ព័ត៌មានជាតិ
ព្រឹទ្ធសភាបើកសម័យប្រជុំពេញអង្គ ដើម្បីពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា
នៅព្រឹកថ្ងៃទី២០ ខែឧសភា ឆ្នាំ២០២៦នេះ ព្រឹទ្ធសភាកម្ពុជា បានបើកសម័យប្រជុំដើម្បីពិនិត្យហើយឱ្យយោបល់ទៅលើសេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។ សេចក្តីព្រាងច្បាប់នេះ គឺមាន៨ជំពូក និង២០មាត្រា ត្រូវបានរដ្ឋសភាអនុម័តជាឯកច្ឆន្ទកាលពីសប្ដាហ៍មុន។

តាមការបញ្ជាក់ពីរាជរដ្ឋាភិបាលកម្ពុជា សេចក្តីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងទៅលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ ពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរ ភេទប្រុស ដែលអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធា រយៈពេល២៤ខែ ខណៈស្ត្រី ត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត។

ក្រៅពីសេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធា ព្រឹទ្ធសភា ក៏នឹងពិនិត្យហើយឱ្យយោបល់លើសេចក្តីព្រាងច្បាប់ស្តីពីការអនុម័តយល់ព្រមលើការធានាទូទាត់របស់រាជរដ្ឋាភិបាលកម្ពុជាឱ្យក្រុមហ៊ុនអគ្គិសនីវៀតណាមសម្រាប់ការធានាការទិញថាមពលអគ្គិសនីពីប្រទេសវៀតណាម ព្រមទាំងស្តាប់របាយការណ៍សង្ខេបរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ពីសកម្មភាព និងលទ្ធផលការងាររបស់ព្រឹទ្ធសភា នៅចន្លោះសម័យប្រជុំលើកទី៤ និងលើកទី៥ នីតិកាលទី៥។
ជាការកត់សម្គាល់ សម័យប្រជុំព្រឹទ្ធសភាបានធ្វើឡើងភ្លាមៗបន្ទាប់ពីការសម្រេចរបស់កិច្ចប្រជុំគណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដឹកនាំដោយប្រធានស្ដីទីព្រឹទ្ធសភា លោក អ៊ុច បូររិទ្ធ ដោយគណៈកម្មាធិការអចិន្ត្រៃយ៍ គឺបានកំណត់យកថ្ងៃដដែល វេលាម៉ោង៩:០០នាទី ដើម្បីបើកសម័យប្រជុំពេញអង្គលើកទី៥ នីតិកាលទី៥៕
ដោយ៖ ធឿន វ៉ាន់សុង
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៧ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៦ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៤ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


