ព័ត៌មានជាតិ
២០២៤ ក្រសួងការងារ ជួយស្វែងរកការងារជូនយុវជនបានជិត ១ ម៉ឺននាក់ កើនជាងឆ្នាំមុន
នៅក្នុងឆ្នាំ ២០២៤ ក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានស្វែងរកការងារធ្វើជូនយុវជនប្រមាណជិត ១ ម៉ឺននាក់ មានការកើនឡើង បើធៀបទៅនឹងឆ្នាំ ២០២៣ ដែលមានយុវជនមានការងារធ្វើតែជាង ៦ ៥០០ នាក់ ប៉ុណ្ណោះ។

លោក កត្តា អ៊ន រដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងការងារ និងបណ្ដុះបណ្ដាលវិជ្ជាជីវៈ បានឱ្យដឹងនៅព្រឹកថ្ងៃទី ០៦ មករា នេះថា ឆ្នាំ ២០២៤ អ្នកចុះឈ្មោះស្វែងរកការងារចំនួន ៥០ ៤៩៤ នាក់ ប្រមូលព័ត៌មានជ្រើសរើសកម្លាំងពលកម្មចំនួន ៣៨៦ ៧៦០ កន្លែង បានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅនិយោជកចំនួន ៩៤ ៩០០ ដង អ្នកទទួលបានការងារធ្វើចំនួន ៩ ៧៨៨ នាក់ និងទទួលបានកន្លែងកម្មសិក្សាការងារ ១ ៥៧៧ នាក់ អ្នកស្វែងរកការងារទទួលបានប្រឹក្សាយោបល់អំពីអាជីពការងារ និងវិជ្ជាជីវៈចំនួន ១៨ ៨៨៥ នាក់ រៀបចំវេទិកាការងារបាន ៦៦ លើក ដែលមានមនុស្សចូលរួម ១០ ២២៤ នាក់ រៀបចំពិព័រណ៍ថ្នាក់ជាតិ និងខេត្តបានចំនួន ០៣ ដង ដែលមានអ្នកចូលរួម ៤៧ ៩៨១ នាក់។ អ្នកចូលប្រើប្រាស់គេហទំព័រការងារចំនួន ៣ ៧៥៦ ០៨៨ លើក អ្នកទទួលព័ត៌មានតាមរយៈទំព័រហ្វេសប៊ុកចំនួន ៤៦៣ ០៧៤ នាក់ និងអ្នកប្រើប្រាស់សេវាតាមរយៈកម្មវិធីស្វែងរកការងារលើទូរស័ព្ទឆ្លាតវៃចំនួន ១៦ ៨២៧ នាក់។

២០២៣ កន្លងទៅ ថ្មីៗ នេះ អ្នកចុះឈ្មោះស្វែងរកការងារចំនួន ៣០ ៨៩៧ នាក់ កើនឡើងជាងឆ្នាំ ២០២២ ដែលមានចំនួន ១៨ ២៧៨ នាក់។ ក្នុងនោះ ក្រសួងបានផ្គូផ្គង និងបញ្ជូនអ្នកស្វែងរកការងារទៅនិយោជកចំនួន ២៩ ៥៩០ នាក់ នៅឆ្នាំ ២០២៣ ថយចុះជាងឆ្នាំ ២០២២ ដែលបានបញ្ជូនរហូតដល់ទៅ ៣០ ៤៨០ នាក់។

លោក កត្តា អ៊ន បានបន្តទៀតថា តួលេខនេះបើធៀបទៅនឹងឆ្នាំ ២០២៣ កន្លងទៅឃើញថា មានការកើនឡើង ខណៈឆ្នាំ ២០២៣ ក្រសួងបានស្វែងរកការងារធ្វើជូនយុវជនបានចំនួន ៦ ៥៤៧ នាក់ កើនឡើងជាងឆ្នាំ ២០២២ ដែលមានត្រឹមតែ ៣ ២០៧ នាក់ ប៉ុណ្ណោះ។

គួរបញ្ជាក់ថា ក្នុងគោលបំណងឆ្លើយតបតម្រូវការការងារ ក៏ដូចជាផ្តល់នូវដំណោះស្រាយបញ្ហាទីផ្សារការងារ រាជរដ្ឋាភិបាលកម្ពុជា បានបង្កើតទីភ្នាក់ងារជាតិមុខរបរ និងការងារ (NEA) ដើម្បីផ្តល់សេវាការងារ និងព័ត៌មានទីផ្សារការងារជាសាធារណៈនៅមួយកន្លែង និងងាយស្រួលតាមរយៈប្រព័ន្ធផ្សព្វផ្សាយនានា ដូចជា តាមរយៈគេហទំព័រ, ហ្វេសប៊ុក , តេឡេក្រាម និងនៅតាមមជ្ឈមណ្ឌលការងារនៅរាជធានី-ខេត្ត និងរថយន្តចល័ត៕
អត្ថបទ ៖ សំអឿន

-
ព័ត៌មានជាតិ១ សប្តាហ៍ ago
កម្ពុជានឹងមិនដកថយឬឈរជើងដោយគ្មានអាវុធនៅចំណុចប៉ះទង្គិចគ្នាទេ
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
នាយករដ្ឋមន្ត្រីថាអាវុធដែលដាក់ទៅត្រៀមមិនមែនមានតែប៉ុន្មានដែលឱ្យឃើញលើបណ្ដាញសង្គមទេ
-
នយោបាយ៦ ថ្ងៃ ago
ព្រឹត្តិការណ៍ថ្ងៃ២៨ ឧសភា សម្ដេចធិបតីបញ្ជារួចហើយបើថៃមិនថយ «វ៉ៃ»
-
សេចក្ដីជូនដំណឹង៥ ថ្ងៃ ago
ការបើកឱ្យទស្សនាលើកដំបូងបង្អស់នូវសាលារៀនអន្តរជាតិ អាយុកាល ៣៥០ឆ្នាំ មកពីចក្រភពអង់គ្លេស
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
អាជ្ញាធរខេត្តព្រះវិហារជម្លៀសពលរដ្ឋពីតំបន់ជួរមុខទៅកាន់ទីកន្លែងសុវត្ថិភាព
-
សន្តិសុខសង្គម១ សប្តាហ៍ ago
សមត្ថកិច្ចចុះបង្ក្រាបសង្វៀនជល់មាន់មួយកន្លែង ឃាត់ខ្លួនមនុស្សបាន១១នាក់
-
ព័ត៌មានជាតិ៦ ថ្ងៃ ago
វិទ្យាល័យព្រះសីហនុ ក្នុងខេត្តកំពង់ចាម ត្រូវបានទទួលស្គាល់គុណភាពអប់រំកម្រិតអន្តរជាតិ
-
សន្តិសុខសង្គម១ សប្តាហ៍ ago
ស្នងការខេត្តតាកែវសន្យាថានឹងចុះចេញពីតំណែង បើទប់ស្កាត់រថយន្ដដឹកទំនិញសំពីងសំពោងមិនបានតាមការណែនាំរបស់អភិបាលខេត្ត