ព័ត៌មានជាតិ
រដ្ឋមន្ត្រីសុខាភិបាល ជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ
ក្នុងឱកាសដឹកនាំកិច្ចប្រជុំលើកទី១ នៃគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ នាថ្ងៃទី១៩ ខែកុម្ភៈ ឆ្នាំ២០២៥ លោក ឈាង រ៉ា រដ្ឋមន្ត្រីក្រសួងសុខាភិបាល និងជាប្រធានគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ បានអំពាវនាវ ដល់គណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័នពាក់ព័ន្ធទាំងអស់ រួមគ្នាជំរុញការអនុវត្តកម្មវិធីត្រួតពិនិត្យផលិតផលថ្នាំជក់ និងការពារប្រជាជនពីបារីអេឡិចត្រូនិកឱ្យមានប្រសិទ្ធភាព ដោយរាជធានី ខេត្ត ត្រូវជំរុញការហាមឃាត់ការជក់ ឬបង្ហុយផ្សែងផលិតផលថ្នាំជក់នៅកន្លែងធ្វើការ និងកន្លែងសាធារណៈ។

ជាពិសេស ត្រូវបង្កើតទីក្រុង ស្រុក ឃុំ គ្មានផ្សែងផលិតផលថ្នាំជក់ ទេសចរណ៍គ្មានផ្សែងផលិតផលថ្នាំជក់ឱ្យកាន់តែទូលំទូលាយ ដោយបិទស្លាកហាមជក់បារីនៅតាមទីកន្លែងធ្វើការ និងទីកន្លែងសាធារណៈ និងអប់រំណែនាំអ្នកប្រើប្រាស់ បង្កើតជាបរិបទសង្គម ដែលគ្មានផ្សែងផលិតផលថ្នាំជក់។ បន្ថែមពីនេះ ត្រូវជំរុញការទប់ស្កាត់ និងហាមឃាត់ការផ្សាយពាណិជ្ជកម្ម ការផ្សព្វផ្សាយលក់ និងការឧបត្ថម្ភកម្មវិធីដោយឧស្សាហករថ្នាំជក់គ្រប់ប្រភេទ។ តាមដានការអនុវត្តច្បាប់ និងពង្រឹងសមត្ថភាព ដំណើរការរបស់មន្ត្រីអធិការកិច្ចផលិតផលថ្នាំជក់ ពិសេសក្នុងរាជធានី ខេត្ត និងអប់រំអ្នកលក់ដូរចែកចាយ និងអនុវត្តវិធានការច្បាប់។
លើសពីនេះ ត្រូវទប់ស្កាត់ការលក់ ចែកចាយ និងប្រើប្រាស់បារីអេឡិចត្រូនិក នៅតាមទីតាំងផ្សេងៗ ក្នុងដែនសមត្ថកិច្ចរបស់ថ្នាក់ក្រោមជាតិ និងស្ថាប័នពាក់ព័ន្ធ។ សមាជិកគណៈកម្មាធិការត្រួតពិនិត្យផលិតផលថ្នាំជក់ និងស្ថាប័ន្ធពាក់ព័ន្ធត្រូវគោរពតាមច្បាប់ ស្តីពីការត្រួតពិនិត្យផលិតផលថ្នាំជក់ ដោយមិនទទួលការឧបត្ថម្ភពីឧស្សាហកម្មថ្នាំជក់។ ចំណែករាជធានី ខេត្ត ត្រូវជំរុញការបង្កើតអនុគណៈកម្មាធិការត្រួតពិនិត្យផលិតថ្នាំជក់ថ្នាក់រាជធានី ខេត្ត ដើម្បីជំរុញការអនុវត្តច្បាប់ និងការអប់រំ កាត់បន្ថយការប្រើប្រាស់ផលិតផលថ្នាំជក់។

ព្រមទាំងជំរុញការប្រឹក្សាលះបង់ទម្លាប់ជក់បារីនៅតាមមណ្ឌលសុខភាព ដោយមានការជួយជំរុញពីមេភូមិ អាជ្ញាធរ ដែនដី ដើម្បីគាំទ្រអ្នកប្រើប្រាស់ផលិតផលថ្នាំ ជក់លះបង់ទម្លាប់ប្រើប្រាស់ផលិតផលថ្នាំជក់ដើម្បីបង្ការជំងឺមិនឆ្លង៕


-
ព័ត៌មានអន្ដរជាតិ២ ថ្ងៃ agoអស់សង្ឃឹមហើយ ក្នុងការសង្គ្រោះជីវិត បុរស ២នាក់ទៀត ដែលជាប់ក្នុងរូងភ្នំ នៅឡាវ
-
សេចក្ដីជូនដំណឹង៤ ថ្ងៃ agoក្រុមហ៊ុន Danone ប្រារព្ធទិវាកុមារអន្តរជាតិ និងយុទ្ធនាការសុវត្ថិភាពចំណីអាហារដើម្បីបន្តកាត់បន្ថយភាពស្លេកស្លាំងដោយសារកង្វះជាតិដែកក្នុងភាពជាដៃគូជាមួយក្រសួងអប់រំ យុវជន និងកីឡា
-
សេដ្ឋកិច្ច៤ ថ្ងៃ agoធនាគារ ARDB ចាក់បញ្ចូលទុនលើស្វាយចន្ទី និងដំឡូងមី
-
កីឡា៥ ថ្ងៃ agoមូលហេតុកីឡាករអាមេរិ Penrose ធ្វើមិនបានល្អជាមួយក្រុមស្នងការខេត្តស្វាយរៀង
-
សេដ្ឋកិច្ច១ សប្តាហ៍ agoតម្លៃប្រេងលក់រាយធ្លាក់ចុះក្រោម ៥០០០ រៀល មួយលីត្រ
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoលោក ត្រាំ ទ្រាំលែងបាន ជះសម្តីធ្ងន់ៗ ដាក់លោក ណេតាន់យ៉ាហ៊ូ ដែលបំផ្លាញផ្លូវទៅរកសន្តិភាព
-
សន្តិសុខសង្គម៣ ថ្ងៃ agoចុះពិនិត្យរដ្ឋបាល អគារ The Bridge ខណ្ឌចំការមន រកឃើញជនបរទេស ៤ នាក់ ស្នាក់នៅខុសច្បាប់ និង ដកហូតគ្រឿងញៀនជាង ៦៥ គីឡូក្រាម
-
ព័ត៌មានអន្ដរជាតិ៧ ថ្ងៃ agoពូទីន ចំណាយជាង ២៦ពាន់លានដុល្លារ ស្វែងរកវិធីពន្យារជីវិត


