ព័ត៌មានជាតិ
ក្រសួងការងារ គ្រោងនឹងដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័ត១០០គ្រឿង សម្រាប់ប្រើប្រាស់ជំហានទី១ ដើមឆ្នាំ២០២៥
ភ្នំពេញ ៖ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានរៀបចំកិច្ចប្រជុំស្តីពីការដាក់ឱ្យដំណើរការ បញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ក្រោមអធិបតីភាព លោកស្រី សុវណ្ណ វណ្ណារតន៍ រដ្ឋលេខាធិការប្រចាំការ តំណាងដ៏ខ្ពង់ខ្ពស់លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ ដោយមានវត្តមានចូលរួមពីសំណាក់ថ្នាក់ដឹកនាំរបស់ក្រសួង និងតំណាងក្រុមហ៊ុន សហគ្រាសឯកជននានា។

កិច្ចប្រជុំដែលធ្វើឡើងនៅទីស្តីការក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នារសៀលថ្ងៃសុក្រ ទី២០ ខែធ្នូ ឆ្នាំ២០២៤នេះ មានគោលបំណង៖

•ផ្សព្វផ្សាយអំពីបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួងទៅកាន់វិស័យឯកជន ដើម្បីបង្ខិតសេវាទៅកាន់សាធារណជនទូទៅ

• បង្កើនកិច្ចសហប្រតិបត្តិការជាមួយវិស័យឯកជន ដើម្បីបង្កើនភាពងាយស្រួលសម្រាប់សាធារណជនក្នុងការទទួលបាននូវឱកាសការងារយ៉ាងសម្បូរបែប

ស្នើសុំទីតាំងសម្រាប់ដាក់ដំណើរការបញ្ជរសេវាសាធារណៈចល័តរបស់ក្រសួង នៅតាមសាកលវិទ្យាល័យ, គ្រឹះស្ថានអប់រំបណ្ដុះបណ្ដាលបច្ចេកទេស និងវិជ្ជាជីវៈ, សាលាខណ្ឌ, សាខា ប.ស.ស., ផ្សារទំនើប, និងទីតាំងអាជីវកម្មនានា។

លោកស្រី សុវណ្ណ វណ្ណារតន៍ បានជម្រាបថា បញ្ជរសេវាសាធារណៈរបស់ក្រសួងការងារ និងបណ្ដុះបណ្តាលវិជ្ជាជីវៈ ជាស្នាដៃរបស់សិស្ស-និស្សិតរបស់វិទ្យាស្ថាន TVET ដែលបង្កើតឡើង ដើម្បីផ្តល់ភាពងាយស្រួលដល់សិស្ស និស្សិត បុគ្គលិកក្រុមហ៊ុន កម្មករនិយោជិត និយោជក រោងចក្រ សហគ្រាស និងសាធារណជន ក្នុងការទទួលយកសេវាសាធារណៈនានារបស់ក្រសួង នៅតាមទីតាំងសាធារណៈ ដែលនៅជិតគេហដ្ឋានរបស់ខ្លួន។ បញ្ជរសេវាសាធារណៈនេះមានមុខងារចំនួន ៨ ដូចជា៖

• សេវាចុះឈ្មោះស្វែងរកការងារ (Job Seeker)
• សេវាចុះឈ្មោះស្វែងរកបុគ្គលិក (Job Provider)
• សេវាចុះឈ្មោះសិក្សាជំនាញវិជ្ជាជីវៈ (Skill & TVET Enrollment)
• សេវាចុះឈ្មោះស្វែងរកការងារក្រៅប្រទេស (Overseas Job Seeker)
• សេវាចុះឈ្មោះសមាជិក ប.ស.ស. (Social Security Registration)
• សេវាតាមដានសេវាសាធារណៈក្រសួងការងារ (MLVT Public Service Tracking)
• ប្រអប់បណ្តឹងអនាមិក (Anonymous Complaint Box)
• ប្រអប់សំណូមពរ (Opinion Box)

លោកស្រី សុវណ្ណ វណ្ណារតន៍ បានបញ្ជាក់ថា ក្រសួងនឹងដាក់ឱ្យដំណើរការប្រើប្រាស់ បញ្ជរសេវាសាធារណៈចល័ត ចំនួន ១០០គ្រឿង សម្រាប់សាធារណជនប្រើប្រាស់ ជាជំហានទី១ នៅដើមឆ្នាំ ២០២៥ នៅតាមទីតាំងសាធារណៈនានា បន្ទាប់មកទៀតក្រសួងនឹងដាក់បញ្ជរសេវាសាធារណៈចល័តនេះបន្តបន្ទាប់ទៀតសរុបប្រមាណ ១ ០០០គ្រឿង៕




-
ព័ត៌មានជាតិ៧ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
សេចក្ដីជូនដំណឹង៧ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
នយោបាយ៧ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
ព័ត៌មានជាតិ២០ ម៉ោង ago
ក្រុមប្រឹក្សាសន្ដិសុខធ្លាប់ព្រមានដកថៃចេញពីអង្គការសហប្រជាជាតិក្រោយពីមិនទទួលស្គាល់សេចក្ដីសម្រេចរបស់ ICJ
-
នយោបាយ២ ថ្ងៃ ago
កម្ពុជានឹងមិនចរចាជាមួយថៃរឿងព្រំដែន៤កន្លែងដែលប្ដឹងទៅ ICJ ទេ
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
ត្រី Oarfish បង្ហាញវត្តមាននៅប្រទេស អូស្រ្តាលី
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា បន្តមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់ ខណៈកម្ដៅ៣៧°C