរកឃើញថាគាត់មានពិរុទ្ធពីបទចោទប្រកាន់ទាំង ៣៤ នៅក្នុងគម្រោងដើម្បីជះឥទ្ធិពលដោយខុសច្បាប់ក្នុងការបោះឆ្នោតឆ្នាំ ២០១៦តាមរយៈការបង់ប្រាក់ក្រាស់ក្រែលដល់តារាសម្តែងអាសអាភាស ដែលបាននិយាយថាអ្នកទាំងពីរមានទំនាក់ទំនងផ្លូវភេទ។
នៅក្នុងអាណត្តិដំបូងរបស់លោក ត្រាំ តំណែងជាទីប្រឹក្សាត្រូវបានកាន់កាប់ដោយអ្នកយុទ្ធសាស្រ្តមកពីគណបក្សសាធារណរដ្ឋលោកស្រី Kellyanne Conway ខណៈលោកស្រី Habba មានពូជពង្សជនជាតិអ៊ីរ៉ាក់ និងជាជនជាតិ Chaldean ដែលជានិកាយគ្រិស្តសាសនាដ៏ធំបំផុតរបស់ប្រទេសអ៊ីរ៉ាក់ និងជាសាសនាមួយក្នុងចំណោមសាសនាកាតូលិកភាគខាងកើត។
គួរបញ្ជាក់ផងដែរថាកាលពីថ្ងៃអាទិត្យ លោក ត្រាំ ក៏បានប្រកាសថា លោកនឹងនាំអតីតបុគ្គលិកលោក Michael Anton ត្រឡប់មកកាន់តំណែងជាប្រធានផែនការគោលនយោបាយនៅក្រសួងការបរទេស។ លោក Anton បានបម្រើការជាអ្នកនាំពាក្យក្រុមប្រឹក្សាសន្តិសុខជាតិពីឆ្នាំ ២០១៧ ដល់ឆ្នាំ ២០១៨ ។ លោក Trump បាននិយាយថាលោកក៏នឹងតែងតាំងលោក Michael Needham ដែលជាអតីតប្រធានបុគ្គលិកសម្រាប់ព្រឹទ្ធសភា Marco Rubio ជាទីប្រឹក្សានៃក្រសួងការបរទេសផងដែរ៕

អត្ថបទ៖ ប៊ុន សុភាព
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៤ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា២ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា២ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoអ៊ីរ៉ង់ គំរាម «ផ្តល់មេរៀន» ដល់អ៊ីស្រាអែល បើហ៊ានប៉ះ មេដឹកនាំកំពូល របស់ខ្លួន
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


