សេដ្ឋកិច្ច
វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ធ្វើឡើងដើម្បីដោះស្រាយបញ្ហាប្រឈមក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា
នៅព្រឹកថ្ងៃទី២៥ ខែកក្កដា ឆ្នាំ២០២៥ និយ័តករធានារ៉ាប់រងកម្ពុជា បានរៀបចំវេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ដើម្បីដោះស្រាយបញ្ហាប្រឈមនានានៅក្នុងវិស័យធានារ៉ាប់រងនៅកម្ពុជា។ វេទិកានេះ មានការចូលរួមក្រោមអធិបតីភាព លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនៃនិយ័តករធានារ៉ាប់រងកម្ពុជា និងលោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា ព្រមទាំងក្រុមហ៊ុនធានារ៉ាប់រងនៅកម្ពុជាផងដែរ។

លោក ប៊ូ ច័ន្ទភីរូ អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា បានលើកឡើងក្នុងមតិស្វាគមន៍ថា គោលបំណងដែលរៀបចំវេទិកានេះឡើងមក គឺដើម្បីដោះស្រាយបញ្ហាប្រឈមនានាក្នុងវិស័យធានារ៉ាប់រង ក្នុងភាពជាដៃគូរវាងរដ្ឋ និងឯកជន រវាងប្រតិបត្តិករ និងនិយ័តករ ក្នុងការដោះស្រាយបញ្ហាឱ្យបានទាន់ពេលវេលា ធានាបានដល់ការអភិវឌ្ឍក្នុងវិស័យនេះទាំងមូលប្រកបដោយចីរភាព និងបរិយាបន្ន។

អគ្គនាយកនិយ័តករធានារ៉ាប់រងកម្ពុជា មានប្រសាសន៍ថា៖ “ដើម្បីវិស័យទាំងមូលអភិវឌ្ឍន៍បាន យើងត្រូវតែយល់គ្នា ដោះស្រាយរួមគ្នាគ្មានភាគីណាមួយដើរតែឯងទេ គឺត្រូវតែដើររួមគ្នា”។ លោក ប៊ូ ច័ន្ទភីរូ ជឿជាក់ថា តាមរយៈវេទិកានេះ រាល់កង្វល់នានានឹងត្រូវលើកយកមកពិភាក្សា និងដោះស្រាយរួមគ្នាបាន ទោះបីជាមិនអាចដោះស្រាយបាននៅថ្ងៃនេះ ក៏ត្រូវយកបញ្ហាដោះស្រាយឱ្យបាន។ លោកបញ្ជាក់ទៀតថា ក្នុងឱកាសនេះ គឺដោះស្រាយបញ្ហារួម បញ្ហាទីផ្សារទាំងមូល ពោល គឺមិនមែនជាវេទិកាសម្រាប់ដោះស្រាយបញ្ហារបស់ក្រុមហ៊ុននីមួយៗនោះទេ។
ជាមួយគ្នានេះ លោក ហ៊ុយ វ៉ាថារ៉ូ ប្រធានសមាគមធានារ៉ាប់រងកម្ពុជា បានលើកឡើងថា វេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង នេះ គឺជាវេទិកាមួយដែលអាចជជែកពិភាក្សាគ្នានូវបញ្ហាប្រឈមនានាដែលប្រតិបត្តិករក្នុងទីផ្សារបានជួបប្រទះ ជាវេទិកាដែលអាចរកដំដោះស្រាយរួមក្នុងគោលដៅអភិវឌ្ឍន៍ទីផ្សារប្រកបដោយប្រសិទ្ធភាព ចីរភាព និងមានភាពធន់។ លោកបានបន្តថា សមាគមធានារ៉ាប់រងកម្ពុជា ក៏បានសម្របសម្រួលប្រមូលផ្តុំនូវការកំណត់បញ្ហាប្រឈមដែលប្រតិបត្តិករបានជួបប្រទះ ដោយដាក់បញ្ជីបញ្ហា និងបែងចែករវាងបញ្ហារបស់ក្រុមហ៊ុន និងបញ្ហាសម្រាប់វិស័យទាំងមូល។

លោក ហ៊ុយ វ៉ាថារ៉ូ បន្ថែមថា បញ្ហាមួយចំនួនលោកយល់ថាមិនទាន់អាចដោះស្រាយបានទាំងស្រុងនោះទេ ប៉ុន្តែយ៉ាងហោចណាស់ក៏បានយល់គ្នាថា អ្វីទៅជាបញ្ហាពិតប្រាកដ? ទោះបីមិនអាចដោះស្រាយបាននៅក្នុងវេទិកានេះក៏ពិតមែន ក៏អាចទទួលបានការណែនាំបន្ថែម និងអនុសាសន៍មួយចំនួន ដើម្បីឆ្លើយតបការលើកឡើងរបស់ប្រតិករដែរ។ លោកបញ្ជាក់ថា វេទិកានេះ ដើរតួនាទីសំខាន់ក្នុងការអភិវឌ្ឍទីផ្សារកម្ពុជា។
សូមជម្រាបថា ក្នុងវេទិកានិយ័តករ-អគ្គនាយកធានារ៉ាប់រង ក៏មានកិច្ចពិភាក្សាចំនួន២ ផងដែរ។ ទី១ កិច្ចពិភាក្សាលើបញ្ហាប្រឈមរបស់សមាគមធានារ៉ាប់រងកម្ពុជា និងទី២ កិច្ចពិភាក្សាលើបញ្ហាប្រឈមរបស់សមាគមជើងសាធានារ៉ាប់រងកម្ពុជា៕
អត្ថបអទ៖ អុន ស្រីមាន



-
ព័ត៌មានជាតិ៦ ថ្ងៃ agoស្វែងយល់ពីប្រវត្តិ និងលក្ខណៈពិសេសនៃប្រាសាទតាកែវ
-
កីឡា១ ថ្ងៃ agoអបអរសាទរ! អេស្ប៉ាញ ជាជើងឯកពិភពលោក World Cup 2026 ក្រោយឈ្នះ អាហ្សង់ទីន
-
ព័ត៌មានជាតិ៥ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
កីឡា២ ថ្ងៃ agoជ័យជម្នះប្រវត្តិសាស្ត្រ! កម្ពុជា ឈ្នះ ឥណ្ឌូណេស៊ី គ្រងជើងឯកពាន Sea V. Cup 2026
-
ព័ត៌មានជាតិ១ ថ្ងៃ agoពលរដ្ឋអាចស្នើប្តូរបណ្ណកម្មសិទ្ធិមានកំហុស ឬ QR Code ស្កេនមិនចេញ បាននៅមន្ទីររៀបចំដែនដី រាជធានីភ្នំពេញ
-
កីឡា២ ថ្ងៃ agoស័ក្តិសមបំផុត! វឿន វាសនា ឈ្នះ ពានឯកត្តជន ២ ម្នាក់ឯង ក្រោយជួយកម្ពុជា គ្រងជើងឯក SEA V. Cup 2026
-
កីឡា១ ថ្ងៃ agoនេះម្ចាស់ពានឯកត្តជនទាំង ៤ ប្រចាំជើងឯកពិភពលោក World Cup 2026
-
កីឡា២ ថ្ងៃ agoលោក កែវ រ៉េមី ក្រុមជម្រើសជាតិតេក្វាន់ដូ ITF ប្ដេជ្ញាលើកទង់ជាតិខ្មែរជាថ្មីនៅម៉ុងហ្គោលី


