ព័ត៌មានអន្ដរជាតិ
ចិន៖ ហ្វីលីពីន បង្កបញ្ហានៅសមុទ្រចិនខាងត្បូង ព្រោះអាងមានអាមេរិកជាខ្នងបង្អែក
នៅថ្ងៃទី១៣ខែធ្នូឆ្នាំ២០២៤ រដ្ឋាភិបាលក្រុងប៉េកាំង បានចោទប្រកាន់ហ្វីលីពីន ថាបានបង្កបញ្ហានៅក្នុងសមុទ្រចិនខាងត្បូង ព្រោះមានសហរដ្ឋអាមេរិកខ្នងបង្អែក។ ការចោទប្រកាន់នេះ ធ្វើឡើងមួយសប្តាហ៍បន្ទាប់ពីចិន និងហ្វីលីពីន បានចង្អុលមុខគ្នាទៅវិញទៅមក ជុំវិញការប៉ះទង្គិចថ្មីមួយនៅក្នុងដែនទឹកជម្លោះ។

លោក Wu Qian អ្នកនាំពាក្យក្រសួងការពារជាតិចិន បាននិយាយនៅលើគណនី WeChat ផ្លូវការរបស់ខ្លួនថា៖ «ភាគីហ្វីលីពីន ដោយមានការគាំទ្រ និងការល្បួងពីសហរដ្ឋអាមេរិក បាននិងកំពុងបង្កបញ្ហានៅកន្លែងជាច្រើននៅក្នុងសមុទ្រចិនខាងត្បូង។ ហ្វីលីពីន ដឹងច្បាស់ថា វិសាលភាពនៃទឹកដីរបស់ខ្លួនត្រូវបានកំណត់ដោយសន្ធិសញ្ញាអន្តរជាតិជាបន្តបន្ទាប់ ហើយមិនដែលបានរាប់បញ្ចូលប្រជុំកោះ Spratly និង Scarborough Shoal របស់ចិនឡើយ»។
ទីក្រុងប៉េកាំង និងទីក្រុងម៉ានីល នៅឆ្នាំ២០២៤នេះបានប្រឈមមុខដាក់គ្នាជាបន្តបន្ទាប់នៅឯតំបន់ថ្មប៉ប្រះទឹក និងតំបន់មួយចំនួននៅសមុទ្រចិនខាងត្បូង។
ចិន បានទាមទារស្ទើរតែទាំងស្រុងនូវអធិបតេយ្យក្នុងសមុទ្រចិនខាងត្បូង ខណៈហ្វីលីពីន ព្រុយណេ ម៉ាឡេស៊ី តៃវ៉ាន់ និងវៀតណាម ក៏ទាមទារផ្នែកខ្លះផងដែរ។ ពួកគេមានការព្រួយបារម្ភចំពោះការទាមទារដ៏ធំធេងរបស់ចិន ដែលបានរំលោភចូលទៅក្នុងតំបន់សេដ្ឋកិច្ចផ្តាច់មុខរបស់ពួកគេ (EEZs) ដែលលាតសន្ធឹងចម្ងាយ ៣៧០គីឡូម៉ែត្រពីឆ្នេរសមុទ្រនៃទឹកដីរបស់ប្រទេសនីមួយៗ។
ក្រុមប្រឹក្សាដែនសមុទ្រជាតិ និងក្រុមប្រឹក្សាសន្តិសុខជាតិរបស់ហ្វីលីពីន មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយលើការចោទប្រកាន់ចុងក្រោយពីទីក្រុងប៉េកាំងនោះទេ។ ចំណែកឯកងនាវាចរណ៍លេខ៧ របស់កងទ័ពជើងទឹកអាមេរិក ក៏មិនបានឆ្លើយតបភ្លាមៗចំពោះសំណើសុំការអត្ថាធិប្បាយដែរ។
យ៉ាងណា កាលពីសប្ដាហ៍មុន មន្ត្រីហ្វីលីពីន បាននិយាយថា កប៉ាល់ឆ្មាំំសមុទ្រចិនបានបាញ់កាំភ្លើងទឹកបណ្ដេញទូកការិយាល័យជលផលក្រុងម៉ានីល ដែលកំពុងធ្វើដំណើរដើម្បីចែកចាយរបស់របរដល់ក្រុមអ្នកនេសាទហ្វីលីពីននៅជុំវិញតំបន់ Scarborough Shoal។
ប៉ុន្តែឆ្មាំសមុទ្រចិន បានតបតថា កប៉ាល់ហ្វីលីពីនចំនួន៤គ្រឿងបានព្យាយាមចូលទៅក្នុងដែនទឹកដែលខ្លួនពិពណ៌នាថាជារបស់ខ្លួននៅជុំវិញតំបន់ Scarborough Shoal ដែលទីក្រុងប៉េកាំងហៅថាកោះ Huangyan៕
ដោយ៖ ឈាង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៤ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៤ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច១ សប្តាហ៍ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម៣ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


