ព័ត៌មានជាតិ
BREAKING NEWS៖ ស្ថានទូតអាមេរិកកំពុងវាយតម្លៃលើការផ្ទុះអាវុធរបស់ថៃនៅច្រកអូរស្មាច់
ស្ថានទូតអាមេរិកប្រចាំកម្ពុជាថាស្ថានទូតកំពុងបន្តវាយតម្លៃឧបទ្ទវហេតុនៅច្រកព្រំដែនអូស្មាច់កាលពីថ្ងៃទី២៩ ខែមេសា និងសង្ឃឹមថាភាគីនៃជម្លោះកម្ពុជានិងថៃគោរពនូវការប្ដេជ្ញាចិត្តរបស់ខ្លួនចំពោះកិច្ចព្រមព្រៀងសន្តិភាពកូឡាឡាំពួរ។

ឆ្លើយទៅនឹងសំណួររបស់កម្ពុជាថ្មីនៅថ្ងៃទី៣០ ខែមេសា ឆ្នាំ២០២៦នេះ អ្នកនាំពាក្យស្ថានទូតអាមេរិកប្រចាំកម្ពុជាលោក Jonathan Collett បានឱ្យដឹងថា អនុព័ន្ធយោធាអាមេរិកពិតជាបានដឹងឮហេតុការណ៍ផ្ទុះអាវុធដោយភាគីថៃកាលពីថ្ងៃទី២៩ ខែមេសាពិតមែន និងថាពេលនេះស្ថានទូតកំពុងវាយតម្លៃលើឧបទ្ទវហេតុនេះហើយ។
លោក Jonathan បានបន្ថែមថា៖ «អនុព័ន្ធយោធាអាមេរិកមានវត្តមានក្នុងដំណើរទស្សនកិច្ចនេះ។ ស្ថានទូតសហរដ្ឋអាមេរិកកំពុងបន្តវាយតម្លៃឧប្បត្តិហេតុដែលបានកើតឡើងនៅច្រកព្រំដែនអូរស្មាច់កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦។ យើងរំពឹងថារដ្ឋាភិបាលកម្ពុជា និងថៃនឹងគោរពយ៉ាងពេញលេញនូវការប្តេជ្ញាចិត្តរបស់ពួកគេក្រោមកិច្ចព្រមព្រៀងសន្តិភាពទីក្រុងកូឡាឡាំពួរ»។

តាមរយៈការសម្របសម្រួលរបស់ប្រធានាធិបតីអាមេរិកលោកដូណាល់ត្រាំ កម្ពុជានិងថៃបានសម្រេចបាននូវកិច្ចព្រមព្រៀងសន្តិភាពមួយកាលពីថ្ងៃ២៦ ខែតុលា ឆ្នាំ២០២៥។
គួរឱ្យដឹងផងដែរថា កាលពីថ្ងៃទី២៩ ខែមេសា ឆ្នាំ២០២៦ វេលាម៉ោង១០និង៣៥នាទីព្រឹកក្នុងពេលដែលកម្ពុជាកំពុងសម្របសម្រួលក្រុមអនុព័ន្ធយោធាបរទេសប្រចាំកម្ពុជាចុះសង្កេតការណ៍នៅច្រកអូរស្មាច់ ខេត្តឧត្តរមានជ័យ ទាហានថៃបានផ្ទុះអាវុធដោយបាញ់កាំភ្លើង M79 និងM16 ចំនួន៩គ្រាប់ និងត្រូវក្រសួងការពារជាតិកម្ពុជា ចាត់ទុកជាសកម្មភាពដែលផ្ទុយនឹងស្មារតីនៃបទឈប់បាញ់ និងកិច្ចព្រមព្រៀងទាំងឡាយដែលប្រទេសទាំងពីរបានឯកភាពគ្នាក្នុងការកាត់បន្ថយភាពតានតឹង និងលើកម្ពស់សន្តិភាព សន្តិសុខ និងភាពស្ងប់ស្ងាត់នៅតាមបណ្ដោយព្រំដែន៕



អត្ថបទដោយ ហ៊ុន សិរីវឌ្ឍន៍
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៦ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ១ សប្តាហ៍ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រុមហ៊ុន Visa បានធ្វើបច្ចុប្បន្នភាពផែនទីសុវត្ថិភាពលើប្រព័ន្ធទូទាត់ប្រាក់ ដើម្បីបន្តកសាងទំនុកចិត្ត និងពង្រឹងភាពធន់ នៃប្រព័ន្ធទូទាត់តាមរយៈឌីជីថលនៅកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoទីបំផុត ថៃ ព្រមទៅ UN ដោយជ្រើសរើសអ្នកជំនាញ ២រូប ដើម្បីតតាំងជាមួយកម្ពុជា ក្រោមយន្តការ UNCLOS


