Connect with us

ព័ត៌មានអន្ដរជាតិ

សមាជិក​ព្រឹទ្ធសភា​អាមេរិក​ប្រកាសប្ដេជ្ញា​រារាំង​ថវិកា ២០០ពាន់លានដុល្លារ សម្រាប់សង្គ្រាមនៅអ៊ីរ៉ង់

បានផុស

នៅ

សមាជិកព្រឹទ្ធសភាអាមេរិក លោក Bernie Sanders បានចេញមុខប្រកាស​ថា លោកនឹងមិនគាំទ្រដាច់ខាត ចំពោះសំណើ​​សុំ​កញ្ចប់ថវិកា២០០​ពាន់លានដុល្លារ ដើម្បីយកទៅប្រើប្រាស់ក្នុងសង្គ្រាមប្រឆាំងនឹងប្រទេសអ៊ីរ៉ង់​ឡើយ។ នេះ​បើ​យោង​​តាម​ទីភ្នាក់ងារ​ព័ត៌មាន​ Anadolu ចុះ​ផ្សាយ​ថ្ងៃ​ទី​២៥​ខែ​មីនា​ឆ្នាំ​២០២៦។

លោក Bernie Sanders (រូបថត៖ AA)
សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

លើសពីនេះ លោកក៏គ្រោងនឹងដាក់ចេញនូវសេចក្តីសម្រេចរួមមួយ ដើម្បីបញ្ឈប់ការបញ្ជូនអាវុធទៅ​ឲ្យ​ប្រទេសអ៊ីស្រាអែលផងដែរ។ ថ្លែងប្រាប់ទូរទស្សន៍ CNN លោក Sanders បានរិះគន់រដ្ឋបាលលោក ដូណាល់ ត្រាំ យ៉ាងធ្ងន់ៗ ចំពោះការបើកការវាយប្រហាររួមគ្នាជាមួយអ៊ីស្រាអែល ដែលបង្ក​ឲ្យ​មានការឈឺចាប់យ៉ាងខ្លាំងនៅតំបន់មជ្ឈិមបូព៌ា ដោយលោកសង្កត់ធ្ងន់ថា ប្រជាជនអាមេរិកមិនចង់បានសង្គ្រាមនេះទេ។

លោក Sanders បានបង្ហាញពីផលប៉ះពាល់សេដ្ឋកិច្ចយ៉ាងធ្ងន់ធ្ងរដល់ពលរដ្ឋអាមេរិក ដោយ​លើកឡើងថា ខណៈដែលរដ្ឋាភិបាលចំណាយលុយរាប់រយពាន់លានដុល្លារលើសង្គ្រាម ពលរដ្ឋខ្លួនឯងវិញ​កំពុងតែដង្ហោយហៅរកជំនួយ ព្រោះតែតម្លៃសាំងឡើងថ្លៃ រួមទាំងការហក់ឡើងនៃតម្លៃផ្ទះសម្បែង សេវាសុខាភិបាល និងអាហារ។ លោកបានបញ្ជាក់យ៉ាងច្បាស់ថា គោលដៅរបស់លោកគឺចង់បញ្ឈប់ការបញ្ជូនគ្រាប់បែកចំនួន ២០ ០០០​គ្រាប់ និងគ្រឿងចក្រទៅ​ឲ្យ​អ៊ីស្រាអែល ក្នុងរយៈពេលប៉ុន្មានសប្តាហ៍ខាងមុខនេះ។

គួរបញ្ជាក់ថា ចាប់តាំងពីការវាយប្រហារតាមអាកាសរួមគ្នារវាងអាមេរិក និងអ៊ីស្រាអែល បានចាប់ផ្តើមកាលពីថ្ងៃទី២៨​ខែកុម្ភៈមក សង្គ្រាមនេះបានឆក់យកជីវិតមនុស្សអស់ជាង ១៣៤០នាក់ហើយ ក្នុងនោះមានទាហានអាមេរិកយ៉ាងហោចណាស់ ១៣នាក់ផងដែរ។ ស្ថានភាពនេះបានធ្វើ​ឲ្យ​អ៊ីរ៉ង់វាយបកវិញតាមរយៈដ្រូន និងមីស៊ីល ដែលមិនត្រឹមតែបង្ក​ឲ្យ​មានភាពវឹកវរក្នុងតំបន់ប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងធ្វើ​ឲ្យ​ប៉ះពាល់ដល់ទីផ្សារពិភពលោក ការដឹកជញ្ជូនតាមកប៉ាល់ និងវិស័យអាកាសចរណ៍អន្តរជាតិយ៉ាងខ្លាំងក្លាទៀតផង៕

ប្រែសម្រួល​៖ ឈាង

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group
Sokha Hotels

ព័ត៌មានពេញនិយម