ព័ត៌មានជាតិ
ក្រសួងបរិស្ថាន បន្តដាក់ចេញវិធានការទប់ស្កាត់ការបំពុលខ្យល់ ធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង
លោក ខ្វៃ អាទិត្យា អនុរដ្ឋលេខាធិការ និងជាអ្នកនាំពាក្យក្រសួងបរិស្ថាន បានគូសបញ្ជាក់ថា រដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង។

នៅក្នុងកិច្ចប្រជុំផ្សព្វផ្សាយសារាចរលេខ០១ ស្ដីពីវិធានការទប់ស្កាត់ និងកាត់បន្ថយការបំពុលខ្យល់សាធារណៈ នាថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ នេះ លោក ខ្វៃ អាទិត្យា បានមានប្រសាសន៍ថា កន្លងមកប្រជាពលរដ្ឋមានការព្រួយបារម្ភចំពោះគុណភាពខ្យល់នៅកម្ពុជា ដោយសារមានការរកឃើញកំហាប់ភាល្អតនិចល មានការកើនឡើងលើសពី ៥០ ug/m3 ដោយសារពេលនៅរដូវប្រាំង ការបំពុលខ្យល់អាចកើតមានឡើងនៅតាមតំបន់មួយចំនួនដែលមានស្មៅ ព្រៃស្ងួត ឬ តំបន់កសិកម្ម ដែលងាយរងការឆេះ។
អ្នកនាំពាក្យរូបនេះ បានអះអាងថា ទោះបីជាយ៉ាងណាក៏ដោយរដ្ឋាភិបាលកម្ពុជា តាមរយៈក្រសួងបរិស្ថាន បានកំពុងអនុវត្តសកម្មភាពយ៉ាងសកម្ម ដើម្បីទប់ស្កាត់ការបំពុលខ្យល់ និងធ្វើឱ្យគុណភាពខ្យល់ប្រសើរឡើង ជាពិសេសបន្ទាប់ពីការដាក់ចេញផែនការខ្យល់ស្អាតជាបន្តបន្ទាប់ និងបានពង្រឹងការតាមដានគុណភាពខ្យល់។
បើតាមមន្រ្តីអ្នកនាំពាក្យ ក្រសួងបរិស្ថានបានបំពាក់ឧបករណ៍ និងស្ថានីយតាមដានត្រួតពិនិត្យគុណភាពខ្យល់បានចំនួន៦០ ដែលក្នុងនោះមានស្ថានីយធំៗ ចំនួន ១០ ស្ថានីយ និងរថយន្តត្រួតពិនិត្យគុណភាពខ្យល់ចល័តចំនួន ៣ គ្រឿង ប្រព័ន្ធត្រួតពិនិត្យតាមដានគុណភាពខ្យល់ពីផ្កាយរណបចំនួន ១ គ្រឿង។

មិនតែប៉ុណ្ណោះ ដើម្បីដោះស្រាយនៅបញ្ហាខ្យល់កខ្វក់នេះ ក្រសួងខិតខំធ្វើការតាមដានគុណភាពខ្យល់ និងជូនដំណឹងដល់សាធារណជនជាទៀតទាត់ ដើម្បីមានវិធានការការពារសុខភាព ក្នុងករណីចាំបាច់។ លើសពីនេះ ក្រសួងក៏បានធ្វើការជាមួយក្រសួង ស្ថាប័នពាក់ព័ន្ធ និងអាជ្ញាធរមូលដ្ឋានអប់រំប្រជាពលរដ្ឋ និងអនុវត្តវិធានការទប់ស្កាត់ និងបឈ្ឈប់ការដុតសំណល់កសិកម្ម គល់ជញ្ជ្រាំង ដុតទន្រ្ទានព្រៃ សំរាម សំណល់រឹង ប្លាស្ទិក ដែលជាប្រភពធ្វើឱ្យគុណភាពខ្យល់ធ្លាក់ចុះ។
ក្រសួងបរិស្ថាន ក៏កំពុងបានធ្វើយុទ្ធនាការ «ថ្ងៃនេះខ្ញុំមិនប្រើប្រាស់ថង់ប្លាស្ទិក» «កម្ពុជាស្អាត ខ្មែរធ្វើបាន» និងយុទ្ធនាការ «ផ្លូវជាតិគ្មានថង់ប្លាស្ទិក» ដែលសុទ្ធសឹងតែជាការចូលរួមលើកកម្ពស់គុណភាពខ្យល់ តាមរយៈការសម្អាតប្លាស្ទិក និងការជៀសវាងការដុតប្លាស្ទិកនៅតាមទីសាធារណៈ។ បន្ថែមពីនេះទៀត ក្រសួងក៏បានពង្រឹង និងជំរុញការផ្សព្វផ្សាយនូវសារាចរលេខ០១ របស់រាជរដ្ឋាភិបាលស្តីពី វិធានការទប់ស្កាត់ការបំពល់ខ្យល់សារធារណៈ និងបានផ្សព្វផ្សាយអំពីការទប់ស្កាត់ការដុតសំណល់កម្ទេចក្រណាត់ និងប្រការស្តីពីវិធានការទប់ស្កាត់ភ្លើងឆេះព្រៃ។
លោក បានបន្ថែមថា ក្រសួងបរិស្ថាននឹងធ្វើការតាមដានអំពីការប្រែប្រួលស្ថានភាពគុណភាពខ្យល់ និងជូនដំណឹងអំពីស្ថានភាពគុណភាពខ្យល់ ដល់សាធារណជន ជាប្រចាំ និងសូមធ្វើការតាមដានវេបសាយ www.airquality.moe.gov.kh និងកម្មវិធី(APP) ឈ្មោះ CGS SPA ឬទាញយកកម្មវិធីនេះតាមទូរស័ព្ទដៃ សម្រាប់ Android និង IOS បានដោយសេរី។

យោងតាមស្តង់ដារជាតិ PM 2.5=25 µg/m3 សម្រាប់មធ្យមភាគប្រចាំឆ្នាំ និង 50 µg/m3 សម្រាប់មធ្យមភាគ ២៤ម៉ោង។ នៅព្រឹកថ្ងៃទី២៧ ខែមករា ឆ្នាំ២០២៥ តាមរយៈឧបករណ៍ និងស្ថានីយត្រួតពិនិត្យគុណភាពខ្យល់ ចំនួន ៦០ នៅទូទាំងប្រទេសឃើញថា ស្ថានភាពគុណភាពខ្យល់នៅកម្ពុជា មានកំហាប់ភាគល្អិតនិចលគិតជាមធ្យមស្មើនឹង ២៥.៩២ µg/m3 ធៀបនឹងស្តង់ដា ៥០ ug/m3 និងគិតជាសន្ទស្សន៍គុណភាពខ្យល់គឺ “ល្អណាស់”៕
-
កីឡា៣ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សន្តិសុខសង្គម១ សប្តាហ៍ agoឆ្លងចរន្តអគ្គិសនីឆេះរោងចក្រផលិតស័ង្កសី គាបស្នោ ១ កន្លែង រងការខូចខាត នៅសង្កាត់ត្រពាំងក្រសាំង
-
សេដ្ឋកិច្ច៥ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត
-
ព័ត៌មានអន្ដរជាតិ៤ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព


