សន្តិសុខសង្គម
អាជីវករលក់គ្រឿងរណ្តាប់សែនបុណ្យចូលឆ្នាំចិនថា ទំនិញមិនឡើងថ្លៃ ហើយក៏លក់ដាច់ជាងឆ្នាំមុន
មុនបុណ្យប្រពៃណីចូលឆ្នាំចិន និងវៀតណាម ពលរដ្ឋដែលជាប់សែស្រឡាយ តែងរៀបចំសម្អាត តុបតែង និងបិតរូបតំណាងឆ្នាំនៅក្នុងផ្ទះ ដើម្បីសុំលាភជ័យនៅក្នុងគ្រួសារ និងទិញសម្ភារផ្សេងៗជាច្រើនទៀត ដើម្បីសែនជូនដូនតាដែលបានចែកឋានទៅតាមលទ្ធភាព ជាជំនឿ តៗគ្នាពីដូនតា។

លោកស្រី តាំង គឹមអេង អាជីវករលក់គ្រឿងរណ្តាប់សែនចូលឆ្នាំចិននៅផ្លូវចូលផ្សារឈូកមាស សង្កាត់ក្រាំងធ្នង់ ខណ្ឌសែនសុខ បានប្រាប់ កម្ពុជាថ្មី ថា ខណៈខិតជិតដល់ថ្ងៃសែនចូលឆ្នាំ អតិជនទាំងចាស់ទាំងថ្មី បានមកជាវគ្រឿងរណ្តាប់សែន អ្នកខ្លះរៀបចំជំនាងផ្ទះ និងទេវតាចង្រ្កានបាយ។ លោកស្រីថា ទេវតាចង្រ្កាន គេរៀបចំសែនតែកន្ទោង និងក្រដាស ស ចំពោះរណ្ដាប់សែនកុងម៉ាវិញ មានច្រើន ខោអាវ គ្រឿងអលង្ការ លុយដុល្លារ លិខិតឆ្លងដែន ផ្ទះ ឡាន ទៀន ធូប និងសម្ភារផ្សេងៗជាច្រើនទៀត ដើម្បីសែនជូនដូនតាដែលបានចែកឋានទៅតាមលទ្ធភាព។ ខ្លះទៀតបិទរូបអក្សរចិន និងចងគោមពណ៌ក្រហម និងពណ៌មាស ពោលគឺគេមិនដែលប្រើពណ៌អ្វីផ្សេងពីពណ៌ទាំងពីរនេះឡើយ។

លោកស្រីបានបន្ត ចំពោះតម្លៃរណ្ដាប់សែនចូលឆ្នាំចិននៅឆ្នាំនេះ ក៏មិនឡើងថ្លៃខ្លាំងណាស់ណាទេ មិនដូចកាលពីឆ្នាំ២០២៣នោះទេ ហើយការលក់ដូរឆ្នាំនេះ ក៏លក់ដាច់ជាងឆ្នាំមុនបន្តិចដែរ ខណៈនៅសល់តែ៣ថ្ងៃទៀតតែប៉ុណ្តោះថ្ងៃសែនចូលឆ្នាំចិននឹងមកដល់។ សម្រាប់ទៀនធូប និងសម្ភារផ្សេងទៀត មួយមុខឡើងថ្លៃបន្តិចបន្តួចផងដែរ។

លោក លី ប៊ុនសុខ អាជីវករលក់នៅផ្សារឈូកមាសដដែលបក៏បានរៀបរាប់ស្រដៀងគ្នាដែរថា ជុំវិញពិធីបុណ្យចូលឆ្នាំចិន-វៀតណាមនេះ លោកបានបញ្ជាទិញ និងដឹកជញ្ជូនសម្ភារមួយចំនួនមកពីប្រទេសចិន ដែលមានតម្លៃទាបជាងឆ្នាំ ២០២៣ បន្តិច។ ហើយអតិថិជនភាគច្រើន ដែលមកទិញគ្រឿងរណ្តាប់ឆ្នាំនេះ ក៏មិនសូវរើសពណ៌អ្វីដែរ ពោលគឺពណ៌ និយមគឺពណ៌ ក្រហម លឿង ទឹកមាសជាដើម។

សូមជម្រាបថា ថ្ងៃសែនចូលឆ្នាំចិន នឹងធ្វើឡើងនៅថ្ងៃទី២៨ មករា ខាងមុខនេះ ហើយចូលឆ្នាំចិន ចាប់ពីថ្ងៃទី២៩-៣១ខែមករា ឆ្នាំ២០២៥៕
អត្ថបទ៖ សំណាង



-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ ago
ពលរដ្ឋថៃ នៅជាប់ព្រំដែនមីយ៉ាន់ម៉ា កំពុងត្រៀមខ្លួនសម្រាប់ភាពអាសន្ន
-
បច្ចេកវិទ្យា៣ ថ្ងៃ ago
OPPO Reno14 Series 5G សម្ពោធផ្លូវការហើយ ជាមួយស្ទីលរចនាបថកន្ទុយទេពមច្ឆា និងមុខងារ AI សំខាន់ៗ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
ថៃ អះអាងថា ជនកំសាកដែលលួចវាយទាហានកម្ពុជា គឺជាទេសចរ ប៉ុណ្ណោះ
-
ព័ត៌មានជាតិ៥ ថ្ងៃ ago
កម្ពុជា រងឥទ្ធិពលពីព្យុះមួយទៀត គឺជាព្យុះទី៥ ឈ្មោះ ណារី (Nari)
-
ព័ត៌មានអន្ដរជាតិ៣ ថ្ងៃ ago
រដ្ឋមន្ត្រីក្រសួងថាមពលថៃ ប្រាប់ពលរដ្ឋកុំជ្រួលច្របល់ បើសង្គ្រាមផ្ទុះឡើង អ្នកខាតធំគឺខ្លួនឯង
-
ព័ត៌មានជាតិ១ សប្តាហ៍ ago
ព្យុះទី៣ និងទី៤ អស់ឥទ្ធិពល តែកម្ពុជានៅតែមានភ្លៀងធ្លាក់ជាមួយផ្គររន្ទះ និងខ្យល់កន្ត្រាក់
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ ago
«នាយករដ្ឋមន្ត្រី៣នាក់ក្នុងពេល៣ថ្ងៃ» ជារឿងដែលមួយពិភពលោក មិនអាចធ្វើបានដូចថៃ
-
សន្តិសុខសង្គម៤ ថ្ងៃ ago
អាវុធហត្ថបង្ក្រាបរថយន្ត ១ គ្រឿង លួចដឹកទឹកដោះគោស្រស់ ២៧ កេះ នាំចូលពីថៃ