ព័ត៌មានជាតិ
គណៈចលនាមហាជន ៖ «គណបក្សប្រជាជន មានឫសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន» ជាកត្តាចាំបាច់បំផុតត្រូវបន្តអនុវត្តជារៀងរហូត
សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល គណៈចលនាមហាជន បានថ្លែងថា «គណបក្សប្រជាជនមានឫសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន»។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ ថ្លែងបែបនេះ ខណៈអញ្ជើញអធិបតីភាពដ៏ខ្ពង់ខ្ពស់ក្នុងពេលបើកសន្និបាតបូកសរុបលទ្ធផលការងារឆ្នាំ ២០២៤ និងលើកទិសដៅការងារអនុវត្តបន្តសម្រាប់ឆ្នាំ ២០២៥ នៅវិមាន ៧ មករា រាជធានីភ្នំពេញ នាព្រឹកថ្ងៃអង្គារ ២ រោច ខែមិគសិរ ឆ្នាំរោង ឆស័ក ព.ស ២៥៦៨ ត្រូវនឹងថ្ងៃទី ១៧ ខែធ្នូ ឆ្នាំ ២០២៤។

ក្នុងពិធីបើកសន្និបាតគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាលគណបក្សប្រជាជន បានរៀបចំឡើងក្រោមអធិបតីភាពដ៏ខ្ពង់ខ្ពស់របស់ សម្តេចវិបុលសេនាភក្តី សាយ ឈុំ អនុប្រធានគណបក្ស និងជាប្រធានគណៈប្រចាំការគណៈអចិន្ត្រៃយ៍ នៃគណៈកម្មាធិការកណ្តាល និង សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន អនុប្រធានគណបក្ស និងជាប្រធានគណៈចលនាមហាជន នៃគណៈកម្មាធិការកណ្តាល ព្រមទាំងសមាជិក-សមាជិកាគ្រប់ជាន់ថ្នាក់មកពីទូទាំងប្រទេសចូលរួមយ៉ាងច្រើនផងដែរ។

សម្តេចវិបុលសេនាភក្តី សាយ ឈុំ និងសម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ក៏បានផ្ដល់នូវអនុសាសន៍ល្អៗ ដើម្បីបន្តការងារចុះជួយដោះស្រាយទុក្ខលំបាកពលរដ្ឋរងផលប៉ះពាល់ និងការធ្វើសកម្មភាពសប្បុរសធម៌នានាមានសារៈសំខាន់ណាស់ដែលបានបង្ហាញអំពីសាមគ្គីភាព និងការយកចិត្តទុកដាក់លើពលរដ្ឋក្នុងពេលជួបគ្រាលំបាក ស្របតាមស្មារតីរបស់គណបក្សប្រជាជនកម្ពុជា ដែលមាន សម្តេចតេជោ ហ៊ុន សែន ជាប្រធានគណបក្សតែម្ដង។

ក្នុងអត្ថន័យរួមរបស់សន្និបាតនាឱកាសនេះ សំដៅជំរុញ និងបន្តអនុវត្តឲ្យមានប្រសិទ្ធិបំផុតតាមទិសដៅជាយុទ្ធសាស្ត្រដែលមានអត្ថប្រយោជន៍ដ៏សំខាន់ គឺ «គណបក្សប្រជាជនមានឫសគល់ពីប្រជាជន នៅជាមួយប្រជាជន និងដើម្បីប្រជាជន» ជាកត្តាចាំបាច់បំផុតដែលត្រូវបន្តអនុវត្តជារៀងរហូត ដើម្បីបម្រើប្រជាជន និងសង្គមជាតិ៕
អត្ថបទ ៖ វិមាន





-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
អត្ថាធិប្បាយ១ សប្តាហ៍ agoសេចក្ដីអធិប្បាយលើសុភាសិតខ្មែរ៖«អណ្តាតជាអាទិ៍កន្លង បានសុខទុក្ខផងពីព្រោះអណ្តាត»
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


