ព័ត៌មានជាតិ
កម្ពុជា បន្តពង្រឹងកិច្ចសហការបង្ការ និងទប់ស្កាត់អំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ

ភ្នំពេញ ៖ លោក សេង សក្តា រដ្ឋលេខាធិការ តំណាងដ៏ខ្ពង់ខ្ពស់របស់ លោក ហេង សួរ រដ្ឋមន្ត្រីក្រសួងការងារនិងបណ្តុះបណ្តាលវិជ្ជាជីវៈ បានដឹកនាំកិច្ចប្រជុំពិនិត្យលទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ និងពិភាក្សាកំណត់ទិសដៅអនុវត្តបន្តរបស់ក្រុមការងារទេសន្តរប្រវេសន៍ នៃគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស (គ.ជ.ប.ជ.) នាព្រឹកថ្ងៃទី៣០ ខែមិថុនា ឆ្នាំ២០២៦ នៅទីស្តីការក្រសួង ដោយមានការចូលរួមពីឯកឧត្តម លោកជំទាវ លោក លោកស្រី ដែលជាសមាជិក និងសមាជិកា នៃក្រុមការងារទេសន្តរប្រវេសន៍ តំណាងមកពីក្រសួង ស្ថាប័ននានារបស់រាជរដ្ឋាភិបាល សមាគមនិយោជក និងអង្គការអន្តរជាតិ សរុបចំនួន ៤៣នាក់ ក្នុងនោះស្ត្រី ១២នាក់។

កិច្ចប្រជុំនេះមានគោលបំណងពិនិត្យ និងវាយតម្លៃលទ្ធផលការងារដែលសម្រេចបានក្នុងឆមាសទី១ ឆ្នាំ២០២៦ ពិភាក្សាលើសេចក្តីព្រាងរបាយការណ៍របស់ក្រុមការងារទេសន្តរប្រវេសន៍ កំណត់ទិសដៅការងារសម្រាប់ឆមាសបន្ទាប់ និងពង្រឹងកិច្ចសហការរវាងក្រសួង ស្ថាប័នពាក់ព័ន្ធ ដៃគូអភិវឌ្ឍន៍ និងភាគីពាក់ព័ន្ធ ក្នុងការបង្ការ ទប់ស្កាត់ បង្ក្រាប និងឆ្លើយតបប្រកបដោយប្រសិទ្ធភាពចំពោះអំពើជួញដូរមនុស្សក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ។

ក្នុងឱកាសនោះ លោក សេង សក្តា បានមានប្រសាសន៍ថា អង្គប្រជុំបានឯកភាពលើសេចក្តីព្រាងរបាយការណ៍លទ្ធផលការងារប្រចាំឆមាសទី១ ឆ្នាំ២០២៦ របស់ក្រុមការងារទេសន្តរប្រវេសន៍ ដោយផ្តោតលើការលើកកម្ពស់ការយល់ដឹង ការបង្ការ ការទប់ស្កាត់ ការបង្ក្រាប និងការជួយគាំទ្រជនរងគ្រោះដោយសារអំពើជួញដូរមនុស្ស ដើម្បីដាក់ជូនគណៈកម្មាធិការជាតិប្រយុទ្ធប្រឆាំងអំពើជួញដូរមនុស្ស ពិនិត្យ និងអនុម័ត។

ជាមួយគ្នានេះ អង្គប្រជុំក៏បានបង្ហាញការប្តេជ្ញាចិត្តបន្តពង្រឹងកិច្ចសហប្រតិបត្តិការ និងសម្របសម្រួលការអនុវត្តការងាររវាងភាគីពាក់ព័ន្ធ ក្នុងការការពារ ទប់ស្កាត់ និងជំរុញការអនុវត្តច្បាប់ឱ្យមានប្រសិទ្ធភាព ពាក់ព័ន្ធនឹងអំពើជួញដូរមនុស្ស អំពើធ្វើអាជីវកម្មពលកម្ម និងអាជីវកម្មផ្លូវភេទ ក្រោមរូបភាពទេសន្តរប្រវេសន៍ការងារ៕






-
សន្តិសុខសង្គម១ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៧ ថ្ងៃ agoក្រុមជម្រើសជាតិកម្ពុជា មានស្ថិតិល្អការប្រកួត ASEAN Championship នៅស្តាតមរតកតេជោ
-
ព័ត៌មានអន្ដរជាតិ៧ ម៉ោង agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoពូទីន ចង់យកកិច្ចព្រមព្រៀងចាស់ និងតថភាពជាក់ស្ដែងលើសមរភូមិ ទៅចរចាសន្តិភាពជាមួយអ៊ុយក្រែន
-
កីឡា៦ ថ្ងៃ agoចប់សន្សំពិន្ទុជុំទី២ World Cup 2026 រកឃើញ ៧ ក្រុមឡើងវគ្គ ៣២ ក្រុមចុងក្រោយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអ្នកវិភាគមើលឃើញពីសក្ដានុពលពាណិជ្ជកម្មសេរីរវាងកម្ពុជានិងអឺរ៉ាស៊ីស្របគ្នានឹងបញ្ហាប្រឈមមួយចំនួន
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអាមេរិកបើកការវាយប្រហារលើអ៊ីរ៉ង់ ២ថ្ងៃជាប់គ្នា ដោយចោទទីក្រុងតេហេរ៉ង់ថា រំលោភលើកិច្ចព្រមព្រៀង
-
ព័ត៌មានជាតិ២ ថ្ងៃ agoកូរ៉េខាងត្បូង ស្នើឲ្យ កម្ពុជា ធ្វើម្ចាស់ផ្ទះសន្និសីទ ICPC លើកទី ២


