សេដ្ឋកិច្ច
ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះហត្ថលេខាផ្តល់សេវាធានារ៉ាប់រងដល់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ
ក្រុមហ៊ុនធានារ៉ាប់រង Phillip General Insurance គ្រោងនឹងចុះហត្ថលេខាផ្តល់អត្ថប្រយោជន៍ធានារ៉ាប់រង និងការអប់រំផ្នែកហិរញ្ញវត្ថុ សម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធដោយឥតគិតថ្លៃ។ នេះបើតាមការបញ្ជាក់របស់លោក Jeffrey Chew នាយកប្រតិបត្តិរបស់ក្រុមហ៊ុន ក្នុងជំនួបសម្តែងការគួរសមជាមួយលោករដ្ឋមន្ត្រី ហែម វណ្ណឌី ប្រធានគណៈកម្មាធិការសម្របសម្រួលការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ នៅថ្ងៃទី៨ ខែធ្នូ ឆ្នាំ២០២៥។

លោក ហែម វណ្ណឌី បានស្វាគមន៍ចំពោះចំណាប់អារម្មណ៍គាំទ្ររបស់ក្រុមហ៊ុន ដោយលើកឡើងថា អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធស្ថិតក្នុងចំណោមក្រុមដែលងាយរងផលប៉ះពាល់នៅក្នុងសេដ្ឋកិច្ច។ ក្រុមហ៊ុនធានារ៉ាប់រង Phillip នឹងក្លាយជាក្រុមហ៊ុនឯកជនទីពីរ ដែលចូលរួមជាមួយរដ្ឋាភិបាលក្នុងការជំរុញការចុះឈ្មោះ និងផ្តល់អត្ថប្រយោជន៍ថ្មីៗបន្ថែមទៀតសម្រាប់អ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធ។
លោក Jeffrey Chew បានលើកឡើងថា ក្រុមហ៊ុយល់ឃើញថា សេដ្ឋកិច្ចក្រៅប្រព័ន្ធមានសក្តានុពលសំខាន់សម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចកម្ពុជា។ យើងមានបំណងផ្តល់ការធានារ៉ាប់រង សេវាហិរញ្ញវត្ថុ និងចំណេះដឹងហិរញ្ញវត្ថុ ដើម្បីឱ្យអ្នកសេដ្ឋកិច្ចក្រៅប្រព័ន្ធទទួលបានការការពារកាន់តែប្រសើរ។

ក្រុមហ៊ុនធានារ៉ាប់រង Phillip គ្រោងនឹងចុះអនុស្សរណៈនៃការយោគយល់ ជាមួយក្រសួងឧស្សាហកម្ម វិទ្យាសាស្ត្រ បច្ចេកវិទ្យា និងនវានុវត្តន៍ ដែលជាស្ថាប័នបង្គោលរបស់រាជរដ្ឋាភិបាលសម្រាប់ការអភិវឌ្ឍសេដ្ឋកិច្ចក្រៅប្រព័ន្ធ ដើម្បីផ្តល់សេវាគាំទ្រ ដែលមានដូចជាការធានារ៉ាប់រងម៉ូតូសម្រាប់ភាគីទីបី និងការផ្តល់សេវាធានារ៉ាប់រងគ្រោះថ្នាក់ផ្ទាល់ខ្លួនដោយឥតគិតថ្លៃ ព្រមទាំងការបណ្តុះបណ្តាលចំណេះដឹងផ្នែកហិរញ្ញវត្ថុ។
-
កីឡា៣ ថ្ងៃ agoបារាំង ចប់ដំណើរនៅ World Cup 2026 ក្រោមថ្វីជើង អេស្ប៉ាញ ២-០ វគ្គ ១/២ ផ្តាច់ព្រ័ត្រ
-
ព័ត៌មានជាតិ៥ ថ្ងៃ agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
ព័ត៌មានអន្ដរជាតិ១៦ ម៉ោង agoអស្ចារ្យ! FIFA នឹងផ្តល់រង្វាន់ ចិញ្ចៀនមាសដាំពេជ្រ បន្ថែមពីលើមេដាយ និងពាន ដល់ក្រុមជើងឯក World Cup 2026
-
ព័ត៌មានអន្ដរជាតិ២១ ម៉ោង agoសេតវិមានអះអាងថា អ៊ីរ៉ង់នៅតែចង់ធ្វើកិច្ចព្រមព្រៀងជាមួយអាមេរិក ទោះកំពុងវាយគ្នាក៏ដោយ
-
ព័ត៌មានជាតិ២ ថ្ងៃ agoប្រធានមន្ទីររៀបចំដែនដី ៖ កំណែទម្រង់ថ្មី ការស្នើសុំបណ្ណកម្មសិទ្ធិនៅភ្នំពេញ ចំណាយពេលត្រឹម ១ ខែប៉ុណ្ណោះ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
កីឡា២១ ម៉ោង agoកីឡាការិនីកម្ពុជា ២ ក្រុម ឈានដល់វគ្គពាក់កណ្តាលផ្តាច់ព្រ័ត្រពានអន្តរជាតិ
-
កីឡា២ ថ្ងៃ agoអាហ្សង់ទីន បញ្ចប់ក្តីស្រមៃ ៦០ ឆ្នាំ របស់ អង់គ្លេស ឡើងទៅវគ្គផ្តាច់ព្រ័ត្រជើងឯកពិភពលោក World Cup 2026


