ព័ត៌មានអន្ដរជាតិ
រលកកម្តៅវាយប្រហារអូស្ត្រាលី អាចហក់ឡើងជិត ៥០°C ខណៈអាជ្ញាធរព្រមានពលរដ្ឋប្រុងប្រយ័ត្នខ្ពស់
រលកកម្តៅដ៏ធំមួយនៅទូទាំងភាគអាគ្នេយ៍នៃប្រទេសអូស្ត្រាលីបានបង្កើនការគំរាមកំហែងយ៉ាងខ្លាំង រហូតបណ្តាលឱ្យមានភ្លើងឆេះព្រៃ។ ទីក្រុងមែលប៊ន [Melbourne] បានព្យាករណ៍ និងស្រាវជ្រាវកាលពីថ្ងៃអង្គារ ទី២៧ ខែ មករា ថា ពេលនេះ តំបន់មួយចំនួនក្នុងប្រទេសប្រែទៅជាក្តៅបំផុតក្នុងរយៈពេលជិត១៧ឆ្នាំ ជាពិសេសអ្នកស្រុករាប់រយនាក់ក្នុងទីប្រជុំជននៅតំបន់ជនបទ ត្រូវបញ្ជាឱ្យជម្លៀសពីផ្ទះរបស់ពួកគេជាបន្ទាន់។

ការិយាល័យឧតុនិយមរបស់ប្រទេសអូស្ត្រាលី បាននិយាយថា សីតុណ្ហភាពនៅទីក្រុងមែលប៊នអាចហក់ឡើងដល់ ៤៥°C ជាមួយនឹងលក្ខខណ្ឌរលកកម្តៅដល់កម្រិតខ្លាំង ហើយរំពឹងថា នឹងឡើងដល់កម្រិតមួយខ្លាំងទៀតនៅថ្ងៃអង្គារ ពុធ មុនពេលនឹងថយចុះបន្តិចម្តងៗ នៅពេលក្រោយក្នុងសប្តាហ៍នេះ។
មិនតែប៉ុណ្ណោះ រលកកម្តៅបានបង្កើនគ្រោះថ្នាក់ឱ្យមានភ្លើងឆេះព្រៃនៅទូទាំងរដ្ឋ Victoria ដែលជារដ្ឋមួយមានប្រជាជនច្រើនជាងគេទីពីររបស់អូស្ត្រាលី និងជាកន្លែងដែលភ្លើងឆេះព្រៃលឿននៅក្នុង តំបន់ Otways ប្រហែល ១០០០០ហិកតា។
មន្ត្រីបានព្រមានថា តាមការព្យាករនឹងមានខ្យល់បក់ខ្លាំងនៅប៉ុន្មានថ្ងៃទៀតនេះ ហើយវាអាចនឹងរាលដាលបន្ថែមទៀត រហូតដល់គំរាមកំហែងដល់ផ្ទះប្រជាពលរដ្ឋ។
លោក Jason Heffernan ប្រធានអាជ្ញាធរពន្លត់អគ្គិភ័យប្រចាំប្រទេសអូស្ត្រាលី បានប្រាប់ ABC News ថា៖«ការផ្លាស់ប្តូរនឹងមកដល់នៅម៉ោងប្រហែល៥ល្ងាច ជាមួយនឹងខ្យល់បក់ខ្លាំងៗមួយចំនួន ដែលទំនងជានឹងធ្វើឱ្យខូចខាតជាច្រើន ជាពិសេសនឹងធ្វើឱ្យមានភ្លើងឆេះបន្ថែមទៀត»។
ការិយាល័យអាកាសធាតុ បានបន្តថា ទីប្រជុំជន Ouyen មានប្រជាជនត្រឹមតែជាង ១ ០០០នាក់ និងមានចម្ងាយ ៤៤០គីឡូម៉ែត្រពីភាគពាយព្យនៃទីក្រុងមែលប៊ន [Melbourne] រលកកម្តៅទំនងជាអាចឡើងដល់ ៤៩°C ៕
ប្រែសម្រួល៖ ណឺ មិនា
-
សេដ្ឋកិច្ច៣ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ១ សប្តាហ៍ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ៩ ម៉ោង agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ២ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម១ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoព្រះសង្ឃថៃ សុគត កើនដល់ ១០អង្គហើយ ក្នុងហេតុការណ៍បុករះ បង្កឡើងដោយ កុមារមានបញ្ហាស្មារតី


