ព័ត៌មានជាតិ
សម្តេច ម៉ែន សំអន ៖ រាជរដ្ឋាភិបាលតែងតែជួយគាំទ្រ និង លើកកម្ពស់ដល់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិមិនអាចខ្វះបាន
សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ឧត្តមប្រឹក្សាផ្ទាល់ព្រះមហាក្សត្រ បានថ្លែងថា រាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា តែងតែជួយគាំទ្រ និង លើកកម្ពស់ដល់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ មិនអាចខ្វះបាន។

សម្តេចកិត្តិសង្គហបណ្ឌិត ម៉ែន សំអន ថ្លែងបែបនេះក្នុងពេលអញ្ជើញជាអធិបតីក្នុងពិធីគ្រប់ខួប ២០ ឆ្នាំ នៃក្រុមហ៊ុនបូទីការខេមប៊ូឌា ខូលអិលធីឌី ដែលបានរៀបចំឡើងនៅ ដឺព្រីមៀរសេនធ័រសែនសុខ រាជធានីភ្នំពេញ កាលពីថ្ងៃទី ៦ ខែមិថុនា ឆ្នាំ ២០២៦។

លោកឧកញ៉ា កែវ បូណ៌ភិរក្ស អគ្គនាយកក្រុមហ៊ុន បូទីកា ខេមបូឌាខូអិលធីឌី បានលើកឡើងថា ក្រុមហ៊ុន បូទីកា ខេមបូឌាខូអិលធីឌី គឺជាក្រុមហ៊ុនកូនខ្មែរ ដែលបានចាបផ្តើមដំណើរការតាំងពីឆ្នាំ ២០០៤ និង បានអភិវឌ្ឍន៍ពីក្រុមហ៊ុនតូចរហូតបានក្លាយជាក្រុមហ៊ុនដ៏ធំ និង មានផលិតផលសម្បូរបែប ដោយបានចាប់យកបច្ចេកវិទ្យាគុណភាពអូស្រ្តាលីក្នុងការពង្រឹងផលិតផក្នុងស្រុក។ លោកឧកញ៉ា បានបន្តទៀតថា ក្រុមហ៊ុន ក៏បានឆ្លងកាត់នូវដំណាក់កាលលំបាកជាច្រើនទើបលេចចេញសមិទ្ធិផលជាច្រើនដូចសព្វថ្ងៃនេះ។
សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានថ្លែងនូវការកោតសើរចំពោះវឌ្ឍនភាពរបស់ក្រុមហ៊ុន ដោយបានជំនះនូវដំណាក់កាល និង ឧបសគ្គធំៗ ជាច្រើន បើទោះបីជាជួបនូវវិបត្តិសកលជាច្រើនរួមមាន ៖ វិបត្តិសេដ្ឋកិច្ច និង ហិរញ្ញវត្ថុពិភពលោក , វិបត្តិរីករាលដាល នៃជំងឺកូវីដ-១៩ ដែលបានបង្កផលប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់សេដ្ឋកិច្ច , វិបត្តិសង្គ្រាមរវាង រុស្ស៊ី និង អ៊ុយក្រែន រួមទាំង សង្គ្រាមនៅមជ្ឈិមបូព៌ា ដែលបានធ្វើឲ្យមានការប្រែប្រួល និង រំខានដល់ខ្សែច្រវ៉ាក់ផ្គត់ផ្គង់សកលយ៉ាងណាក៏ដោយ ក៏ក្រុមហ៊ុននៅតែអាចឈរជើងបានយ៉ាងរឹងមាំ ដោយបានប្រែក្លាយបញ្ហាប្រឈមទៅជាឱកាស និង បន្តរីកចម្រើនជាលំដាប់។ ទាំងនេះបានបង្ហាញឲ្យឃើញយ៉ាងច្បាស់ពី ស្មារតីសាមគ្គីភាព ភាពច្នៃប្រឌិត និង យុទ្ធសាស្ត្រដឹកនាំដ៏មានប្រសិទ្ធភាព ក្រោមការដឹកនាំរបស់ប្រធានគ្រប់គ្រង។

សម្តេចកិត្តិសង្គហបណ្ឌិត ក៏បានគូសរំលេចអំពីការខិតខំប្រឹងប្រែងចាប់យកនូវបច្ចេកវិទ្យាថ្មីៗ និង ការពង្រឹងគុណភាពផលិតរបស់ខ្លួន បោះជំហានចូលទីផ្សា។ ម៉្យាងវិញទៀត ក្រុមហ៊ុនក៏បានចូលរួមចំណែកយ៉ាងសកម្មជាមួយរាជរដ្ឋាភិបាលកម្ពុជា ក្រោមការដឹកនាំដ៏ឈ្លាសវៃ និង ប៉ិនប្រសប់របស់ សម្តេចមហាបវរធិបតី ហ៊ុន ម៉ាណែត នាយករដ្ឋមន្ត្រី នៃព្រះរាជាណាចក្រកម្ពុជា ក្នុងការជួយគាំទ្រ និង លើកកម្ពស់ដល់វិស័យឯកជន ដែលជាឆ្អឹងខ្នងសេដ្ឋកិច្ចជាតិ។ ការចូលរួមចំណែកនេះ មិនត្រឹមតែជួយបង្កើតការងារ និង ប្រាក់ចំណូលជូនដល់ប្រជាពលរដ្ឋប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងបានចូលរួមចំណែកយ៉ាងសំខាន់ក្នុងការជំរុញកំណើនសេដ្ឋកិច្ចជាតិឲ្យមានចីរភាព និង បរិយាបន្ន តាមរយៈការពង្រីកសមត្ថភាព នៃធុរកិច្ច៕
អត្ថបទ ៖ វិមាន


-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


