ព័ត៌មានជាតិ
អគ្គមេបញ្ជាការកងទ័ព អរគុណវៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងរឹងមាំ
អគ្គមេបញ្ជាការកងយោធពលខេមរភូមិន្ទ លោក វង្ស ពិសេន បានអរគុណដល់វៀតណាម ដែលបានជួយកសាងវិស័យយោធាកម្ពុជាឱ្យរីកចម្រើន និងមានភាពរឹងមាំ ស្មើមុខមាត់ជាមួយប្រទេសផ្សេងៗ។ លោក វង្ស ពិសេន អរគុណដល់វៀតណាម បែបនេះ តាមរយៈជំនួបជាមួយឯកអគ្គរដ្ឋទូតវៀតណាម ប្រចាំកម្ពុជា ក្នុងពេលដែលលោក ដឹកនាំប្រតិភូចូលរួមជូនពរឆ្នាំថ្មីប្រពៃណីជាតិវៀតណាម ឆ្នាំ២០២៥ នៅស្ថានទូតវៀតណាម។

សេចក្ដីប្រកាសព័ត៌មាន ផ្សាយលើទំព័រហ្វេសប៊ុក អគ្គបញ្ជាការដ្ឋាន នៃកងយោធពលខេមរភូមិន្ទសរសេរដូច្នេះ៖« លោក ( វង្ស ពិសេន ) បានថ្លែងអំណរគុណដល់បក្ស រដ្ឋ និងកងទ័ពវៀតណាម ដែលបានជួយកម្ពុជាឲ្យរួចផុតពីរបបប្រល័យពូជសាសន៍ ប៉ុល ពត និងបច្ចុប្បន្នបន្តជួយកសាង អភិវឌ្ឍន៍កម្ពុជាឱ្យរីកចម្រើន ក្នុងនោះ វិស័យយោធា វៀតណាមបានបន្តជួយកសាងដល់កងយោធពលខេមរភូមិន្ទឱ្យរឹងមាំ ស្មើមុខស្មើមាត់ជាមួយបណ្ដាប្រទេសក្នុងសកលលោក។»។

ក្នុងឱកាសនោះ នាយឧត្ដមសេនីយ៍ វង្ស ពិសេន បានជូនពរដល់លោក ឯកអគ្គរដ្ឋទូតវៀតណាម ង្វៀន មិញវុ អនុព័ន្ធយោធាវៀតណាម និងក្រុមគ្រួសារ សហការី ព្រមទាំងថ្នាក់ដឹកនាំវៀតណាម សូមមានសុខភាពល្អ សុភមង្គល និងវិបុលភាព នៅក្នុងឱកាសបុណ្យចូលឆ្នាំថ្មីប្រពៃណីជាតិវៀតណាម។

លោក ង្វៀន មិញវុ បានថ្លែងអំណរគុណប្រតិភូអគ្គបញ្ជាការដ្ឋាន ដែលបានមកជូនពរឆ្នាំថ្មីនាឱកាសនេះ និងបានវាយតម្លៃខ្ពស់ចំពោះកិច្ចសហប្រតិបត្តិការល្អរវាងប្រទេសទាំងពីរ ហើយសង្ឃឹមថាទៅថ្ងៃអនាគតប្រទេសទាំងពីរនឹងបន្តពង្រឹងទំនាក់ទំនង “ក្នុងភាពជាអ្នកជិតខាងល្អ មិត្តភាពជាប្រពៃណី កិច្ចសហប្រតិបត្តិការលើគ្រប់វិស័យ និរន្តរភាពយូរអង្វែង”។

លោក ឯកអគ្គរដ្ឋទូត បានថ្លែងអំណរអរគុណចំពោះការជួយឧបត្ថគាំទ្រយ៉ាងពេញទំហឹងពីថ្នាក់ដឹកនាំ និងប្រជាជនកម្ពុជានាពេលកន្លងមក ដល់វៀតណាមនៅគ្រប់កាលៈទេសៈ ទាំងនៅក្នុងគ្រាតស៊ូដើម្បីឯករាជ្យជាតិ ឯកភាពប្រទេស និងនៅក្នុងបុព្វហេតុផ្លាស់ប្តូរថ្មីនៃការការពារ និងការកសាងមាតុភូមិនាពេលសព្វថ្ងៃនេះ។

ជាមួយនេះ លោក បានកោតសរសើរ និងវាយតម្លៃខ្ពស់ចំពោះការសម្រេចបានសមិទ្ធផលជាច្រើនរបស់កម្ពុជានាពេលកន្លងមក ហេីយរាជរដ្ឋាភិបាលនីតិកាលទី៧ ក្រោមការដឹកនាំប្រកបដោយភាពឈ្លាសវៃរបស់សម្ដេចបវរធិបតី ហ៊ុន ម៉ាណែត កម្ពុជានៅរក្សាបានសន្ដិភាព ស្ថិរភាពនយោបាយ សណ្តាប់ធ្នាប់សង្គម និងការអភិវឌ្ឍរីកចម្រើនលើគ្រប់វិស័យ៕
-
ព័ត៌មានជាតិ៣ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអតីតនិស្សិតពេទ្យសត្វម្នាក់ ចាប់របរចិញ្ចឹមមាន់សាច់រកចំណូលបានសមរម្យផ្គត់ផ្គង់គ្រួសារ
-
សន្តិសុខសង្គម២ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស
-
សេដ្ឋកិច្ច៤ ថ្ងៃ agoកម្ពុជារកចំណូលបាន ១៥៤ លានដុល្លារ ពីការនាំចេញជ័រកៅស៊ូនៅរយៈពេល ៤ ខែ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoណេតាន់យ៉ាហ៊ូ ប្រកាសថា គ្រប់គ្រងដីហ្គាហ្សាបាន ៦០% ហើយត្រៀមលេបយកថែមទៀត


