ព័ត៌មានអន្ដរជាតិ
ការបញ្ជូនកងទ័ពថ្មីរាប់ពាន់នាក់របស់អាមេរិក ទៅដល់មជ្ឈិមបូព៌ា ខណៈការប្រយុទ្ធថ្មើរជើងអាចផ្ទុះគ្រប់ពេល
កងទាហានថ្មីរាប់ពាន់នាក់មកពីកងពលធំទ័ពអាកាសលេខ៨២ ដ៏ឆ្នើមរបស់កងទ័ពសហរដ្ឋអាមេរិកបានមកដល់មជ្ឈិមបូព៌ាហើយ។ នេះបើយោងតាមមន្ត្រីអាមេរិកពីររូបប្រាប់ទីភ្នាក់ងាររ៉យទ័រនៅថ្ងៃទី៣០ ខែមីនា ខណៈប្រធានាធិបតីសហរដ្ឋអាមេរិក លោក ដូណាល់ ត្រាំ កំពុងថ្លឹងថ្លែងនូវជំហានបន្ទាប់ក្នុងសង្គ្រាមប្រឆាំងនឹងអ៊ីរ៉ង់។
រ៉យទ័រ បានរាយការណ៍ជាលើកដំបូងនៅថ្ងៃទី១៨ខែមីនា ថា រដ្ឋបាលរបស់លោក ត្រាំ កំពុងពិចារណាដាក់ពង្រាយកងទ័ពអាមេរិកបន្ថែមរាប់ពាន់នាក់ទៅកាន់មជ្ឈិមបូព៌ា ជាចលនាមួយដែលនឹងពង្រីកជម្រើស ដើម្បីរួមបញ្ចូលការដាក់ពង្រាយកងកម្លាំងលើទឹកដីអ៊ីរ៉ង់។

កងទ័ពឆ័ត្រយោង មានមូលដ្ឋាននៅ Fort Bragg រដ្ឋ North Carolina បានចូលរួមបន្ថែមលើកម្លាំងទាហានជើងទឹក និងកងកម្លាំងប្រតិបត្តិការពិសេសរាប់ពាន់នាក់ក្នុងតំបន់នៅមជ្ឈិមបូព៌ា។
គួរបញ្ជាក់ថា កាលពីចុងសប្តាហ៍កងម៉ារីនប្រហែល ២៥០០ នាក់បានដាក់ពង្រាយនៅមជ្ឈិមបូព៌ា។
មន្ត្រីដែលនិយាយក្នុងលក្ខខណ្ឌមិនបញ្ចេញឈ្មោះ ពួកគេមិនបានលើកឡើងជាក់លាក់ថាទាហានទាំងនោះកំពុងដាក់ពង្រាយនៅឯណាទេ។
ការដាក់ពង្រាយមានទាំងទាហាន កងទ័ពនៃទីស្នាក់ការកងពលទ័ពអាកាសលេខ៨២ ជាមួយសព្វាវុធមួយចំនួន និងការគាំទ្រផ្សេងទៀត រួមទាំងក្រុមប្រយុទ្ធកងពលតូចផងដែរ។
ប្រភពមួយនិយាយថា៖ «មកទល់ពេលនេះ អាមេរិកមិនទាន់មានការសម្រេចចិត្តធ្វើអ្វីមួយ ដើម្បីបញ្ជូនកងទ័ពចូលទៅក្នុងប្រទេសអ៊ីរ៉ង់ទេ ប៉ុន្តែពួកគេនឹងកសាងសមត្ថភាពយោធាសម្រាប់ប្រតិបត្តិការនាពេលអនាគតក្នុងតំបន់មជ្ឈិមបូព៌ា»។
មិនតែប៉ុណ្ណោះ ទាហានទាំងអស់នោះអាចត្រូវបានប្រើប្រាស់សម្រាប់គោលបំណងជាច្រើនក្នុងសង្គ្រាមនៅអ៊ីរ៉ង់ រួមទាំងការប៉ុនប៉ងដណ្តើមយកកោះ Kharg ដែលជាមជ្ឈមណ្ឌលសម្រាប់ការនាំចេញប្រេង ៩០ភាគរយរបស់ក្រុងតេហេរ៉ង់៕
ប្រែសម្រួល៖ ណឺ មិនា
-
កីឡា២ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ សប្តាហ៍ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ២ ថ្ងៃ agoយន្តហោះ F-16 ថៃទម្លាក់គ្រាប់បែក MK-82 ចំនួន៧គ្រាប់កម្ទេចស្ពានជ័យជម្នះ លោក ហេង រតនា លើកឡើងពីប្រវត្តិសាងសង់ឆ្នាំ១៩៨៤
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអគ្គនាយករងគយ ឆ្លើយតបភាពយឺតយ៉ាវក្នុងការរត់ឯកសារបែបបទ នាំទំនិញចេញចូលប្រទេសកម្ពុជា
-
ព័ត៌មានជាតិ៤ ថ្ងៃ agoអភិបាលរង៖ជម្រកបណ្ដោះអាសន្ននៅភូមិរងចាំសរុប៣៣១៣ខ្នង នឹងសាងសង់រួចទាំងអស់ត្រឹមដំណាច់ខែកក្កដានេះ


