ព័ត៌មានជាតិ
ដើម្បីតម្លាភាព ឃុំកាចូនបើកដេញថ្លៃគម្រោងផ្លូវបេតុងអាមេ និងលូ តម្លៃជិត ៣០០ លានរៀល
នៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ រដ្ឋបាលឃុំកាចូន ស្រុកវើនសៃ ខេត្តរតនគិរី បានបើកដំណើរការដេញថ្លៃគម្រោងសាងសង់ផ្លូវបេតុងអាមេប្រវែង ០.៤ គីឡូម៉ែត្រ ទទឹង ៦ ម៉ែត្រ កម្រាស់ ០.១៥ ម៉ែត្រ និងលូមុខកាត់ផ្លូវទោលអង្កត់ផ្ចិត ០,៦ ម៉ែត្រ ប្រវែង ១០ម៉ែត្រ ចំនួនមួយកន្លែង(ប្រើដែក ១០លី) ក្នុងកញ្ចប់ថវិកា ២៩៧,៤០៣,៨៩៣ រៀល ដោយមានក្រុមហ៊ុនចំនួន ៥ ចូលរួមដាក់សំណើដេញថ្លៃ។

ជាលទ្ធផល ក្រុមហ៊ុន ម៉ៅ សុខទាង តំណាងដោយលោក ឌឹម ពិសិត ទទួលបានសិទ្ធិសាងសង់គម្រោងនេះ ដោយដាក់តម្លៃទាបជាងគេ គឺ ១៥១,៤០០,០០០ រៀល ហើយគ្រោងចាប់ផ្តើមការងារក្នុងរយៈពេលមួយសប្តាហ៍ខាងមុខ។ តំណាងក្រុមហ៊ុនទទួលការសាងសង់បានប្តេជ្ញាអនុវត្តការងារឱ្យបានត្រឹមត្រូវតាមស្តង់ដារបច្ចេកទេស និងបញ្ចប់គម្រោងឱ្យបានឆាប់រហ័ស ដើម្បីសម្រួលដល់ការធ្វើដំណើរ និងការរស់នៅរបស់ប្រជាពលរដ្ឋក្នុងមូលដ្ឋាន។

លោក ថុងសៀងវ៉ាន់ អភិបាលរងស្រុកវើនសៃ បានបញ្ជាក់ថា ការដេញថ្លៃត្រូវអនុវត្តដោយស្របច្បាប់ តម្លាភាព និងយុត្តិធម៌ ដើម្បីធានាគុណភាពគម្រោង ទប់ស្កាត់អំពើពុករលួយ និងផ្តល់ឱកាសស្មើភាពដល់ក្រុមហ៊ុនចូលរួមទាំងអស់ ស្របតាមផែនការអភិវឌ្ឍន៍របស់មូលដ្ឋាន។
ជាមួយគ្នានេះ លោក ផាន់ថងលៀន ជំទប់ទី១ ឃុំកាចូន បានលើកឡើងថា គណៈកម្មការឃុំនឹងតាមដាន និងត្រួតពិនិត្យការអនុវត្តការងារយ៉ាងជិតស្និទ្ធ ជាពិសេសលើគុណភាពដែក សម្ភារៈសំណង់ និងបរិមាណការងារជាក់ស្តែង ដើម្បីទប់ស្កាត់ការកេងបន្លំ និងធានាឱ្យការសាងសង់អនុវត្តបានត្រឹមត្រូវតាមលក្ខណៈបច្ចេកទេសដែលបានកំណត់។

ចំណែកលោក ញ៉ផានិត មន្ត្រីបច្ចេកទេស បានឱ្យដឹងថា ដោយសារតម្លៃដេញថ្លៃទាបជាងកញ្ចប់ថវិកា ដូច្នេះថវិកាដែលនៅសល់នឹងត្រូវយកទៅពង្រីកប្រវែងផ្លូវបន្ថែម ដើម្បីបង្កើនផលប្រយោជន៍ជូនប្រជាពលរដ្ឋ។ លោកក៏បានសង្កត់ធ្ងន់ឱ្យមានការត្រួតពិនិត្យគុណភាពជាប្រចាំ ពិសេសក្នុងដំណាក់កាលរៀបចំដែក និងចាក់បេតុង ដើម្បីធានាថាផ្លូវមានភាពរឹងមាំ និងប្រើប្រាស់បានយូរអង្វែង៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ៦ ថ្ងៃ agoត្រីជាង ២ តោន ងាប់នៅតំបន់អភិរក្សតាមោក ខេត្តសៀមរាប ដោយសារទឹករាក់ និង អាកាសធាតុក្តៅខ្លាំង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoក្រសួងមហាផ្ទៃទាត់ចោលការផ្សាយថា កម្ពុជាឲ្យជនជាតិអាហ្វ្រិកដែលផុតកំណត់ ត្រូវចាកចេញមុនថ្ងៃទី៣១ ខែឧសភា ឆ្នាំ២០២៦
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដូវវស្សាប្រុងប្រយ័ត្ន! គ្រោះរន្ទះបាញ់សម្លាប់គោ ១៩ក្បាល នៅស្រុកលំផាត់ ខេត្តរតនគិរី
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoនាវាចម្បាំងថ្មីរបស់ចិន នឹងដាក់ឱ្យធ្វើសមយុទ្ធ លើកដំបូង នៅក្បែរកោះជប៉ុន
-
កីឡា៧ ម៉ោង agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សន្តិសុខសង្គម៥ ថ្ងៃ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាមេរិក យល់ព្រមឱ្យប៉ូឡូញផ្តើមផលិតមីស៊ីលក្នុងស្រុក ដើម្បីការពារដែនអាកាស


