ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ីចេញប្បញ្ញត្តិឱ្យអ្នកនាំចេញធនធានធម្មជាតិ ទុកប្រាក់ចំណូលក្នុងស្រុក
ប្រធានាធិបតីឥណ្ឌូណេស៊ី លោក ប្រាបូវូ ស៊ូប៊ីយាន់តូ នាថ្ងៃចន្ទនេះ បានចុះហត្ថលេខាលើបទប្បញ្ញត្តិថ្មីមួយ ដែលតម្រូវឱ្យអ្នកនាំចេញគ្រប់ធនធានធម្មជាតិ (លើកលែងតែប្រេង និងឧស្ម័ន) រក្សាប្រាក់ចំណូលទាំងអស់របស់ខ្លួនក្នុងប្រទេសយ៉ាងហោចណាស់ ១ ឆ្នាំ ដែលនេះនឹងអាចបន្ថែមប្រាក់ប្រមាណ ៨០ ប៊ីលានដុល្លារ ទៅក្នុងទុនបម្រុងប្រាក់បរទេសរបស់ឥណ្ឌូណេស៊ី។ នេះបើតាមការចុះផ្សាយរបស់ទីភ្នាក់ងារសារព័ត៌មានរ៉យទ័រ។
លោក ប្រាបូវូ បានប្រាប់សន្និសីទសារព័ត៌មានតាមទូរទស្សន៍ថា៖ «ធនធានធម្មជាតិរបស់ឥណ្ឌូណេស៊ីត្រូវតែផ្តល់ផលប្រយោជន៍ដល់សុខុមាលភាពរបស់ប្រទេស និងប្រជាជន តាមរយៈការផ្តល់មូលនិធិអភិវឌ្ឍន៍ លំហូរសាច់ប្រាក់ក្នុងស្រុក ការបង្កើននៃទុនបម្រុងប្រាក់បរទេស និងស្ថេរភាពនៃអត្រាប្តូរប្រាក់»។
ចាប់តាំងពីឆ្នាំ ២០២៣ ឥណ្ឌូណេស៊ីបានតម្រូវឱ្យអ្នកនាំចេញធនធានធម្មជាតិទាំងអស់រក្សា ៣០ ភាគរយ នៃប្រាក់ចំណូលពីការនាំចេញនីមួយៗ ជាមួយនឹងឯកសារដឹកជញ្ជូនដែលមានតម្លៃយ៉ាងហោចណាស់ ២៥០ ០០០ ដុល្លារ ក្នុងប្រព័ន្ធហិរញ្ញវត្ថុក្នុងស្រុក។ យ៉ាងណាមិញ លោក ប្រាបូវូ លើកឡើងថា អ្នកនាំចេញនៅតែមានទំនោរទុកប្រាក់របស់គេក្នុងធនាគារក្រៅស្រុកឥណ្ឌូណេស៊ី។

លោកប្រធានាធិបតីដដែល បានលើកឡើងថា ក្រោមបទប្បញ្ញត្តិថ្មី អ្នកនាំចេញនឹងត្រូវបានអនុញ្ញាតឱ្យប្រើប្រាស់ប្រាក់ចំណូលរបស់ខ្លួន ប្រសិនបើពួកគេបំប្លែងទៅជាប្រាក់រូពៀ ឬសម្រាប់ប្រតិបត្តិការអាជីវកម្ម ដូចជាការទូទាត់ភាគលាភ ការទិញវត្ថុធាតុដើម ឬការទូទាត់សងប្រាក់កម្ចីជាដើម។
បទប្បញ្ញត្តិថ្មីនេះ នឹងចូលជាធរមាននៅថ្ងៃទី ១ មីនា។ ដោយឡែកអ្នកនាំចេញប្រេង និងឧស្ម័ន ត្រូវទុកប្រាក់ចំណូលរបស់ខ្លួនត្រឹមតែ ៣០ ភាគរយ នៃការនាំចេញនីមួយៗប៉ុណ្ណេះ ដោយស្របទៅនឹងបទប្បញ្ញត្តិឆ្នាំ ២០២៣៕
-
ព័ត៌មានអន្ដរជាតិ២០ ម៉ោង agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេដ្ឋកិច្ច៣ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
ព័ត៌មានជាតិ១ សប្តាហ៍ agoរដ្ឋបាលខណ្ឌកំបូល សហការជាមួយក្រុមហ៊ុនមីនេបៀ ប្រើប្រាស់កម្លាំងជាង ៨០០នាក់ សម្អាតអនាម័យនៅតាមដងផ្លូវ
-
សេចក្ដីជូនដំណឹង២ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoអ៊ីរ៉ង់ បើកច្រកចូលរូងភ្នំ ផ្ទុកមីស៊ីលសម្ងាត់របស់ខ្លួនឡើងវិញ ទោះរងការវាយប្រហារយ៉ាងដំណំ
-
កីឡា៤ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoរដ្ឋមន្ត្រីការពារជាតិជប៉ុន បដិសេធការចោទប្រកាន់របស់ចិន អំពីការវិលទៅរកយោធានិយម
-
សេដ្ឋកិច្ច៦ ថ្ងៃ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ


