ព័ត៌មានអន្ដរជាតិ
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី សម្លឹងកាត់បន្ថយផលប៉ះពាល់ពីច្បាប់ប្រឆាំងការកាប់បំផ្លាញព្រៃឈើរបស់អឺរ៉ុប
ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី ដែលជាប្រទេស២ផ្គត់ផ្គង់ដូងប្រេងដ៏ធំផុតរបស់ពិភពលោក បានបង្កើតក្រុមការងាររួមគ្នាមួយក្នុងគោលបំណងកាត់បន្ថយផលប៉ះពាល់ពីបទប្បញ្ញត្តិគ្មានការកាប់ព្រៃឈើ (EUDR) របស់សហភាពអឺរ៉ុប។ នេះបើតាមការចុះផ្សាយរបស់កាសែត Jakarta Globe កាលពីថ្ងៃពុធ។

កាលពីខែឧសភា ឆ្នាំមុន សហភាពអឺរ៉ុបបានចេញបទប្បញ្ញត្តិមួយដែលតម្រូវឱ្យអ្នកផ្គត់ផ្គង់បញ្ជាក់ថា ខ្សែសង្វាក់ផ្គត់ផ្គត់របស់ពួកគេមិនជាប់ពាក់ព័ន្ធនឹងការកាប់បំផ្លាញព្រៃឈើនោះទេ ហើយបទប្បញ្ញត្តិនេះនឹងចូលជាធរមាននៅឆ្នាំក្រោយ។
អនុប្រធានសម្របសម្រួលនៃក្រសួងសេដ្ឋកិច្ច ទទួលបន្ទុកផ្នែកស្បៀងអាហារ និងកសិកម្មរបស់ឥណ្ឌូណេស៊ី លោកស្រី Musdhalifah Machmud បាននិយាយថា បទប្បញ្ញត្តិនេះនឹងប៉ះពាល់យ៉ាងធ្ងន់ធ្ងរដល់ការនាំចេញប្រេងដូងឆៅរបស់ប្រទេសទៅកាន់សហភាពអឺរ៉ុប ដែលជាអតិថិជនដ៏ធំបំផុតមួយរបស់ពិភពលោក។
លោកស្រី Musdhalifah បាននិយាយក្នុងកិច្ចពិភាក្សាមួយ ដែលធ្វើឡើងនៅសាកលវិទ្យាល័យ Trisakti ក្នុងទីក្រុងហ្សាកាតា ថា៖ «ក្រុមការងាររួម នឹងស្វែងរកដំណោះស្រាយចំពោះការអនុវត្ត EUDR ព្រោះវានឹងបង្កបញ្ហាដល់ទាំងប្រទេសឥណ្ឌូណេស៊ី និងម៉ាឡេស៊ី»។

មន្រ្តីដដែលបន្តថា ប្រទេសឥណ្ឌូណេស៊ីជាពិសេស នឹងពិបាកក្នុងការបំពេញតាមតម្រូវការតាមដាន និងតម្លាភាពរបស់ EU ពីព្រោះខ្សែសង្វាក់ផ្គត់ផ្គង់ប្រេងដូងឆៅក្នុងស្រុក ពឹងផ្អែកភាគច្រើនលើកសិករនីមួយៗ ដែលខ្វះលិខិតបញ្ជាក់ សំខាន់ៗ។
លើសពីនេះទៀត អ្នកផលិតប្រេងដូងឆៅ ឥណ្ឌូណេស៊ីជាច្រើនមិនបានដឹងពី EUDR នោះទេ ដូច្នេះពួកគេត្រូវការការបណ្តុះបណ្តាល និងព័ត៌មានបន្ថែម។ លោកស្រី Musdhalifah បាននិយាយថា៖ «យើងត្រូវតែប្រយុទ្ធប្រឆាំងនឹងព័ត៌មានមិនពិតជាសកលដែលចោទប្រកាន់ថា ចម្ការដូងប្រេងមានផលប៉ះពាល់អវិជ្ជមានលើបរិស្ថាន»។
គួរបញ្ជាក់ថា ក្រុមការងាររួមរបស់ឥណ្ឌូណេស៊ី និងម៉ាឡេស៊ី នាពេលកន្លងមក បានធ្វើការពិភាក្សាជាច្រើនជាមួយមន្ត្រីសហភាពអឺរ៉ុប។ អឺរ៉ុបនៅតែជាទីផ្សារនាំចេញធំជាងគេទី ៣ របស់ឥណ្ឌូណេស៊ី បន្ទាប់ពីចិន និងឥណ្ឌា ជាមួយនឹងបរិមាណផ្គត់ផ្គង់ប្រចាំឆ្នាំប្រមាណពី ៤,២-៤,៣ លានតោន។ ក្រៅពីប្រេងដូង ទំនិញឥណ្ឌូណេស៊ីផ្សេងទៀតដូចជាកាកាវ កាហ្វេ កៅស៊ូ និងផលិតផលឈើ ក៏ស្ថិតក្នុងហានិភ័យនៃការរងឥទ្ធិពលពី EUDR ផងដែរ៕
-
ព័ត៌មានអន្ដរជាតិ១ សប្តាហ៍ agoអាល្លឺម៉ង់ ក្តៅខ្លាំង ដល់ថ្នាក់រលាយផ្លូវរថភ្លើងអគ្គិសនី និងប្រេះហើប ផ្លូវល្បឿនលឿន
-
កីឡា១ សប្តាហ៍ agoលោក ពេជ្រ សុផាន់ រំលឹកគុណរបស់លោក អេ ភូថង ដែលធ្លាប់ជួយខ្លួនអំឡុងឆ្នាំ២០១៤ ធ្លាក់ដល់ទាល់ច្រកអស់ផ្លូវដើរ
-
សេដ្ឋកិច្ច១ ថ្ងៃ agoអ្នកជំនាញ៖ វិស័យអចលនទ្រព្យនៅកម្ពុជាមិនទាន់មានសញ្ញាងើបឡើងវិញរហូតដល់បច្ចុប្បន្ននេះ
-
ព័ត៌មានជាតិ៦ ថ្ងៃ agoដើម្បីបញ្ចៀសការកកស្ទះ អាជ្ញាធរខណ្ឌពោធិ៍សែនជ័យ និងក្រុមហ៊ុនកាណាស៊ីធី ចុះរុះរើរបងពង្រីកផ្លូវបន្ថែម
-
ព័ត៌មានជាតិ៦ ថ្ងៃ agoឱកាសសិស្សនិស្សិត! អាហារូបករណ៍ទេពកោសល្យឌីជីថលតេជោ ៦០០កន្លែង កំពុងបើកទទួលពាក្យ
-
ព័ត៌មានអន្ដរជាតិ១ ថ្ងៃ agoតើឥណ្ឌាពិតជាខ្នងបង្អែកដ៏រឹងមាំ របស់អ៊ីស្រាអែល ដូចអ្វីដែលលោក ណេតាន់យ៉ាហ៊ូ អួតអាងមែនទេ?
-
កីឡា១ សប្តាហ៍ agoតំបន់ប្រយុទ្ធបារាំងកំពុងពេញសាច់ល្អ ខណៈ Mbappé តាមស្មើគ្រាប់បាល់ Messi
-
ព័ត៌មានជាតិ១ សប្តាហ៍ agoចាប់ពីពេលនេះពលរដ្ឋដែលត្រូវធ្វើ ឬបន្តអត្តសញ្ញាណបណ្ណមិនចាំបាច់ត្រលប់ទីលំនៅឋានដើមឡើយ


