ចរាចរណ៍
យុវជនម្នាក់ ចេញពីធ្វើការត្រលប់ទៅកន្លែងស្នាក់នៅវិញ ជួបគ្រោះថ្នាក់ចរាចរណ៍ ដួលបោកក្បាលស្លាប់លើស្ពានព្រែកព្នៅ
យុវជនវ័យ ១៨ ឆ្នាំម្នាក់ ដែលជាជាងផ្សារដែក ចេញពីធ្វើការសង្ស័យជិះម៉ូតូលឿនជ្រុលទៅបុកខឿនស្ពានព្រែកព្នៅ បណ្ដាលឲ្យដួលបោកក្បាលស្លាប់ភ្លាមៗ នៅនឹងកន្លែងកើតហេតុ។

ហេតុការណ៍នេះកើតឡើងកាលពីវេលាម៉ោង ៧ និង ៥០ នាទីយប់ ថ្ងៃទី ១២ ខែមករា ឆ្នាំ ២០២៥ ស្ថិតក្នុងសង្កាត់ព្រែកព្នៅ ខណ្ឌព្រែកព្នៅ រាជធានីភ្នំពេញ។

បើតាមប្រភពពីកន្លែងកើតហេតុបានឲ្យដឹងថា មុនពេលកើតហេតុគេបានឃើញយុវជនម្នាក់ជិះម៉ូតូ១ គ្រឿង ម៉ាក Honda Dream ពណ៌ខ្មៅ ពាក់ស្លាកលេខ កំពត 1R-5174 ធ្វើដំណើរតែម្នាក់ឯង ក្នុងទិសដៅពីលិចមកកើតឆ្លងស្ពានព្រែកព្នៅ ខណៈមកដល់ចំណុចកើតហេតុសង្ស័យជិះចុះពីលើស្ពានល្បឿនលឿនបានជ្រុលទៅបុកជាមួយខឿនស្ពាន បណ្ដាលឲ្យបោកភ្លាមៗ អ្នកធ្វើដំណើរឆ្លងកាត់បានទាក់ទងហៅរថយន្តសង្គ្រោះមក តែជាអកុសលជនរងគ្រោះបានស្លាប់បាត់ទៅហើយ។

បើតាមការបញ្ជាក់ពីអ្នកធ្វើការជាមួយបានឲ្យដឹងថា ជនរងគ្រោះឈ្មោះ មាស សំណាង អាយុ ១៨ ឆ្នាំ មានស្រុកកំណើតនៅខេត្តកំពត ទើបចេញពីធ្វើការទាំងអស់គ្នា រួចបានជិះមកម៉ូតូត្រលប់ទៅកន្លែងស្នាក់នៅវិញ ដោយចេញមកមុនក្រោយគ្នាតែបន្តិចនោះទេ។ ពេលដែលគាត់ជិះមកដល់ចំណុចកើតហេតុ ក៏ឃើញជនរងគ្រោះជិះម៉ូតូបុកខឿនស្ពានស្លាប់។

ក្រោយកើតហេតុសមត្ថកិច្ចជំនាញចរាចរណ៍ផ្លូវគោក នៃអធិការដ្ឋាននគរបាលខណ្ឌចំការមន ធ្វើការវាស់វែងយកម៉ូតូទៅរក្សាទុក និងប្រគល់សពជូនក្រុមគ្រួសារយកទៅធ្វើបុណ្យតាមប្រពៃណី៕
អត្ថបទ ៖ ម៉េង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា២៤ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានជាតិ៧ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង


