ព័ត៌មានជាតិ
រដ្ឋមន្ត្រីការពារជាតិជជែកជាមួយតំណាងព្រឹទ្ធសភា ពាក់ព័ន្ធនឹងសេចក្ដីព្រាងច្បាប់កាតព្វកិច្ចយោធា
នារសៀលថ្ងៃទី១៨ ខែឧសភា ឆ្នាំ២០២៦នេះ លោកឧបនាយករដ្ឋមន្ត្រី ទៀ សីហា រដ្ឋមន្ត្រីក្រសួងការពារជាតិ និងជាតំណាងរាជរដ្ឋាភិបាល បានជួបប្រជុំជាមួយតំណាងគណៈកម្មការជំនាញនានារបស់ព្រឹទ្ធសភា ដើម្បីពិនិត្យសិក្សាលើសេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា។

គណៈកម្មការព្រឹទ្ធសភាដែលជួបរដ្ឋមន្ត្រីក្រសួងការពារជាតិ ត្រូវបានដឹកនាំដោយលោក នាង ផាត ប្រធានគណៈកម្មការមហាផ្ទៃ ការពារជាតិ មុខងារសាធារណៈ និងកិច្ចការព្រំដែននៃព្រឹទ្ធសភា (គណៈកម្មការទី៤)។ កិច្ចប្រជុំនេះបានធ្វើឡើងតាមស្មារតីសម្រេចរបស់គណៈកម្មាធិការអចិន្ត្រៃយ៍ព្រឹទ្ធសភា ដែលបានប្រគល់សេចក្តីព្រាងច្បាប់ស្តីពីកាតព្វកិច្ចយោធានេះ ទៅគណៈកម្មការទី៤ព្រឹទ្ធសភា ក្នុងការពិនិត្យសិក្សា មុននឹងដាក់ឱ្យសម័យប្រជុំពេញអង្គព្រឹទ្ធសភា ពិនិត្យហើយឱ្យយោបល់។

បន្ទាប់ពីការពិនិត្យសិក្សាជាមួយនឹងតំណាងរាជរដ្ឋាភិបាលរួចរាល់ គណៈកម្មការជំនាញព្រឹទ្ធសភា នឹងធ្វើរបាយការណ៍ដាក់ជូនគណៈកម្មាធិការអចិន្ត្រៃយ៍ ក្នុងការសម្រេចដាក់សេចក្ដីព្រាងច្បាប់នេះ ទៅក្នុងរបៀបវារៈសម័យប្រជុំពេញអង្គព្រឹទ្ធសភា នាពេលខាងមុខនេះ។
សេចក្តីព្រាងច្បាប់កាតព្វកិច្ចយោធា មាន៨ជំពូក និង២០មាត្រា ត្រូវបានរៀបចំឡើងដោយអនុលោមតាមមាត្រា៤៩ថ្មីនៃរដ្ឋធម្មនុញ្ញ និងគោលនយោបាយរបស់រាជរដ្ឋាភិបាល ក្នុងបំណងពង្រឹងលើវិស័យការពារជាតិ និងការបណ្តុះបណ្តាលយុវជន។ សេចក្តីព្រាងច្បាប់នេះទទួលបានការអនុម័តជាឯកច្ឆន្ទដោយអង្គរដ្ឋសភាដោយសំឡេង១១៤លើ១១៤ កាលពីថ្ងៃ១២ ខែឧសភា។

សេចក្ដីព្រាងច្បាប់ស្ដីពីកាតព្វកិច្ចយោធា នឹងត្រូវបានប្រកាសទុកជាការប្រញាប់ បន្ទាប់ពីការអនុម័តដោយសភា ដោយនៅពេលច្បាប់នេះចូលជាធរមាន កម្ពុជានឹងអនុវត្តកាតព្វកិច្ចយោធា ដោយប្រជាពលរដ្ឋខ្មែរភេទប្រុសអាយុចាប់ពី១៨ឆ្នាំ ដល់២៥ឆ្នាំ ត្រូវទៅហ្វឹកហាត់ជំនាញយោធា រយៈពេល២៤ខែ ខណៈដែលស្ត្រីត្រូវបានអនុវត្តតាមគោលការណ៍ស្ម័គ្រចិត្ត៕
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
សន្តិសុខសង្គម៦ ថ្ងៃ agoចាប់ខ្លួនម្ចាស់ហាង «កាកាសាឡន ក្រោយវាយធ្វើបាប និងគំរាមកាត់ម្រាមដៃជើង លើស្រ្តីមេម៉ាយបម្រើក្នុងផ្ទះ
-
កីឡា៥ ថ្ងៃ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
ព័ត៌មានអន្ដរជាតិ៥ ថ្ងៃ agoផ្ទុះផង បាញ់ផង ដុតផង! ភាគខាងត្បូងថៃ កំពុងចលាចល និង វឹកវរខ្លាំង
-
ព័ត៌មានជាតិ៣ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានជាតិ៣ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoផ្ទុះគ្រាប់បែក នៅថៃ របួសទេសចរម៉ាឡេស៊ី ២នាក់
-
កីឡា៥ ថ្ងៃ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi


