ព័ត៌មានជាតិ
ប្រជាពលរដ្ឋជាច្រើនក្នុងខេត្តរតនគិរី ទទួលបានការព្យាបាលជំងឺត្រចៀក ច្រមុះ បំពង់ក និងភ្នែកដោយឥតគិតថ្លៃ
លោកវេជ្ជៈបណ្ឌិត អូន សាវុធ ប្រធានមន្ទីរពេទ្យបង្អែកខេត្តរតនគិរី បានឱ្យដឹងថា ប្រជាពលរដ្ឋដែលមានបញ្ហាភ្នែក ច្រមុះ បំពង់ក ត្រចៀក បានមកទទួលសេវាពិនិត្យ និងព្យាបាលដោយឥតគិតថ្លៃយ៉ាងច្រើនកុះករ។ ការពិនិត្យ និងព្យាបាលជំងឺនេះ បានធ្វើឡើងរយៈពេល ៤ថ្ងៃ គឺពីថ្ងៃទី២០ ដល់ថ្ងៃទី២៣ ខែមករា ឆ្នាំ២០២៥។

លោកថា ការពិនិត្យ និងព្យបាលនេះ ខាងមន្ទីរពេទ្យបង្អែកខេត្តរតនគិរី សហការជាមួយមជ្ឈមណ្ឌលវះកាត់កុមារ (ពេទ្យគៀនឃ្លាំង) និង មានវេជ្ជ. Karl A.Holzinger មកពីសហរដ្ឋអាមេរិកចូលរួមពិនិត្យព្យាបាលផងដែរ។ ជាលទ្ធផល ក្រុមគ្រូពេទ្យបានពិនិត្យ និងព្យបាលជំងឺភ្នែកជូនប្រជាពលរដ្ឋបានចំនួន ៣៣០នាក់ ក្នុងនោះ ជំងឺដក់ទឹកក្នុងភ្នែក ៧នាក់ ជំងឺបាយភ្នែក ៧៥នាក់ កន្ទុយថ្លែន ៥៨នាក់ រលាកភ្នាស សរ ៣០នាក់ ភ្នែកធម្មតា ២០០នាក់ និងបកបាយភ្នែក ៤៧នាក់។ ដោយឡែកអ្នកជំងឺ ត្រចៀក ច្រមុះ បំពង់ក ចំនួន ១៧៨នាក់ ក៏បានទទួលការពិនិត្យ និងព្យាបាល។
សូមបញ្ជាក់ថា ជារៀងរាល់ឆ្នាំ មជ្ឈមណ្ឌលវះកាត់កុមារ (ពេទ្យគៀនឃ្លាំង) បានមកធ្វើកិច្ចសហការណ៍ជាមន្ទីរពេទ្យបង្អែកខេត្តរតនគិរី ក្នុងការជួយវះកាត់អ្នកជំងឺក្រីក្រដោយឥតគិតថ្លៃ ដែលមានបញ្ហាភ្នែកឡើងបាយ ត្រចៀក បំពង់ក ច្រមុះនៅមន្ទីរបង្អែកខេត្តរតនគីរី៕



អត្ថបទ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា១៦ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៦ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៣ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


