ព័ត៌មានជាតិ
ទេសចរណ៍ស្រុកអន្លង់វែង ការអភិរក្សនិងការបង្ហាញទីតាំងបូជាសព ប៉ុល ពត ទៅកាន់ពិភពលោក
ផ្អែកលើទស្សនៈនិងអនុសាសន៍ទាំងឡាយ ពីអ្នកជំនាញគូសប្លង់លំដាប់ពិភពលោក មជ្ឈមណ្ឌលឯកសារកម្ពុជាអាចសម្របសម្រួលឲ្យមានការអភិវឌ្ឍ ឬការស្តារទីតាំងបូជាសពឡើងវិញ អនុលោមទៅតាមនៃសារាចរណែនាំលេខ១៣សរណរ របស់រាជរដ្ឋាកម្ពុជា ស្តីពី “ការថែរក្សា រៀបចំទុកដាក់អដ្ឋិធាតុប្រជាជនរងគ្រោះដោយអំពើប្រល័យពូជសាសន៍ ក្នុងរបបកម្ពុជាប្រជាធិបតេយ្យ (១៩៧៥-១៩៧៨) និងការរៀបចំតំបន់អន្លង់វែងឲ្យទៅជាតំបន់ទេសចរណ៍ប្រវត្តិសាស្ត្រ”។
តាមរយៈការពិភាក្សាជាមួយនឹងអ្នកជំនាញគូសប្លង់រូបនេះ មជ្ឈមណ្ឌលឯកសារកម្ពុជា នឹងសាងសង់សំណង់នៅជុំវិញទីតាំងផ្នូរ ដែលដំបូលមានសណ្ឋាន ដូចជាធាងត្នោត។ ទស្សនាទានធាងត្នោត បង្កប់នូវអត្ថន័យច្រើនយ៉ាង។ យោងតាមប្រវត្តិសាស្ត្រ ខ្មែរក្រហមបានប្រើប្រាស់ធាងត្នោតដើម្បី អារ ក ជនរងគ្រោះស្លូតត្រង់។ ការប្រើប្រាស់ធាងត្នោត អាចធ្វើឲ្យមានការចងចាំអំពីការសម្លាប់យ៉ាងឃោរឃៅទៅលើប្រជាជនកម្ពុជាដែលធ្លាប់រស់នៅឆ្លងកាត់របប ប៉ុល ពត។ បន្ថែមលើសពីនេះទៅទៀត បើផ្អែកលើទិដ្ឋភាពវប្បធម៌វិញ សពដែលមិនទទួលបានការគោរព តែងតែត្រូវបានគ្របដោយធាងត្នោត ដោយសារតែមូលហេតុនេះ ជំនួសមុខឲ្យប្រទេសកម្ពុជាទាំងមូល ការប្រើប្រាស់ធាងត្នោតនៅលើទីតាំងនេះ គឺជាការបង្ហាញពីភាពអាម៉ាស់មួយ។


គោលបំណងនៃការស្តារទីតាំងនេះឡើងវិញ គឺដើម្បីធានាឲ្យប្រាកដថា ឈ្មោះរបស់ ប៉ុល ពត នៅតែមានពាក់ព័ន្ធជារៀងរហូតជាមួយនឹង «របបវាលពិឃាដ» នៅក្នុងប្រទេសកម្ពុជា ហើយសញមបញ្ជាក់ថា អន្លង់វែង គឺជាទីតាំងនៃចលានាតស៊ូចុងក្រោយរបស់ ខ្មែរក្រហម នៅមុនពេលចុះចាញ់ចំពោះរាជរដ្ឋាភិបាលកម្ពុជា ហេតុនេះហើយអន្លង់វែងគឺជាទីតាំងប្រវត្តសាស្ត្រដ៏សំខាន់នៃគោលនយោបាយឈ្នះ-ឈ្នះ នៅក្នុងការតស៊ូអស់រយៈពេលយ៉ាងយូររបស់ប្រទេសកម្ពុជា ដើម្បីសម្រេចបានសន្តិភាពផ្នែកយោធានិងនយោបាយ៕
អត្ថបទ៖ ចាន់ ធី
សូមចុចអាន៖ ម៉ោងនេះ រាជធានី-ខេត្ត ជិត២៥ សម្រេចផ្អាកពិធីមង្គលការ បុណ្យ និងការជួបជុំផ្សេងៗ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៣ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ



