ព័ត៌មានអន្ដរជាតិ
មន្ត្រីទូតគុយបា ថា កំពុងរៀបចំការពារខ្លួនពីការវាយប្រហារដោយយោធាអាមេរិក
អ្នកការទូតកំពូលរបស់ប្រទេសគុយបាប្រចាំទីក្រុងវ៉ាស៊ីនតោន បានលើកឡើងថា ប្រជាជនគុយបានឹងការពារខ្លួនប្រឆាំងនឹងសកម្មភាពយោធាណាមួយរបស់សហរដ្ឋអាមេរិកដែលអាចកើតមាន។
ឯកអគ្គរដ្ឋទូតគុយបាប្រចាំទីក្រុងវ៉ាស៊ីនតោន លោកស្រី Lianys Torres Rivera ប្រាប់សារព័ត៌មាន The Hill ក្នុងបទសម្ភាសន៍មួយចេញផ្សាយកាលពីថ្ងៃសុក្រ ទី១៥ ខែឧសភា ថា៖ « យើងកំពុងរៀបចំលក្ខណៈ ដើម្បីការពារខ្លួនយើង។ តាមរបៀបដែលយើងកំពុងរៀបចំ វាមិនមែនជាវិធីវាយលុកនោះទេ។ វាមិនមែនមានន័យថា យើងកំពុងរៀបចំខ្លួនជាអ្នកដំបូងគេ ធ្វើសកម្មភាពណាមួយប្រឆាំងនឹងទឹកដីអាមេរិក ឬប្រឆាំងនឹងប្រជាជនអាមេរិកនោះទេ។ យើងមិនចង់បានរឿងបែបនោះទេ»។

លោកស្រី Torres Rivera ព្រមានថាសកម្មភាពយោធាណាមួយដែលអាចជាការបង្ហូរឈាម គុយបាមិនចង់ឱ្យជនជាតិគុយបាឬ ទាហានអាមេរិកណាម្នាក់ស្លាប់ក្នុងប្រទេសគុយបាឡើយ។
ការកត់សម្គាល់របស់លោកស្រីកើតឡើង ចំពេលប្រទេសគុយបាប្រឈមនឹងកង្វះខាតប្រេងឥន្ធនៈធ្ងន់ធ្ងរ ជាពិសេសការដាច់ចរន្តអគ្គិសនីរយៈពេលយូរ ចំពេលមានការបិទផ្លូវដោយសហរដ្ឋអាមេរិក។
លោកស្រី Torres Rivera បញ្ជាក់ជាថ្មីថា៖ « អធិបតេយ្យភាព ឯករាជ្យភាពនិងសិទ្ធិក្នុងការសម្រេចចិត្តដោយខ្លួនឯងរបស់ប្រទេសគុយបាគឺមិនអាចចរចាបានទេ ខណៈទីក្រុង Havana មិនមែនជាការគំរាមកំហែងដល់សហរដ្ឋអាមេរិកនោះទេ»។
លោកស្រីបន្តថា៖ « យើងគ្រាន់តែជាកោះតូចមួយដែលចង់នៅម្នាក់ឯង ដើម្បីសម្រេចចិត្តអនាគតរបស់យើង គឺតាមរបៀបដែលប្រជាជនគុយបាចង់បានប៉ុណ្ណោះ»៕
សម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១៤ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


