ព័ត៌មានអន្ដរជាតិ
ព្រិលធ្លាក់ខ្លាំងនៅរដ្ឋកាលីហ្វ័រញ៉ា បណ្តាលឱ្យមនុស្ស៨នាក់ស្លាប់ និងម្នាក់បាត់ខ្លួន
អ្នកជិះស្គីនៅតំបន់ដាច់ស្រយាលចំនួន៨នាក់ ត្រូវបានរកឃើញ «ស្លាប់» និងម្នាក់ទៀតបាត់ខ្លួននៅឡើយ បន្ទាប់ពីព្រិលធ្លាក់ខ្លាំងនៅភ្នំ Sierra Nevada នៃរដ្ឋកាលីហ្វ័រញ៉ា សហរដ្ឋអាមេរិក។ នេះបើយោងតាមការប្រកាសរបស់អាជ្ញាធរកាលពីថ្ងៃពុធ។

ការផ្សាយរបស់ ABC នៅថ្ងៃទី១៩ខែកុម្ភៈដែលដកស្រង់ការជូនដំណឹងរបស់អាជ្ញាធរបានឱ្យដឹងថា ក្រុមអ្នករុករកកាលពីថ្ងៃអង្គារ ប្រឈមមុខនឹងស្ថានភាពដ៏គ្រោះថ្នាក់ខ្លាំងដើម្បីជួយសង្គ្រោះអ្នកជិះស្គីចំនួន៦នាក់ផ្សេងទៀត ជាមនុស្សក្នុងក្រុមជាមួយគ្នា។
សោកនាដកម្មនេះគឺជាគ្រោះរអិលបាក់ដីខ្លាំងបំផុតរបស់សហរដ្ឋអាមេរិកក្នុងរយៈពេល ៤៥ឆ្នាំ ជាប់ចំណាត់ថ្នាក់លេខពីរបន្ទាប់ពីគ្រោះរអិលបាក់ដីដែលបានសម្លាប់មនុស្ស ១១នាក់នៅភ្នំ Rainer នៃរដ្ឋវ៉ាស៊ីនតោនក្នុងឆ្នាំ ១៩៨១។
លោក Wayne Woo ចៅហ្វាយស្រុក Placer មានភ្នាក់ងាររបស់ខ្លួនបានចូលរួមក្នុងប្រតិបត្តិការស្វែងរក និងជួយសង្គ្រោះលើកឡើងថាក្នុងចំណោមអ្នកស្លាប់ទាំងនោះ មានភរិយារបស់សមាជិកម្នាក់នៃក្រុមស្វែងរកត្រូវបានដាក់ពង្រាយទៅកាន់ប្រតិបត្តិការជួយសង្គ្រោះ។
លោក Woo បានថ្លែងនៅក្នុងសន្និសីទសារព័ត៌មានកាលពីថ្ងៃពុធថា៖ «ឧប្បត្តិហេតុនេះបានធ្វើឱ្យអង្គភាពរបស់យើង និងអ្នកនៅក្នុងក្រុមលំបាក ដោយសារតែម្នាក់ដែលបាត់ខ្លួនក្នុងចំណោមអ្នកទាំង៩នាក់ គឺជាភរិយារបស់សមាជិកក្រុមស្វែងរក និងជួយសង្គ្រោះ Tahoe Nordic របស់យើង»។
ស្ថានភាពដ៏គ្រោះថ្នាក់នៅជិត Donner Pass ជាកន្លែងដែលរអិលបាក់ដីបានកើតឡើង បានបន្តនៅព្រឹកថ្ងៃពុធ។ ក្រុមអ្នកជួយសង្គ្រោះបានប្រឈមមុខនឹងព្យុះរដូវរងាមានព្រិលជាង ៥សង់ទីម៉ែត្រ ធ្វើឱ្យឧទ្ធម្ភាគចក្រជួយសង្គ្រោះត្រូវចុះចតមួយកន្លែង និងរារាំងដល់ក្រុមអ្នកជួយសង្គ្រោះ ដើម្បីរុករកអ្នកជិះស្គីដែលបាត់ខ្លួន។ នេះបើយោងតាមមជ្ឈមណ្ឌល Sierra Avalanche Center៕
យោងតាមការិយាល័យនគរបាលស្រុក Nevada បានឱ្យដឹងថា ការរអិលបាក់ដីនៅថ្ងៃអង្គារត្រូវបានរាយការណ៍នៅម៉ោងប្រហែល ១១:៣០នាទីព្រឹក ម៉ោងនៅក្នុងតំបន់ Castle Peak ។
យោងតាមការិយាល័យរបស់អធិការស្រុក ក្រុមអ្នកជិះស្គីចំនួន ១៥នាក់ ស្ត្រី ៩នាក់ និងបុរស ៦នាក់ រួមទាំងអ្នកនាំផ្លូវចំនួន ៤នាក់ មកពីក្រុមហ៊ុន Blackbird Mountain Guides បានប្រទះនឹងការរអិលបាក់ដី។
ដោយផ្អែកលើការរៀបរាប់របស់អ្នកមានជីវិត លោក Rusty Greene មកពីនាយកដ្ឋាននគរបាលស្រុក Nevada បាននិយាយថាសមាជិកទាំង ១៥នាក់ នៃក្រុមនេះបាននៅជាមួយគ្នានៅពេលដែលការរអិលបាក់ដីបានកើតឡើង។
លោក Greene បានបន្តថា៖ « ពួកគេព្យាយាមចេញទៅជាក្រុម ក្នុងនោះមានមនុស្សម្នាក់បានឃើញបាក់ដី គេក៏ស្រែកថារអិលបាក់ដីហើយ បន្ទាប់មកគ្រោះថ្នាក់នោះក៏នាំយកពួកគេយ៉ាងលឿន»៕
ប្រែសម្រួល៖ ណឺ មិនា
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សេដ្ឋកិច្ច១៩ ម៉ោង agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


