Connect with us

ព័ត៌មានជាតិ

អនុប្រធានព្រឹទ្ធសភា រម្លឹកអាជ្ញាធរឃុំឱ្យផ្ដល់សេវាជូនពលរដ្ឋដោយគ្មានការរើសអើង

បានផុស

នៅ

ក្នុងឱកាសអញ្ជើញជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ-សង្កាត់ ក្នុងក្រុងសួង និងស្រុកត្បូងឃ្មុំ ខេត្តត្បូងឃ្មុំ អនុប្រធានទី១ព្រឹទ្ធសភា បានរម្លឹកដល់អាជ្ញាធរមូលដ្ឋានត្រូវផ្ដល់សេវាសាធារណៈចាំបាច់ជូនប្រជាពលរដ្ឋឱ្យបានលឿន និងគ្មានការរើសអើង។

សូមចុច Subscribe Channel Telegram កម្ពុជាថ្មី ដើម្បីទទួលបានព័ត៌មានថ្មីៗទាន់ចិត្ត

នាព្រឹកថ្ងៃទី១៣ ខែកុម្ភៈ ឆ្នាំ២០២៥ ក្រុមសមាជិកព្រឹទ្ធសភាប្រចាំភូមិភាគទី២ (ខេត្តកំពង់ចាម និងខេត្តត្បូងឃ្មុំ) ដឹកនាំដោយលោក អ៊ុច បូររិទ្ធ អនុប្រធានទី១ព្រឹទ្ធសភា និងជាប្រធានក្រុម បានអញ្ជើញចុះជួបសំណេះសំណាលជាមួយក្រុមប្រឹក្សាឃុំ សង្កាត់ ស្មៀន នាយប៉ុស្តិ៍នគរបាល ប្រធានមណ្ឌលសុខភាព នៃសង្កាត់សួង និងសង្កាត់វិហារលួង ក្រុងសួង ព្រមទាំងឃុំស្រឡប់ ឃុំជីគរ ឃុំអញ្ចើញ ឃុំជប់ ឃុំជីរោទ៍ទី២ និងឃុំមង់រៀវ នៃស្រុកត្បូងឃ្មុំ នាខេត្តត្បូងឃ្មុំ។ ពិធីនេះ ប្រព្រឹត្តទៅនៅទីតាំង២ដាច់ដោយឡែកពីគ្នា គឺនៅសាលាក្រុងសួង និងនៅសាលាឃុំជប់។

លោក អ៊ុច បូររិទ្ធ បានបញ្ជាក់ប្រាប់ដល់អង្គប្រជុំពីតួនាទីរបស់សមាជិកព្រឹទ្ឋសភា និងអាទិភាពចម្បងទាំងពីរ ដែលជាអនុសាសន៍របស់សម្តេចតេជោ ប្រធានព្រឹទ្ធសភា នីតិកាលទី៥ ជាពិសេសការចុះជួបប្រាស្រ័យជាប្រចាំជាមួយអង្គបោះឆ្នោត និងប្រជាជននៅតាមមូលដ្ឋាន ដើម្បីស្វែងយល់ពីសុខទុក្ខ និងស្តាប់មតិយោបល់ សំណូមពរ បញ្ហាប្រឈមទាំងឡាយ។

បើតាមការគូសបញ្ជាក់របស់លោកអនុប្រធានទី១ព្រឹទ្ធសភា ការចុះមូលដ្ឋានពីសំណាក់សមាជិកព្រឹទ្ធសភា ក៏ចូលរួមជួយពង្រឹងការអនុវត្តតួនាទីរបស់ក្រុមប្រឹក្សាឃុំ-សង្កាត់ ការផ្តល់សេវាសាធារណៈ និងការងារអភិវឌ្ឍមូលដ្ឋានឱ្យបានទាន់នូវពេលវេលា និងប្រកបដោយប្រសិទ្ធភាពខ្ពស់ សម្រាប់ជាប្រយោជន៍ដល់ប្រជាជនទាំងអស់ ដោយមិនមានការរើសអើង។

លោក អ៊ុច បូររិទ្ធ ក៏បានក្រើនរម្លឹកដល់អ្នកចូលរួម និងអំពាវនាវឱ្យប្រជាពលរដ្ឋទាំងអស់នៅក្នុងមូលដ្ឋានបន្តលើកកម្ពស់ស្មារតីរួមរស់ជាមួយគ្នាក្នុងនាមជាជាតិខ្មែរតែមួយ និងបន្តពង្រឹងសាមគ្គីភាព ឯកភាពជាតិ ដែលជាកក្តាមិនអាចខ្វះបាន ក្នុងកិច្ចការពារសន្តិភាព ការរក្សាស្ថិរភាព និងការអភិវឌ្ឍជាតិមាតុភូមិកម្ពុជា៕

Helistar Cambodia - Helicopter Charter Services
Sokimex Investment Group

ចុច Like Facebook កម្ពុជាថ្មី

លោក វ៉ី សំណាង
ព័ត៌មានជាតិ១៤ ម៉ោង មុន

លោក វ៉ី សំណាង៖ ម្លប់នៃសន្តិភាពផ្តល់ឱកាសវិនិយោគិនមកវិនិយោគក្នុងខេត្តតាកែវកាន់តែច្រើន

រដ្ឋមន្ត្រីធនធានទឹក
ព័ត៌មានជាតិ១៥ ម៉ោង មុន

រដ្ឋមន្ត្រីធនធានទឹក ណែនាំប្រធានមន្ទីររាជធានី ខេត្តចាត់ក្រុមបច្ចេកទេសចុះពិនិត្យ​ផលប៉ះពាល់សំណង់អាងទឹក ក្រោយមានគ្រោះ​រញ្ជួយដីនៅប្រទេសជិតខាង

ព័ត៌មានអន្ដរជាតិ១៥ ម៉ោង មុន

ថៃ នៅតែរៀបចំពិធីបុណ្យសង្ក្រាន្ត ទូទាំងប្រទេសតាមគម្រោង ទោះរងគ្រោះរញ្ជួយដី

ព័ត៌មានអន្ដរជាតិ១៦ ម៉ោង មុន

កើតក្តីបារម្ភបាក់ទំនប់វារីអគ្គិសនីនៅថៃ ក្រោយរញ្ជួយដី

ព័ត៌មានជាតិ១៦ ម៉ោង មុន

ទស្សនីយភាពល្ខោនខ្មែរ ៤ប្រភេទនឹងត្រូវយកទៅសម្តែងក្នុងបុណ្យភូមិខាងមុខ

Sokha Hotels

ព័ត៌មានពេញនិយម