ព័ត៌មានអន្ដរជាតិ
ក្រោយប្រើជាង២៤០ឆ្នាំ អាមេិកទើបសម្រេចដាក់ឥន្ទ្រីក្បាល ស ជាសត្វតំណាងជាតិផ្លូវការ
បើនិយាយដល់និមិត្តសញ្ញាសម្គាល់របស់សហរដ្ឋអាមេរិក គ្រប់គ្នាប្រហែលជាធ្លាប់ឃើញច្រើនមកហើយនូវរូបឥន្ទ្រីក្បាលស ហើយយល់ថា វាជាសត្វតំណាងជាតិរបស់ប្រទេសមហាអំណាចពិភពលោកមួយនេះ។ យ៉ាងណា បើតាមពិតទៅ សត្វឥន្ទ្រីក្បាលស ទើបតែបានទទួលងារជាបក្សីតំណាងជាតិរបស់អាមេរិកជាផ្លូវការ ក្រោយការចុះហត្ថលេខាអនុម័តច្បាប់របស់លោកប្រធានាធិបតី ចូ បៃដិន កាលពីថ្ងៃទី២៥ខែធ្នូឆ្នាំ២០២៤នេះប៉ុណ្ណោះ។

អស់ជាច្រើនសតវត្សរ៍មកហើយ ឥន្ទ្រីក្បាលសគឺជានិមិត្តសញ្ញាដ៏ពេញនិយមសម្រាប់អាមេរិក ដែលស្ទើរតែប្រដូចបានទៅនឹងទង់ជាតិអាមេរិកអ៊ីចឹងដែរ។ បក្សីដែលមានចំពុះពណ៌លឿងភ្លឺ ស្លាបវែង និងភ្នែកដូចគ្រាប់អង្កាំ បានបង្ហាញខ្លួននៅចំកណ្តាលនៃត្រាផ្លូវការអាមេរិក «The Great Seal» តាំងពីឆ្នាំ១៧៨២មកម៉្លេះ។ វាក៏ត្រូវបានគេបង្ហាញនៅលើត្រាប្រៃសណីយ៍ ប្រាក់កាក់ និងសញ្ញាសម្គាល់នៃសាខាយោធាភាគច្រើនផងដែរ។
ទើបតែមកដល់សប្តាហ៍នេះ ឥន្ទ្រីក្បាលស ត្រូវបានគេចាត់ទុកថាជានិមិត្តសញ្ញាជាតិជាផ្លូវការ។ ច្បាប់ចេញដោយសភា ដែលចុះហត្ថលេខាដោយប្រធានាធិបតី បៃដិន កាលពីថ្ងៃអង្គារ បានប្រកាសថា ឥន្ទ្រីក្បាលស ជា «បក្សីតំណាងជាតិ» និងជា «និមិត្តសញ្ញាប្រវត្តិសាស្ត្ររបស់សហរដ្ឋអាមេរិកតំណាងឲ្យឯករាជ្យភាព កម្លាំង និងសេរីភាព»។

ឥន្ទ្រីក្បាលស ធ្លាប់ជាប្រភេទសត្វជិតផុតពូជ នៅអាមេរិករហូតដល់ឆ្នាំ១៩៩៥។ លុះដល់ឆ្នាំ២០០៧ បក្សីប្រភេទនេះត្រូវបានដកចេញពីបញ្ជីសត្វដែលរងការគំរាមកំហែង។
នៅឆ្នាំ១៩៤០ នៅពេលដែលចំនួនឥន្ទ្រីក្បាលសមានការថយចុះ សភាបានចេញច្បាប់ហាមឃាត់ការសម្លាប់ លក់ ឬចិញ្ចឹមឥន្ទ្រីក្បាលស ហើយច្បាប់នេះត្រូវបានអនុវត្តមកទល់សព្វថ្ងៃ។ សកម្មភាពធ្វើបាបឥន្ទ្រីក្បាលស បំផ្លាញសំបុក ឬពងរបស់វា គឺជាអំពើខុសច្បាប់។
ឥន្ទ្រីក្បាលស មានដើមកំណើតនៅអាមេរិកខាងជើង ហើយត្រូវបានប្រទះឃើញនៅស្ទើរតែគ្រប់រដ្ឋ ប៉ុន្តែពួកវាមានចំនួនច្រើនជាងគេនៅរដ្ឋអាឡាស្កា។ ទីភ្នាក់ងារសត្វព្រៃអាមេរិក បានប៉ាន់ប្រមាណថាមានសត្វឥន្ទ្រីក្បាលសជាង ៣១៥ ០០០ក្បាលនៅទូទាំងសហរដ្ឋអាមេរិកក្នុងឆ្នាំ២០១៩ ច្រើនជាង៤ដងធៀបនឹង១ទសវត្សរ៍មុន៕
ដោយ៖ ឈាង

-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ