ព័ត៌មានជាតិ
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បើកកិច្ចប្រជុំដាក់ទិសដៅពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធនិងទឹកស្អាត
មន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី បានរៀបចំកិច្ចប្រជុំបូកសរុបលទ្ធផលការងារប្រចាំត្រីមាសទី២ និងលើកទិសដៅការងារបន្តសម្រាប់ត្រីមាសទី៣ ឆ្នាំ២០២៦ ដោយផ្តោត សំខាន់លើការពង្រឹងការអភិវឌ្ឍហេដ្ឋារចនាសម្ព័ន្ធជនបទ ការលើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ។
កិច្ចប្រជុំនេះរៀបចំឡើងនៅថ្ងៃទី ៤ ខែមិថុនា ឆ្នាំ ២០២៦ ក្រោមអធិបតីភាពលោក ហុង ឡុង រដ្ឋលេខាធិការក្រសួងអភិវឌ្ឍន៍ជនបទ និងលោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី ដើម្បីពិនិត្យវឌ្ឍនភាពការងារ និងកំណត់ទិសដៅអនុវត្តបន្តឱ្យស្របតាមគោលនយោបាយ និងយុទ្ធសាស្ត្ររបស់រាជរដ្ឋាភិបាល។

ថ្នាក់ដឹកនាំក្រសួងលោក ហុង ឡុង បានជំរុញឱ្យមន្ទីរបន្តយកចិត្តទុកដាក់លើការអភិវឌ្ឍផ្លូវជនបទ ការពង្រីកការផ្គត់ផ្គង់ទឹកស្អាត ការថែទាំហេដ្ឋារចនាសម្ព័ន្ធដែលបានសាងសង់រួច និងការពង្រឹងយន្តការតាមដានគម្រោងអភិវឌ្ឍន៍នានា ដើម្បីលើកកម្ពស់ជីវភាពរស់នៅរបស់ប្រជាពលរដ្ឋនៅតំបន់ជនបទឱ្យកាន់តែប្រសើរឡើង។ លោកក៏បានកោតសរសើរសល់ថ្នាក់ដឹកនាំ និងមន្ត្រីរាជការ នៃមន្ទីរអភិវឌ្ឍន៍ជនបទខេត្តរតនគិរី ដែលបានយកចិត្តទុកដាក់ខិតខំអនុវត្តនូវរាល់សកម្មភាពការងារ ដែលថ្នាក់ដឹកនាំក្រសួង ក៏ដូចជារដ្ឋបាលខេត្តរតនគិរីប្រគល់ជូន។
លោក ស៊ូ សិរី អភិបាលរងខេត្តរតនគិរី បានលើកឡើងថា វិស័យអភិវឌ្ឍន៍ជនបទក្នុងភូមិសាស្ត្រខេត្ត បានអនុវត្ត យ៉ាងខ្ជាប់ខ្ជួនតាមអនុសាសន៍ណែនាំរបស់ថ្នាក់ដឹកនាំក្រសួង និងថ្នាក់ដឹកនាំខេត្ត ស្របតាមគោលនយោបាយ របស់រាជរដ្ឋាភិបាល ក៏ដូចជាចក្ខុវិស័យរបស់ក្រសួង មានកម្មវិធីអាទិភាពគន្លឹះទាំង ៥គឺ៖ ទី១៖អភិវឌ្ឍហេដ្ឋារចនា សម្ព័ន្ធរូបវ័ន្ត និងគមនាគមន៍ជនបទ ប្រកបដោយភាពធន់, ទី២៖លើកកម្ពស់ការទទួលបានទឹកស្អាត និងអនាម័យបរិស្ថានជនបទ, ទី៣៖ ការងារអភិវឌ្ឍសហគមន៍ជនបទ ឌីជីថល និងចលនាភូមិគំរូ ទី៤៖លើកកម្ពស់ ការធ្វើពិពិធកម្មសេដ្ឋកិច្ចជនបទ និង ទី៥៖ការគ្រប់គ្រងស្ថាប័ន និងសេវាគាំទ្រទូទៅ។

តាមៈកិច្ចប្រជុំនេះ បានដាក់ចេញអោយរៀបចំផែនការសកម្មភាពប្រចាំឆ្នាំដោយផ្តោតទៅលើគោលនយោបាយក្រសួងដែលបានដាក់ចេញ ហើយត្រូវសហការជាមួយរដ្ឋបាលខេត្តអោយបានល្អ ព្រមទាំងត្រូវធ្វើការថែទាំរាល់ហេដ្ឋារចនាសម្ព័ន្ធដែលស្ថាបនា និងសាងសង់រួចផងដែរ៕
ដោយ៖ ខៀវ ចាប
-
ព័ត៌មានជាតិ១១ ម៉ោង agoពលរដ្ឋស្នើអាជ្ញាធរជួសជុលផ្លូវក្បែរវិមានឯករាជ្យ ក្រុងសែនមនោរម្យ ដែលរងការខូចខាតច្រើនឆ្នាំ
-
សេដ្ឋកិច្ច៦ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ agoយន្តហោះមីយ៉ាន់ម៉ា ទម្លាក់គ្រាប់បែកជញ្ជ្រំព្រំដែន កក្រើកដល់ដីថៃ ធ្វើឲ្យពលរដ្ឋភ័យព្រលឹងចុងសក់ ទៀតហើយ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
ព័ត៌មានជាតិ៥ ថ្ងៃ agoលេចចេញគំរូស្ពានឆ្លងទន្លេមេគង្គ គ្រោងសាងសង់ដោយជប៉ុនតាមផ្លូវជាតិលេខ ១
-
សន្តិសុខសង្គម៥ ថ្ងៃ agoបង្ក្រាប Online Scam នៅក្រុងសិរីសោភ័ណ ឃាត់ខ្លួនយុវជនម្នាក់ បើកកន្លែងប្រតិបត្តិការឆបោកតែម្នាក់ឯង
-
ព័ត៌មានជាតិ៦ ថ្ងៃ agoកម្ពុជា UNODC និងសមាជិកមហាអនុតំបន់ទន្លេមេគង្គឆ្នាំ១៩៩៣ នឹងបន្តរួមគ្នាដោះស្រាយបញ្ហាគ្រឿងញៀនសំយោគ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoមានការផ្ទុះគ្រាប់បែក ក្បែរសណ្ឋាគារលោក Macron ស្នាក់នៅ អំឡុងដំណើរទស្សនកិច្ច ប្រទេសស៊ីរី


