ជីវិតកម្សាន្ដ
អាជ្ញាធរស្រុកវើនសៃ ជំរុញពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណជិតផុត ឬផុតសុពលភាព រួសរាន់ទៅធ្វើថ្មី
អាជ្ញាធរស្រុកវើនសៃ ខេត្តរតនគិរី បានអំពាវនាវដល់ប្រជាពលរដ្ឋដែលកាន់អត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរជិតផុត ឬផុតសុពលភាពហើយ ឱ្យរួសរាន់ទៅធ្វើថ្មី ព្រោះអត្តសញ្ញាណប័ណ្ណគឺជាឯកសារសំខាន់សម្រាប់បញ្ជាក់អត្តសញ្ញាណ និងប្រើប្រាស់ក្នុងការធ្វើលិខិតស្នាមនានា។

អត្តសញ្ញាណប័ណ្ណជាឯកសារបញ្ជាក់អត្តសញ្ញាណរបស់បុគ្គលម្នាក់ៗ ដែលចាំបាច់សម្រាប់ការធ្វើសៀវភៅគ្រួសារ ប្លង់ដី សំបុត្រកំណើត សំបុត្រអាពាហ៍ពិពាហ៍ និងឯកសារផ្សេងៗទៀតដែលពលរដ្ឋត្រូវការប្រើប្រាស់ជាប្រចាំថ្ងៃ។ ទោះជាយ៉ាងណា ប្រជាពលរដ្ឋមួយចំនួននៅមិនទាន់បានទៅថត និងធ្វើអត្តសញ្ញាណប័ណ្ណថ្មីនៅឡើយ ដែលបង្កការលំបាកក្នុងការរៀបចំឯកសារផ្លូវការផ្សេងៗ។
នៅព្រឹកថ្ងៃទី១ ខែមិថុនា ឆ្នាំ២០២៦ ប្រជាពលរដ្ឋប្រមាណ ១០០ គ្រួសារ មកពីភូមិកាឡឹម និងភូមិទៀមលើ ឃុំកាចូន បាននាំគ្នាយកឯកសារពាក់ព័ន្ធទៅកាន់ប៉ុស្តិ៍នគរបាលឃុំកាចូន ដើម្បីថតអត្តសញ្ញាណប័ណ្ណថ្មី ក្រោមការសម្របសម្រួល និងដឹកនាំពីអនុភូមិ និងជំនួយការភូមិ។

លោក សូ វណ្ណធិន អភិបាលស្រុកវើនសៃ មានប្រសាសន៍ថា អាជ្ញាធរបានជំរុញឱ្យមេឃុំ និងក្រុមប្រឹក្សាឃុំ យកចិត្តទុកដាក់លើប្រជាពលរដ្ឋដែលគ្រប់អាយុត្រូវធ្វើអត្តសញ្ញាណប័ណ្ណ ជាពិសេសអ្នកដែលមិនទាន់បានធ្វើ ឬអត្តសញ្ញាណប័ណ្ណបានផុតសុពលភាព។ លោកក៏បានអំពាវនាវឱ្យមេឃុំ និងមេភូមិពិនិត្យបញ្ជីឈ្មោះប្រជាពលរដ្ឋដែលមិនទាន់បានទៅធ្វើអត្តសញ្ញាណប័ណ្ណ និងបង្កើនការទទួលខុសត្រូវក្នុងការងារនេះ។
ជាមួយគ្នានេះ លោក សុំ សាវ នាយប៉ុស្តិ៍នគរបាលរដ្ឋបាលកាចូន បានប្រាប់កម្ពុជាថ្មីថា នៅថ្ងៃនេះ ប៉ុស្តិ៍របស់លោកកំពុងមមាញឹកក្នុងការថតអត្តសញ្ញាណប័ណ្ណជូនប្រជាពលរដ្ឋមកពីភូមិកាឡឹម ភូមិទៀមលើ និងភូមិផ្សេងៗទៀត។
លោកបន្តថា ប្រសិនបើអាជ្ញាធរតាមភូមិ ឃុំនីមួយៗអាចដឹកនាំ និងសម្របសម្រួលការដឹកជញ្ជូនប្រជាពលរដ្ឋមកចុះឈ្មោះ នោះការងារចុះឈ្មោះ និងថតអត្តសញ្ញាណប័ណ្ណអាចសម្រេចបានលទ្ធផលល្អក្នុងរយៈពេលត្រឹម២ ទៅ ៣ ថ្ងៃប៉ុណ្ណោះ។

លោកបញ្ជាក់ថា ចាប់តាំងពីខែមីនា រហូតដល់ខែមិថុនា ឆ្នាំ២០២៦ ប៉ុស្តិ៍នគរបាលឃុំបានទទួលប្រជាពលរដ្ឋមកចុះឈ្មោះធ្វើអត្តសញ្ញាណប័ណ្ណសរុបចំនួន ១៨២ ខណៈដែលនៅសល់ប្រជាពលរដ្ឋចំនួន ២៥៩ នាក់ មិនទាន់បានមកចុះឈ្មោះ។ ដោយឡែក នៅថ្ងៃនេះ មានប្រជាពលរដ្ឋប្រមាណ ១០០ នាក់ទៀតកំពុងមកចុះឈ្មោះ និងថតអត្តសញ្ញាណប័ណ្ណ។ លោកក៏បានអំពាវនាវដល់មេភូមិ និងប្រជាពលរដ្ឋឱ្យរួសរាន់មកចុះឈ្មោះនៅប៉ុស្តិ៍នគរបាលឃុំ ព្រោះទីតាំងនេះមានម៉ាស៊ីនថតអត្តសញ្ញាណប័ណ្ណរួចជាស្រេច។
សូមជម្រាបថា បច្ចុប្បន្ន ប៉ុស្តិ៍នគរបាលនានានៅទូទាំងខេត្តរតនគិរី កំពុងមមាញឹកក្នុងការចុះឈ្មោះ និងថតរូបធ្វើអត្តសញ្ញាណប័ណ្ណសញ្ជាតិខ្មែរថ្មី ជូនប្រជាពលរដ្ឋ ដើម្បីត្រៀមសម្រាប់ការបោះឆ្នោត និងប្រើប្រាស់ក្នុងការផ្ទៀងផ្ទាត់ឯកសារផ្លូវការផ្សេងៗ ដូចជា សំបុត្រកំណើត សៀវភៅគ្រួសារ និងប្លង់ដីជាដើម៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៧ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


