ព័ត៌មានជាតិ
លោកជំទាវពេជ ចន្ទមុន្នី៖ ពេទ្យគន្ធបុប្ផា បានដណ្ដើមជីវិតកុមារពីមាត់មច្ចុរាជ ក្រោយមកកុមារទាំងនោះក្លាយជាគ្រូពេទ្យ និងធនធានមនុស្សដ៏សំខាន់
លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ប្រធានកិត្តិយសមូលនិធិគន្ធបុប្ផាកម្ពុជា ថ្លែងថា មន្ទីរពេទ្យគន្ធបុប្ផាបានព្យាបាល ដណ្ដើមជីវិតកុមារកម្ពុជាជាច្រើនពីមាត់មច្ចុរាជ ក្រោយមកកុមារដែលធ្លាប់ទទួលបានការព្យាបាលទាំងនោះ ក្លាយជាគ្រូពេទ្យហើយបានជួយព្យាបាលអ្នកជំងឺដទៃទៀត និងខ្លះទៀតបានក្លាយជាធនធានមនុស្សដ៏មានតម្លៃសម្រាប់សង្គមកម្ពុជា។ លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ថ្លែងដូច្នេះ ក្នុងឱកាសជួបសំណេះសំណាលជាមួយក្រុមគ្រូពេទ្យ មន្ទីរពេទ្យគន្ធបុប្ផាកម្ពុជា នាព្រឹកថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥ នៅមន្ទីរពេទ្យគន្ធបុប្ផាវត្តភ្នំ។

លោកជំទាវបណ្ឌិត ពេជ ចន្ទមុន្នី ថ្លែងក្នុងន័យដើមដូច្នេះ៖«យើងទាំងអស់គ្នាបានដឹងហើយថា មន្ទីរពេទ្យគន្ធបុប្ផាយើងនេះ គឺមន្ទីរពេទ្យមួយដែលព្យាបាលកុមារ និងទារកដោយឥតគិតថ្លៃ ហើយកុមារ និងទារកជាច្រើនដែលទទួលបានការព្យាបាលនៅទីនេះ រហូតមកដល់ពេលបច្ចុប្បន្នពួកគាត់ក្លាយទៅជាធនធានមនុស្សមួយដ៏សំខាន់របស់កម្ពុជាយើង»។

លោកជំទាវបណ្ឌិត បានលើកឡើងថា កន្លងមក ក្នុងពេលលោកជំទាវសាកសួរជាមួយក្រុមគ្រូពេទ្យស្ម័គ្រចិត្តយុវជនសម្ដេចតេជោ អំពីមូលហេតុដែលចាប់យកអាជីពនេះ ក្រុមគ្រូពេទ្យស្ម័គ្រមួយបានឱ្យដឹងថា មូលហេតុដែលស្រឡាញ់ និងសម្រេចចិត្តធ្វើជាគ្រូពេទ្យ ពីព្រោះតែកាលពីនៅតូចធ្លាប់ទទួលបានការព្យាបាល ហើយអាចរស់រានមានជីវិតមកទល់សព្វថ្ងៃបានដោយសារមន្ទីរពេទ្យគន្ធបុប្ផា ហេតុដូច្នេះហើយទើបចាប់យកអាជីពជាគ្រូពេទ្យ ដើម្បីបានជួយសង្គ្រោះអាយុជីវិតកុមារដទៃទៀត។

លោកជំទាវស្រ្តីទីមួយ បន្តថ្លែងដូច្នេះ៖«ខ្ញុំបានសួរគាត់ថា ហេតុអីបានប្អូនចង់ធ្វើជាពេទ្យ? មានសមាជិកសមាជិការបស់ យើងមួយចំនួន គាត់ថា គាត់ចង់ធ្វើពេទ្យដោយសារកាលពីតូច គឺជីវិតរបស់គាត់ត្រូវបានជួយសង្គ្រោះដោយមន្ទីរពេទ្យគន្ធបុប្ផា។ ចឹងហើយ គាត់គិតថា គាត់ចង់តបស្នង គាត់ចង់ជួយដល់ក្មេងៗដទៃទៀតឱ្យមានសំណាងដូចគាត់»។

លោកជំទាវ បានមានប្រសាសន៍ថា ក្មេងៗជាច្រើនផ្សេងទៀត ដែលត្រូវបានមន្ទីរពេទ្យគន្ធបុប្ផាស្រោចស្រង់ឱ្យរស់រានមានជីវិតឡើងវិញ ក៏កំពុងនឹងបម្រើការងារកាន់តួនាទីសំខាន់ៗនៅក្នុងរដ្ឋាភិបាល និងវិស័យឯកជន។
ជាមួយគ្នានេះ លោកជំទាវ ពេជ ចន្ទមុន្នី ហ៊ុន ម៉ាណែត ក៏បានលើកឡើងថា ក្មួយថ្លៃរបស់លោកជំទាវ គឺកូនរបស់ឯកឧត្ដម ហ៊ុន ម៉ានិត ក៏ទទួលបានការព្យាបាលពីមន្ទីរពេទ្យគន្ធបុប្ផាដូចគ្នា នៅពេលជួបប្រទះបញ្ហាជំងឺដង្កាត់អ្វីមួយ។

គួរឱ្យដឹងថា មន្ទីរពេទ្យគន្ធបុប្ផាបានបើកដំណើរឡើងវិញនៅឆ្នាំ១៩៩២ បន្ទាប់ពីមន្ទីរពេទ្យមួយនេះត្រូវបិទទ្វារដោយសារតែរបបប្រល័យពូជសាសន៍ប៉ុលពត ដែលគិតមកទល់បច្ចុបន្ននេះ មន្ទីរពេទ្យនេះបានបើកដំណើរការឡើងវិញបានរយៈពេលប្រមាណ៣៣ឆ្នាំ។

ក្នុងឆ្នាំ២០២៤ កន្លងទៅ មន្ទីរពេទ្យគន្ធបុប្ផាភ្នំពេញ និងនៅសៀមរាប បានពិនិត្យ និងព្យាបាលលើកុមារ ទារក និងស្ត្រីមានផ្ទៃពោះ ឆ្លងទន្លេ ដោយឥតគិតថ្លៃសរុប ១ ២៥៣ ៧៧៤ករណី ខណៈក្នុង១ឆ្នាំៗ មន្ទីរពេទ្យនេះ ត្រូវចំណាយថវិកាជាង៤០លានដុល្លារសហរដ្ឋអាមេរិក។
លោកជំទាវបណ្ឌិត បានចាត់ទុកការបរិច្ចាគរបស់សប្បុរសជននានាជូនមន្ទីរពេទ្យ ដើម្បីទុកព្យាបាលជំងឺកុមារ ថាគឺជាការធ្វើទានមួយដ៏ត្រឹមត្រូវ ពីព្រោះបានជួយស្រោចស្រង់អាយុជីវិតកុមារផង និងជួយឱ្យកុមារទាំងនោះទទួលបានឱកាស និងអនាគតល្អ ក៏ដូចបានជួយសង្គមជាតិ៕
ដោយ៖ ង៉ិល ណារ៉ាត់


-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
រុស្ស៊ីនឹងបញ្ជូនប្រតិភូកងការពារដែនអាកាសមកបង្កើតកិច្ចសហប្រតិបត្តិការជាមួយកម្ពុជា
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៤ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
បច្ចេកវិទ្យា២ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ