ព័ត៌មានជាតិ
ក្រសួងការងារ នឹងនាំយកឱកាសការងារ និងការបណ្ដុះបណ្ដាលជំនាញដោយឥតគិតថ្លៃជូនអតីតពលករ និងពលរដ្ឋខេត្ដបន្ទាយមានជ័យនាចុងសប្ដាហ៍នេះ
ទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) នៃក្រសួងការងារ និងបណ្តុះបណ្តាលវិជ្ជាជីវៈ នឹងបើកវេទិកាការងារ សន្តិសុខសង្គម និងបណ្តុះបណ្តាលវិជ្ជាជីវៈ នៅខេត្ដបន្ទាយមានជ័យ ដើម្បីផ្តល់ឱកាសការងារប្រមាណជាង ៩ម៉ឺនកន្លែង រួមទាំងអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម (ប.ស.ស.) និងវគ្គបណ្តុះបណ្តាលជំនាញបច្ចេកទេស និងវិជ្ជាជីវៈ ដោយឥតគិតថ្លៃជូនប្រជាពលរដ្ឋ ជាពិសេសអតីតពលករដែលត្រឡប់មកពីប្រទេសថៃនៅថ្ងៃទី ០៣-០៤ ខែកក្កដា ឆ្នាំ២០២៦នេះ។

បើតាមក្រសួងការងារបានឱ្យដឹងថា វេទិកាការងារនេះ នឹងត្រូវរៀបចំនៅក្នុងបរិវេណសាលាស្រុកថ្មពួក នាថ្ងៃទី០៣ ខែកក្កដា និងនៅថ្ងៃទី០៤ ខែកក្កដា នៅក្នុងបរិវេណសាលាស្រុកភ្នំស្រុក ខេត្ដបន្ទាយមានជ័យ។ ប្រជាពលរដ្ឋដែលចូលរួមនឹងមានឱកាសស្វែងយល់ដោយផ្ទាល់អំពីឱកាសការងាររាប់ម៉ឺនកន្លែងពីក្រុមហ៊ុន និងរោងចក្រធំៗជាច្រើន ក៏ដូចជាអាចដាក់ពាក្យសម្ភាសការងារភ្លាមៗនៅទីតាំងកម្មវិធីផងដែរ។

ក្រៅពីឱកាសការងារ អ្នកចូលរួមក៏នឹងទទួលបានព័ត៌មានលម្អិតអំពីអត្ថប្រយោជន៍នៃរបបសន្តិសុខសង្គម ដែលផ្ដល់ដោយ ប.ស.ស. និងព័ត៌មានអំពីវគ្គសិក្សាជំនាញដោយឥតគិតថ្លៃ ក្រោមកម្មវិធីរបស់រាជរដ្ឋាភិបាល ដែលអាចជួយឱ្យយុវជន និងប្រជាពលរដ្ឋបង្កើនជំនាញវិជ្ជាជីវៈ និងបង្កើនឱកាសទទួលបានការងារល្អនៅក្នុងប្រទេស។ បន្ថែមពីលើនេះ អ្នកចូលរួមនឹងទទួលបាននូវអាហារ ភេសជ្ជៈ ការដឹកជញ្ជូនទៅចូលរួមវេទិកាដោយឥតគិតថ្លៃថែមទៀតផង។

លោក ស៊ុន មេសា អ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ នៅតែបន្តអំពាវនាវសាជាថ្មីម្តងទៀតទៅដល់អតីតពលករដែលមកពីប្រទេសថៃ និងប្រជាពលរដ្ឋនៅមូលដ្ឋានជាពិសេសខេត្តជាប់ព្រំដែនដែលមានបំណងស្វែងរកការងារធ្វើ សូមទាក់ទងមកលេខ ១២៩៧ ដើម្បីទទួលបានឱកាសការងារក្នុងស្រុកដែលមានប្រាក់ឈ្នួលប្រហាក់ប្រហែលគ្នា អត្ថប្រយោជន៍សង្គមច្រើនជាង សុវត្ថិភាព និងចូលរួមក្នុងការអភិវឌ្ឍសេដ្ឋកិច្ចជាតិរបស់ខ្លួន៕



-
សន្តិសុខសង្គម២ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា១ សប្តាហ៍ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ២៣ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា១ សប្តាហ៍ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoតុលាការកូរ៉េខាងត្បូង ផ្ដន្ទាទោសអតីតជំទាវទីមួយ Kim Keon Hee ជាប់ពន្ធនាគារ ៧ឆ្នាំ ពីបទទទួលសំណូក


