ព័ត៌មានអន្ដរជាតិ
តារាហូលីវូដចេញមុខរិះគន់វិស័យធានារ៉ាប់រងលំនៅឋាននៅ LA
យោងតាមការផ្សាយរបស់ Geo News តារាសម្តែងហូលីវូដ (Hollywood) លោក Tyler Perry បានរិះគន់ក្រុមហ៊ុនធានារ៉ាប់រងចំពោះការបោះបង់ចោលជនរងគ្រោះក្នុងហេតុការណ៍ភ្លើងឆេះព្រៃជាច្រើនកន្លែងនៅ Los Angeles ដែលបំផ្លាញដល់ផ្ទះប្រជាជនជាង១ម៉ឺនខ្នងដែលបង្កឲ្យមានការជជែកវែកញែកពីការទទួលខុសត្រូវរបស់ក្រុមហ៊ុនធានារ៉ាប់រងទូទៅ។

លោក Tyler Perry បាននិយាយប្រឆាំងនឹងក្រុមហ៊ុនធានារ៉ាប់រងចំពោះការបោះបង់ចោលជនរងគ្រោះដោយភ្លើងឆេះព្រៃដ៏សាហាវនៅ Los Angeles។ លោក Tyler Perry ជាតារាសម្តែងហូលីវូដដែលទទួលបានភាពល្បីល្បាញដោយសារការសម្តែងនៅក្នុងរឿងភាគ Diary Of A Mad Black Woman ។ នេះបើយោងតាមការផ្សាយដដែល។
ដោយរំឮកពីឧប្បត្តិហេតុនៃអគ្គីភ័យដ៏សាហាវក្នុងរយៈពេលជិត១សប្តាហ៍កន្លងមកនេះ លោក Tyler បានសរសេរនៅលើបណ្តាញសង្គមInstagram របស់ខ្លួនថា៖«មើលទៅកូនស្រីប្រើទុយោសួនច្បារដើម្បីព្យាយាមការពារផ្ទះរបស់ឪពុកម្តាយអាយុ៩០ឆ្នាំរបស់នាងព្រោះការធានារ៉ាប់រងរបស់ពួកគេត្រូវបានលុបចោលគឺគ្រាន់តែជាការសោកស្តាយចំពោះខ្ញុំ»។
តាមការចុះផ្សាយនោះ លោក Tyler Perry បានគូសបញ្ជាក់ថា ក្រុមហ៊ុនធានារ៉ាប់រងបានលុបចោលគោលការណ៍របស់ពួកគេសម្រាប់អ្នករស់នៅតំបន់ Altadena, Pacific Palisades និងដីដែលងាយនឹងភ្លើងឆេះផ្សេងទៀត មុនពេលដែលភ្លើងបានចាប់ផ្តើមពីថ្ងៃទី៧ខែមករា ឆ្នាំ២០២៥។
តារាសម្តែងវ័យ៥៥ ឆ្នាំរូបនេះបានបន្ថែមថា៖«តើនរណាផ្សេងទៀតយល់ឃើញថា វាគួរឱ្យរន្ធត់ដែលក្រុមហ៊ុនធានារ៉ាប់រងអាចយកប្រាក់រាប់ពាន់លានដុល្លារពីសហគមន៍ជាច្រើនឆ្នាំ»។
តាមការបូកសរុបនៃការឆេះ អគ្គិភ័យជាច្រើនកន្លែង នៅ Los Angeles បានឆាបឆេះលើផ្ទៃដីសរុប ១៥៧៨២ហិកតាហើយ ដោយបំផ្លាញសំណង់អគារនិងផ្ទះសម្បែងជាង ១២ ០០០ខ្នង និងជំរុញឲ្យមនុស្ស ១៨០ ០០០នាក់ ត្រូវជម្លៀសខ្លួន។ ក្នុងចំណោមការឆេះទាំងនោះ ភ្លើងឆេះព្រៃ នៅតំបន់ Palisades មានទំហំធំជាងគេ ពោលគឺវាចាប់ផ្តើមកាលពីថ្ងៃទី៧ខែមករា ក្នុងតំបន់ Pacific Palisades ហើយឥឡូវ វាបានឆាបឆេះដុតកម្ទេចលើផ្ទៃដី ៩៥១០ហិកតា។
យោងតាមការផ្សាយរបស់ Los Angeles Times ក្រុមហ៊ុនធានារ៉ាប់រងនៅកាលីហ្វ័រញ៉ាមិនបានគិតគួរកែសម្រួលឡើងវិញនូវគោលនយោបាយផ្ទះបន្ទាប់ពីផុតសុពលភាព ទោះបីជាពួកគេត្រូវជួនដំណឹងដោយទុករយៈពេល៧៥ថ្ងៃ។ ទោះបីជាបែបណាក្តី គោលនយោបាយនៅមានជាធរមាន អាចត្រូវបានលុបចោលដោយសារហេតុផលមិនបង់បុព្វលាភ ឬក៏ឆបោក។
តាមការចុះផ្សាយដដែល បានបង្ហាញថា ក្រុមហ៊ុនធានារ៉ាបរងបានទម្លាក់ចូលការស្នើសុំបណ្ណធានារ៉ាប់រងរាប់សែន នៅទូទាំងរដ្ឋកាលីហ្វ័រញ៉ា ក្នុងប៉ុន្មានឆ្នាំចុងក្រោយនេះ ដោយសារតែការកើនឡើងហានិភ័យដោយសារខ្វល់ខ្លាំំង និងការរួមចំណែកពីការប្រែប្រួលអាកាសធាតុ។
នាយកដ្ឋានធានារ៉ាប់រងបាននិយាយថា ប្រជាជនរស់នៅតំបន់ភ្លើងឆេះ អាចជាកម្មវត្ថុនៃការមិនកែសម្រួលឡើងវិញភ្លាមៗ ដែលនឹងបណ្តាលឲ្យផ្អាកមិនផ្តល់សំណង៕
ដោយ រ៉ាន់ រើយ

-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច២ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


