ព័ត៌មានជាតិ
PLPTC ដាក់តាំងបង្ហាញស្នាដៃបច្ចេកទេស ៥ប្រភេទ ក្នុងទិវា TVET Day លើកទី៩

ប៉ៃលិន ៖ ស្នាដៃបច្ចេកទេសរបស់សិស្ស-និស្សិតចំនួន ៥ប្រភេទ ត្រូវបានដាក់តាំងបង្ហាញក្នុងឱកាសអបអរសាទរទិវាជាតិអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ (TVET Day) លើកទី៩ ឆ្នាំ២០២៦ នៅមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន (PLPTC) ដើម្បីបង្ហាញពីជំនាញអនុវត្ត សមត្ថភាពបច្ចេកទេស និងគំនិតច្នៃប្រឌិតរបស់សិស្ស-និស្សិត ដែលបានសិក្សា និងអភិវឌ្ឍតាមជំនាញនីមួយៗ។
ស្នាដៃដែលត្រូវបានដាក់តាំងបង្ហាញរួមមាន ធុងសំរាមឆ្លាតវៃ ប្រព័ន្ធបញ្ជាម៉ូទ័រទៅមុខ-ឈប់-ត្រឡប់ក្រោយ រ៉ូបូតបាញ់ថ្នាំស្រូវប្រើថាមពលសូឡា សេវាកម្មសម្អាងកាយ និងការកែច្នៃបន្លែ-ផ្លែឈើ ដែលសុទ្ធសឹងជាស្នាដៃកើតចេញពីការសិក្សា ស្រាវជ្រាវ និងការអនុវត្តផ្ទាល់របស់សិស្ស-និស្សិត។

លោកស្រី យឿន ចាន់ឌី នាយិកាមជ្ឈមណ្ឌលបណ្តុះបណ្តាលវិជ្ជាជីវៈខេត្តប៉ៃលិន បានមានប្រសាសន៍ថា៖«ស្នាដៃទាំងនេះបានបង្ហាញពីចំណេះដឹង ជំនាញ និងសមត្ថភាពអនុវត្តជាក់ស្ដែងរបស់សិស្ស-និស្សិត ដែលបានសិក្សា ស្រាវជ្រាវ និងអភិវឌ្ឍន៍គំនិតច្នៃប្រឌិតតាមជំនាញនីមួយៗ»។

លោកស្រីបានបន្តថា ការរៀបចំការតាំងបង្ហាញស្នាដៃក្នុងឱកាសទិវា TVET Day មិនត្រឹមតែជាការបង្ហាញពីសមិទ្ធផលសិក្សារបស់សិស្ស-និស្សិតប៉ុណ្ណោះទេ ប៉ុន្តែថែមទាំងជួយលើកកម្ពស់ការអប់រំបណ្តុះបណ្តាលបច្ចេកទេស និងវិជ្ជាជីវៈ ជំរុញការច្នៃប្រឌិត បង្កើនទំនុកចិត្តលើយុវជន និងផ្សារភ្ជាប់ការសិក្សាជាមួយតម្រូវការជាក់ស្តែងនៃទីផ្សារការងារ។

ជាមួយគ្នានេះ លោកស្រី យឿន ចាន់ឌី ក៏បានអំពាវនាវដល់សិស្សានុសិស្ស យុវជន និងមាតាបិតា ឱ្យចាប់អារម្មណ៍លើការសិក្សាជំនាញ TVET ព្រោះជាការសិក្សាមានរយៈពេលខ្លី ផ្តល់ជំនាញពិត ងាយស្រួលទទួលបានការងារ ឬអាចបង្កើតមុខរបរដោយខ្លួនឯង។ លោកស្រីបានបញ្ជាក់ថា ការមានជំនាញយ៉ាងតិចមួយ គឺជាមូលដ្ឋានដ៏សំខាន់ក្នុងការលើកកម្ពស់ជីវភាពគ្រួសារ បង្កើនផលិតភាពការងារ និងរួមចំណែកអភិវឌ្ឍសេដ្ឋកិច្ចជាតិ ស្របតាមយុទ្ធសាស្ត្រគន្លឹះរបស់រាជរដ្ឋាភិបាល «ពលរដ្ឋម្នាក់មានជំនាញមួយយ៉ាងតិចប្រចាំជីវិត»៕

-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoធ្លាក់យន្តហោះឯកជនមួយនៅអាមេរិក បណ្តាលឱ្យមនុស្សក្នុងយន្តហោះ ស្លាប់ទាំងអស់
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoឥណ្ឌា តវ៉ាយ៉ាងខ្លាំង ចំពោះអាមេរិកដែលវាយប្រហារនាវាដឹកប្រេងបណ្តាលនាវិកឥណ្ឌា ៣នាក់ស្លាប់
-
ព័ត៌មានជាតិ២ ថ្ងៃ agoថ្ងៃទី១៦មិថុនា រដ្ឋបាលភ្នំពេញរកមិនឃើញបទល្មើស ONLINE SCAMS និងទំនិញនាំចូលពីប្រទេសថៃខុសច្បាប់ទេ
-
សន្តិសុខសង្គម៤ ថ្ងៃ agoត្រួតពិនិត្យទីតាំងខុនដូ ១ កន្លែង រកឃើញជនជាតិវៀតណាម ៦ នាក់ ពាក់ព័ន្ធ Online Scams នៅខណ្ឌ ៧ មករា
-
ព័ត៌មានអន្ដរជាតិ១២ ម៉ោង agoអង់គ្លេសនឹងបញ្ជូនដ្រូន ១៥០ ០០០គ្រឿង និងប្រព័ន្ធរ៉ាដាជាង ៣៥០ ទៅអ៊ុយក្រែន ដោយយកលុយរុស្ស៊ីដែលបង្កកបង់ថ្លៃ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoយន្តហោះទម្លាក់គ្រាប់បែកនុយក្លេអ៊ែរ អាមេរិក B-52 ធ្លាក់នៅ កាលីហ្វ័រញ៉ា ស្លាប់សមាជិកអាកាសយានិក ៨នាក់
-
ព័ត៌មានជាតិ៥ ថ្ងៃ agoអាជ្ញាធរខណ្ឌទួលគោក បន្តចុះត្រួតពិនិត្យទីតាំងលក់គ្រឿងទេស ត្រី សាច់បង្កក៤ទីតាំងបន្ថែមទៀត
-
សន្តិសុខសង្គម៨ ម៉ោង agoសមត្ថកិច្ចចុះស្រាវជ្រាវករណីព្រះសង្ឃចាក់សាក់លើរាងកាយស្ត្រីបង្ហោះ TikTok រកឃើញព្រះសង្ឃ ៥អង្គមានសារធាតុញៀន


